Taehyung សំណព្វចិត្ត : ភាគទី07

8.9K 535 2
                                        

      ចំណាយពេលជិតកន្លះថ្ងៃដែល ថេហ្យុង នៅលេងទីនេះជាមួយ ជុងស៊ុក ព្រោះទីនេះមានដំណាំផ្លែឈើច្រើនមុខ ថេហ្យុង មិនចង់ផ្ទះទេព្រោះធុញ តែក៏មិនភ្លេចលួចមើលអ្នកនៅក្នុងឃ្លាំងនោះដែរ ។
" ថេហ្យុងហា៎ បងដល់ម៉ោងលេបថ្នាំហើយ បងទៅវិញឯងទៅជាមួយបងមុនឬចាំទៅជាមួយ ជុងហ្គុក? "
" ខ្ញុំទៅជាមួយបងដែរ...ចុះ...គេទៅវិញយ៉ាងមិច? "
" បារម្ភឬ? "
" ទេ! គ្រាន់តែសួរធម្មតា "
" គេជិះម៉ូតូទៅវិញ តោះ " ជុងស៊ុក នាំ ថេហ្យុង មកកន្លែងដាក់ឡានដែលនៅកៀនឃ្លាំងនេះ ។
" ជុងហ្គុក បងទៅវិញមុនហើយ "
" បាទ...ចុះ... "
" ថេហ្យុង ទៅជាមួយបង "
" អរ..."
" បងទៅហើយ ខារី លាសិនហើយ "
" ចា៎បងប្រុស " នាងញញឹមបន្តិច ។ ខារី ជាមនុស្ស ដែល ជុងស៊ុក លួចស្រលាញ់ បានត្រឹមតែលួច ស្រលាញ់សារភាពធ្វើអីបើគង់តែទៅចោលនាង នោះ? ថេហ្យុង មិនបានចូលមកទេគេនៅចាំនៅឡានខ្ចិលចូលមកកម្មកររញ៉េរញៃគេមិនចូលចិត្ត ។ ចំណែក ជុងហ្គុក យប់បន្តិចទើបជិះម៉ូតូរបស់នាយ ទៅវិញនៅឆ្លៀតមានរបស់ផ្ញើរអោយ ថេហ្យុង ទៀត ។
" អ្នកមីង! " ជុងហ្គុក ហៅអ្នកដែលនៅអង្គុយលេខខាងក្រៅនេះ ។
" Aww ជុងហ្គុក ទើបមកពីណានិង? "
" គឺខ្ញុំមកពីឃ្លាំងនេះ...ថេហ៍ គេងឬនៅ? "
" នៅទេ! នៅក្នុងបន្ទប់ "
" ខ្ញុំផ្ញើរអោយគេផង ហើយនេះក្រូចខ្លះរបស់អ្នកមីង"
" អូ៎...អរគុណហើយណា កូនថេហ៍ ច្បាស់ជាសប្បាយចិត្តព្រោះគេចូលចិត្តវាណាស់ "
" បាទ! អញ្ចឹងខ្ញុំទៅសិនហើយ "
" អរគុណម្តងទៀតណា "
" បាទអ្នកមីង " ជុងហ្គុក សើចស្ញេញមុននិងជិះម៉ូតូបន្តទៅផ្ទះរបស់នាយ ។ មិនមែនយកចិត្តថ្លើមអីទេ តែនាយតែងតែបែបនេះឯងមានអីក៏ផ្ញើររហូត ។
 
     SKIP

     ថ្ងៃថ្មី ម្នាក់ៗចេញបំពេញការងាររាងៗខ្លួនគ្មានអ្នកណានៅផ្ទះក្រៅពី ថេហ្យុង នោះទេតាមទម្លាប់ ដែលគេគេងដល់ពេលណាក៏បាន ។
" ស្ងាត់ជ្រៀបតែម្តង ទៅណាអស់ហើយ? " ថេហ្យុង ដើរមើលជុំវិញផ្ទះគ្មានឃើញមានអ្នកណា គេញាំអីបន្តិចក៏ចេញទៅលេងផ្ទះលោកពូរបស់គេ ដែលនៅចន្លោះកណ្តាលរវាងផ្ទះគេនិងផ្ទះរបស់ ជុងហ្គុក ។
      ដើរមកដល់ក៏បើកទ្វាររបងផ្ទះចូលតែម្តង ។
" លោកពូ "
" ហៃយ៉ា...ថេហ្យុង នេះណាត់គ្នាមកមែនទេ? " ពូជីន របស់គេបន្លឺឡើង ។
" ណាត់អ្នកណា? "
" ពូជីន សោរមួយ Aww ថេហ៍!! " ជុងហ្គុក ដើរចេញមកពីក្នុងផ្ទះព្រោះ ណាមជុន ផ្តាំអោយនាយយកសោរទៅអោយនៅកសិដ្ឋាន ។
" នែ៎...ជុងហ្គុក ទៅកសិដ្ឋាននាំ ថេហ្យុង ទៅផង! នេះមកប៉ុន្មានថ្ងៃហើយមិនទាន់បានទៅទីនោះមែនទេ? ថេហ្យុង... "
" ខ្ញុំជិះម៉ូតូមិនស្រួលទេ ពូជីន "
" ខ្ញុំទៅថ្ងៃក្រោយក៏បាន "
" ចុះឯងនៅផ្ទះមិនធុញទេឬ? "
" ធុញនិងហើយទើបមកលេងពូ "
" ពូអត់ទំនេរកំដរឯងទេ ពូត្រូវទៅសាលាបង្រៀន ធ្វើម្ហូបណា "
" Aww អញ្ចឹងទៅវិញក៏បាន "
" គ្រែងថាធុញមែនទេ? ទៅជាមួយ ជុងហ្គុក ទៅទីនោះមិនក្តៅទេ ត្រជាក់ល្អណាស់ "
" គេមិនចង់អោយទៅជាមួយផង " នាយតូចង៉ង៉ក់ ដើរចេញទៅវិញយ៉ាងលឿន ។
" ឈប់សិន ថេហ៍! ចាំបងទៅយកឡានសិន "  ជុងហ្គុក រត់ចេញទៅឡើងម៉ូតូទៅយកឡាននៅផ្ទះ ឡាននាយមិននៅទេនៅតែឡានអ្នកផ្ទះ នាយមិនចង់ អោយ ថេហ្យុង ជិះម៉ូតូទេវាត្រូវខ្យល់ វាក្តៅ ។
" អេ...ទៅលឿនណាស់មិនយកសោរទេឬ? ថេហ្យុង ទុកសោរនេះទៅយកទៅអោយពូឯងនៅ កសិដ្នានផង "
" ក៏បាន! អញ្ចឹងខ្ញុំទៅវិញហើយ "
" អឹម...ទៅចុះ " ជីន ញញឹមសប្បាយចិត្ត ។ ថេហ្យុង ដើរចេញមកវិញឡានក៏មកដល់ល្មម ។ ជុងហ្គុក ពេលទៅដល់ផ្ទះស្រែកខ្ចីឡានពីម៉ាក់នាយដូចជាមាន រឿងអីអញ្ចឹងនាយខ្លាចថា ថេហ្យុង មិនចាំនាយទើប មកអោយលឿន ។ ឡានឈប់ភ្លាម ថេហ្យុង ក៏ឡើងឡានទៅជាមួយនាយ យ៉ាងណាល្អជាង នៅផ្ទះគួរអោយធុញដែរ ។

ថេហ្យុង សំណព្វចិត្ត💜 (ចប់)Donde viven las historias. Descúbrelo ahora