អាកាសធាតុនាយពេលព្រឹកប្រលឹមត្រជាក់ស្រួលធ្វើអោយ ជុងហ្គុក គេងលក់យ៉ាងស្កប់មិនចង់ភ្ញាក់ ។
" ភ្ញាក់ឡើង លោកប្តី! " សម្លេងស្រាលស្រទន់ខ្យល់ដង្ហើមក្តៅអ៊ុនៗភាយប៉ះលើផ្ទៃមុខសង្ហាររបស់នាយជាមួយសម្លេងដាស់យ៉ាងពិរោះធ្វើអោយនាយភ្ញាក់ឡើងមក នាយបើកភ្នែកសន្សឹមក៏បានឃើញនាយតូចជាប្រពន្ធនៅចំពោះមុខរបស់នាយ ។
" ថេហ៍... "
" ភ្ញាក់មក បងចង់គេងដល់ពេលណា? "
" ហឹម...ព្រោះបងអស់កម្លាំងពេក! នេះម៉ោងប៉ុន្មានហើយ? "
" ម៉ោង ៩ព្រឹកហើយណាលោកប្តី " ពាក្យលោកប្តីនេះធ្វើអោយនាយញ៉ោចស្នាមញញឹមឡើងភ្លាមៗ អាចថានាយអៀននិងពាក្យនេះណាស់ហើយក៏រំភើបដូចគ្នា ។
" បងញញឹមអី? "
" បងក៏...ញញឹមដើម្បីអូននោះអី "
" អញ្ចឹង...បងប្រហែលជាលែងអីហើយមែនទេ? "
" ព្រោះមានប្រពន្ធពិបាកមើលថែបងម៉េចនិងហ៊ានឈឺយូរ? "
" អូនមានបាននិយាយថាពិបាកឯណា? "
" អូនមិនពិបាកក៏បងមិនចង់ជាបន្ទុកអោយអូនដែរ បងជាប្តីដែលត្រូវរឹងមាំ "
" ចេះគិតបែបនេះល្អហើយ...ងើបមកចាប់ផ្តើមថ្ងៃថ្មីជាមួយអូន "
" អូនហា៎ " ជុងហ្គុក ងើបអង្គុយខិតមុខទៅជិតៗគេ ។
" ហឹម? "
" អរគុណអូន " បញ្ចប់ប្រយោគនាយរុលមកអឹបបបូរមាត់ថើបនាយតូចដោយការថ្នាក់ថ្នមអមជាមួយក្តីស្រលាញ់បរិសុទ្ធរបស់នាយដែលផ្តល់អោយ ថេហ្យុង រាល់ថ្ងៃកាន់តែច្រើនឡើងៗ ។
ក្រោយរៀបចំខ្លួនរួចរាល់ពួកគេក៏ចុះទៅក្រោមដើម្បីស្រុះស្រូបអាហារពេលព្រឹក ។ សភាពអ្នក នៅក្នុងផ្ទះគឺស្លៀកសម្លៀកបំពាក់ពណ៌ខ្មៅដើម្បីកាន់ទុក្ខនាយនិងបន្តស្លៀកខ្មៅរបស់គ្រប់ ៤៩ថ្ងៃ ។
" ម៉ាក់ ប៉ា! "
" ជុងហ្គុក! កូនយ៉ាងម៉េចហើយ? "
" ខ្ញុំលែងអីហើយម៉ាក់ "
" អញ្ចឹងប្រសើណាស់ ញាំអីសិនចុះ "
" ចុះប៉ាម៉ាក់? "
" ប៉ានិងម៉ាក់ញាំរួចហើយ "
" បាទ! "
" ថេហ្យុង "
" បាទម៉ាក់? "
" ម៉ាក់អរគុណខ្លាំងណាស់ដែលកូនជួយមើលថែ ជុងហ្គុក បើគ្មានកូនទេមិនដឹងពេលនេះ ជុងហ្គុក ទៅជាយ៉ាងម៉េចទេ "
" អរគុណអីទៅម៉ាក់ វាតួនាទីរបស់ប្រពន្ធដែលត្រូវ មើលថែប្តី គឺប្តីប្រពន្ធមើលថែគ្នាទៅវិញទៅមកនោះអី "
