ឆ្លងកាត់រឿងជាច្រើនទម្រាំបានជួបគ្នា បាន រៀបការជាមួយគ្នា បានឱកាសស្និតស្នាលនិងគ្នា អាចផ្តល់សុភមង្គលអោយគ្នាបានបែបនេះ ជុងហ្គុក រងទុក្ខ គ្រាំចិត្តមិនចេះតិចទេ អាចមានកូនជាមួយគ្នាវាជាក្តី សុខធំបំផុតរបស់នាយដែលអាចក្តាប់យកមនុស្ស ដែលនាយស្រលាញ់ជាប់ក្នុងដៃពេលមានកូនជាចំណងចងរឹតពួកគេណាមួយ ជុងហ្គុក ជាមនុស្ស ស្រលាញ់ខ្នាញ់ក្មេងផង ។ ថេហ្យុង ក៏ដូចគ្នាគេ ស្រលាញ់ក្មេងណាស់ គេចង់មានកូនជាមួយមនុស្ស ដែលគេស្រលាញ់គេចង់អោយកូនរបស់គេឆ្លាតដូច កូន យ៉ុនហ្គី គេចង់អោយកូនគេគួរអោយស្រលាញ់ ដូច សារ៉ាង ក្មួយរបស់គេ...ប៉ុន្តែពេលនេះគេបាត់បង់ កូនហើយ ជារឿងដែលគេមិននឹកស្មានដល់នោះទេ ដោយសារតែទង្វើខ្វះការពិចារណារបស់ ខារី ធ្វើ អោយពួកគេទទួលបាននូវការឈឺចាប់ ។
ក្រោយរៀបចំដាក់ ថេហ្យុង អោយនៅបន្ទប់ សម្រាក ជុងហ្គុក នាយអង្គុយកាន់ដៃអ្នកដែលកំពុង គេងលង់លក់នោះមកទប់និងថ្ងាសរបស់នាយ ពេលនេះគេគេងលក់ ចុះពេលគេភ្ញាក់ឡើងគេសួរ រកកូនតើនាយនិងប្រាប់គេបានឬអត់?
" ជុងហ្គុក " គ្រួសាររបស់ ជុងហ្គុក បានមកទីនេះ ក្រោយទទួលបានដំណឹងពី យ៉ុនហ្គី នៅតែខាង ថេហ្យុង ដែលមិនទាន់មានអ្នកណាដឹងនៅឡើយ ។
" ប៉ាម៉ាក់!! បងប្រុស " ជុងហ្គុក មុខដក់ដោយទឹកភ្នែក នាយងើបឈរឡើងនៅពេលអ្នកផ្ទះរបស់ នាយចូលមក ។
" តើមានរឿងអីកូន? ថេហ្យុង កើតអី? " អ្នកជាម្តាយ សួរដោយការព្រួយបារម្ភ ។
" ហុឹកៗ ម៉ាក់! " ជុងហ្គុក អោបមុខចុះ
" តើមានរឿងអី? ឯងយំមែនទេ? ថេហ្យុង កើតអីខ្លាំងមែនទេ? " ជុងស៊ុក
" គឺ...ខ្ញុំបាត់បង់កូនហើយ " ជុងហ្គុក និយាយតិចៗ នាយគ្មានកម្លាំងនិងនិយាយនោះទេ ។
" ថាម៉េចកូន? " អ្នកស្រីចន ក៏ភ្ញាក់ផ្អើលដែរ
" ជុងហ្គុក តើមានបញ្ហារអីទើបបែបនេះ? " លោក ចន
" ថេហ៍ ត្រូវគេដាក់ថ្នាំទម្រាំមកដល់ពេទ្យក៏សង្គ្រោះមិនទាន់ "
" អ្នកណាធ្វើរឿងអី? អ្នកណាឃោឃៅម៉្លេះ? " ជុងស៊ុក ខឹងជាខ្លាំង...នាយខំតស៊ូដើម្បីនៅបានឃើញមុខរបស់ក្មួយ តែពេលនេះនាយពិតជាឈឺចាប់ណាស់ ។
" គឺ ជុងខារី ប្អូនស្រីរបស់ខ្ញុំជាអ្នកធ្វើ! ខ្ញុំសុំទោស... សូមទទួលយកការសុំទោសរបស់ខ្ញុំផង " ហូស៊ុក បានចូលមកនាយអោនសឹងតែ 90ដឺក្រដើម្បីសុំទោសក្នុងនាមជាបងរបស់នាង ។ ជុងស៊ុក ភាំងខ្លាំងណាស់ មិននឹកស្មានដល់ថាមនុស្សស្រីដែល នាយស្រលាញ់ឃោឃៅថ្នាក់នេះ ។
" ពេទ្យ...ឯងនិយាយលេងមែនទេ? " ជុងស៊ុក សួរទាំងញ័រមាត់ ។
" តើជាពេលគួរនិយាយលេងដែរឬ? " អ្នកស្រីចន
" មិនមែនកំហុកឯងទេ អាពេទ្យ " ជុងហ្គុក
" សុំទោស គ្រប់គ្នា " ហូស៊ុក នៅតែមានអារម្មណ៍ មិនល្អដដែលទោះបីជា ជុងហ្គុក មិនបានខឹងនាយក៏ដោយ ។
" នាងនៅឯណា? មនុស្សស្រីឃោឃៅម្នាក់នោះ នៅឯណា? តើពួកគេបានបង្ករកំហុសអ្វីដលើនាងទើបនាងមកបំផ្លាញពួកគេបែបនេះ? " អ្នកស្រីចន ស្រែកឡើងខឹងសម្បារណាស់ សំណាងដែល ថេហ្យុង សន្លប់មិនបានភ្ញាក់មកលឺ ។
" បានហើយម៉ាក់! ចាំនិយាយគ្នាស្អែកចុះ " ជុងហ្គុក
" ពុទ្ធោអើយកូន " អ្នកស្រីចន ដើរមកអោបកូន ប្រុសរបស់គាត់នាយក៏ទប់មិនយំមិនបានដូចគ្នា ។ វាជាការឈឺចាប់មួយពិបាកនិងធ្វើចិត្តទទួលយក ។ បើសិនមានខុសអីដោយសារអ្វីមួយនៃរាងកាយរបស់ ថេហ្យុង បណ្តាលអោយកូនរលូតវាមិនអីនោះទេ តែ ថេហ្យុង សុខភាពល្អថែខ្លួននិងកូនតាមការណែនាំ មករហូតបែរជាត្រូវមកបាត់បង់កូនរបស់គេដោយ សារត្រូវថ្នាំឆ្គួតនោះទៅវិញ ។
" មិនអីទេណាកូនណា " អ្នកជាម្តាយអង្អែលលួង ជុងហ្គុក នាយក៏រាងធ្វើចិត្តដែរ ប៉ុន្តែ ថេហ្យុង នាយ មិនដឹងយ៉ាងម៉េចទេ ។ បន្ទាប់ពីនិយាយគ្នាបានបន្តិច ពួកគាត់បានទៅវិញចំណែក ជុងហ្គុក នៅដេកកំដរ ប្រពន្ធនាយស្អែកចាំប្រាប់ប៉ាម៉ាក់របស់គេ ។
CITEȘTI
ថេហ្យុង សំណព្វចិត្ត💜 (ចប់)
Paranormaleទោះអូនមិនស្រលាញ់បង តែសុំត្រឹមអោយបងអាចនៅក្បែរអូនបែបនេះរហូតបានទេ?