" មែនហើយកូនប្រសារ "
" ប៉ានិងម៉ាក់សូមកុំគិតច្រើនអី គាត់បានចាកចេញពីការឈឺចាប់ ប៉ុន្តែគាត់នៅតែនៅក្នុងចិត្តពួកយើង ខ្ញុំថារស់នៅដោយមានសុភមង្គលនោះទើបជាអ្វីដែល បងប្រុសគាត់ចង់បាន អាចថាមិនទាន់ធ្វើចិត្តបានតែសូមគ្រប់គ្នាកុំពិបាកចិត្តខ្លាំងពេក អ្នកនៅរស់គឺត្រូវបន្តដំណើរជីវិតជាបន្តទៀត "
" កូនមិនត្រឹមតែមើលថែទេថែមទាំងលួងលោម និងលើកទឹកចិត្តគ្រប់គ្នាទៀត ម៉ាក់ស្រលាញ់កូនណាស់ ថេហ្យុង " អ្នកស្រីចន ដើរមកអោប ថេហ្យុង គាត់ សឹងតែអ៊ួលដើមករទៅហើយ ។
" ព្រោះខ្ញុំក៏ធ្លាប់បាត់បង់ហើយ ជុងហ្គុក គឺជាអ្នកបង្រៀនខ្ញុំអោយរឹងមាំ បង្រៀនដោយការ លួងលោម ផ្តល់កម្លាំងចិត្តនិងការមើលថែ "
" កូនទាំងពីរគឺល្អដូចគ្នា ដូច្នេះសូមកូនរស់នៅអោយ មានសុភមង្គលអោយបានច្រើន "
" អរគុណម៉ាក់ "
" ញាំអីសិនចុះ "
" បាទម៉ាក់ " លែងចេញពីការអោប ថេហ្យុង ដើរមករក ជុងហ្គុក ដែលកំពុងអង្គុយញញឹមមើលមកគេ ។
" បងញញឹមទៀតហើយ "
" ក៏ញញឹមដើម្បី... "
" ញញឹមដើម្បីអូន អូនដឹងហើយឆាប់ញាំទៅ "
" បាទ សំណព្វចិត្ត "
" ឆើស! " ថេហ្យុង ចេះតែចង់អស់សំណើច នៅពេលលឺពាក្យនេះ ។
ក្រោយញាំបាយរួច ថេហ្យុង នាំ ជុងហ្គុក ចេញក្រៅអោយនាយស្រស់ស្រាយខ្លះផង ។ គេនិង នាំ ជុងហ្គុក ចាប់ផ្តើមថ្ងៃថ្មីព្រមអោយនាយកាត់ចិត្តម្តងបន្តិចៗរហូតអាចធ្វើចិត្តបាន មិនថាត្រូវចំណាយពេលយូរក៏ដោយព្រោះពួកគេនិងនៅជាមួយគ្នារហូតនោះអី ។
បន្ទាប់ពីមួយអាទិត្យក្រោយមក ជុងហ្គុក បានស្រស់ស្រាយច្រើន នាយបានទៅធ្វើការរបស់នាយវិញដោយមាន ថេហ្យុង ទៅជាមួយរាល់ថ្ងៃចំណែក ប៉ាម៉ាក់របស់ ជុងហ្គុក ក៏ដូចគ្នា គាត់បានទៅធ្វើការងាររបស់គាត់វិញ ។ ដូចដែល ថេហ្យុង បាន និយាយអញ្ចឹងថា អ្នកទៅគឺទៅបាត់ហើយតែអ្នកត្រូវរស់នៅបន្តដំណើរជីវិតរបស់គេ ទោះនៅឈឺនិងនឹក នៅដេកសង្ងំកើតទុក្ខក៏គេមិនអាចវិញមកវិញបានដែរ សំខានយើងទុកគេនៅក្នុងចិត្តរបស់យើងរួចទៅហើយ ។ រយៈពេលជាមួយអាទិត្យនេះ ជុងហ្គុក តែងតែទៅសង្ងំក្នុងបន្ទប់បងប្រុសរបស់នាយ មួយសន្ទុះទើបចេញមកវិញ ពេលដែល ថេហ្យុង សួរនាំនាយក៏ប្រាប់ថាចូលទៅសម្អាតដោយខ្លួនឯងព្រោះនាយចូលទៅរាល់ថ្ងៃ ។
" ជុងហ្គុក! បងទៅបន្ទប់នោះទៀតហើយ "
" បងទៅសម្អាត "
" ហេតុអីមិនអោយអ្នកបម្រើធ្វើ? "
" បងចង់ធ្វើ "
" បើបងនៅតែទៅពេលណាទើបកាត់ចិត្តបាន? "
" បងទៅធម្មតាប៉ុណ្ណោះ "
" ច្បាស់? "
" អឹម! ច្បាស់ "
" រៀបចំខ្លួនទៅ "
" ទៅណា? "
" ទៅញាំបាយខាងក្រៅ ល្ងាចនេះប៉ាម៉ាក់មិនមកញាំបាយនៅផ្ទះទេ "
" អរ...ចាំបន្តិច " ជុងហ្គុក ទៅរៀបចំខ្លួន ពួកគេទៅញាំអីខាងក្រៅនៅឆ្លៀតដើរលេងផង ។ ធ្វើខ្លួនអោយសប្បាយគ្រែងឡ៎អាចមាន Baby ម្តងទៀតផ្ទះនិងលែងស្ងាត់ ។ ពេលដែលចង់មានវាបែរជាគ្មានទៅវិញ ហេតុអីទៅ? មិនទាន់ដល់ពេលឬ?
ត្រលប់មកផ្ទះវិញឡើងទៅបន្ទប់គេ ថេហ្យុង បាន នាំនាយនិយាយពីនេះពីនោះខ្លះដែរព្រោះវានៅ មិនទាន់យប់ជ្រៅដែរហើយក៏គេងមិនលក់ដូចគ្នា ។
" ជុងហ្គុក! ស្អែកយើងទៅក្រុងទៅ "
" អូនចង់បានអីឬ? "
" អូនចង់ទៅពិនិត្យសុខភាព "
" បានតើ! តែត្រូវណាត់អាពេទ្យសិន "
" អូនណាត់រួចហើយ "
" ពីពេលណា? "
" តាំងពីពេលដែលបងទៅបន្ទប់បងប្រុសនោះអី "
" អរ... "
" បងហា៎ "
" បាទ? "
" ពួកយើង...គឺ...អូនចង់មានកូន "
" ថេហ៍? "
" មានកូនកុំអោយស្ងាត់ផ្ទះនោះអី "
" ពិតមែនហើយ ពេលនេះតែម្តងទៅ "
" អេ...ធ្វើអី? " ថេហ្យុង ស្រែកឡើងពេលនាយឡើងទ្រោមពីលើគេ ។
" ផលិតកូននោះអី "
" ឈប់ ស្តាប់អូននិយាយសិនមើល "
" ចាំស្អែកចាំស្តាប់ មោះបងនិងខំប្រឹងប្រែងដើម្បីអោយឆាប់មានកូនម្តងទៀត "
" អា៎...ជុងហ្គុក " ថេហ្យុង សើចឡើងកក្អឹក ប្តីរបស់គេកុំតែបើកដៃអោយធានាថាចាត់ការតែម្តងរឿងផ្សេងចាំនិយាយគ្នាពេលក្រោយ ។
ESTÁS LEYENDO
ថេហ្យុង សំណព្វចិត្ត💜 (ចប់)
Paranormalទោះអូនមិនស្រលាញ់បង តែសុំត្រឹមអោយបងអាចនៅក្បែរអូនបែបនេះរហូតបានទេ?