ថ្ងៃនេះពួកគេបានត្រលប់មកវិញហើយ មកដល់ថេហ្គូនៅពេលថ្ងៃត្រង់ ជុងហ្គុក ជូន យ៉ុនហ្គី ទៅផ្ទះមកវិញចូលផ្ទះរបស់ ថេហ្យុង មុន ។
" ម៉ាក់ កូនមកវិញហើយ "
" ថេហ្យុង ជុងហ្គុក ដើរលេងសប្បាយទេកូន? "
" មិនបាច់សួរទេម៉ាក់មើលតែទឹកមុខកូនម៉ាក់ក៏ដឹងថាសប្បាយដែរ " អ៊ុនយ៉ុង
" មែនហើយ ថេហ្យុង របស់ម៉ាក់ទឹកមុខ ស្រស់ស្រាយណាស់ អរគុណណា ជុងហ្គុក "
" អរគុណអីទៅម៉ាក់ ថេហ្យុង របស់ពួកយើងសប្បាយចិត្តជាក្តីសុខរបស់គ្រប់គ្នា "
" មែនហើយកូន "
" នេះកូនទិញរបស់ផ្ញើរម៉ាក់ដែរ ចុះប៉ា? "
" ប៉ាឯងទៅមានការជាមួយដន្លង់បាត់ហើយ "
" អូ៎... "
" ម៉ាក់ថាមកពីហត់ពួកកូនទៅសម្រាកចុះ "
" បាទម៉ាក់អញ្ចឹងកូនទៅវិញសិនហើយ ស្អែកកូនមកញាំបាយទីនេះ "
" អឹម! ម៉ាក់ចាំទទួល "
" ខ្ញុំលាសិនហើយម៉ាក់ "
ពួកគេត្រលប់មកផ្ទះវិញនៅផ្ទះអត់មានអ្នកណានៅទើប ថេហ្យុង ហួសទៅបន្ទប់ដើម្បីតម្រេតខ្លួនសម្រាកល្ងាចឯណោះទើបជុំគ្នា ចំណែក ជុងហ្គុក នាយឆ្លៀតទៅឃ្លាំងបន្តិចមកវិញឃើញ ថេហ្យុង នៅចង្គ្រានបាយជាមួយម៉ាក់របស់នាយ ។
" ថេហ៍...សឺត " នាយមកដល់ក៏ចូលមកអោបថើប មិនគ្រែងចិត្តម៉ាក់របស់នាយសោះ ។
" ទៅអោយឆ្ងាយ កុំមកទើសដៃ "
" ទៅក៏បាន " តែប៉ុណ្ណឹងនាយអស់ចិត្តឡើងទៅបន្ទប់នាយងូតទឹកប្តូរខោអាវរួចទើបមកវិញ ។
" ម៉ាក់ បងប្រុសទៅណា? "
" បងប្រុសនៅពេទ្យ ម្សិលមិញមកពីកម្មវិធីគេវិញ ក៏ងងឹតមុខដួលពេលនេះសម្រាកនៅមន្ទីរពេទ្យម៉ាក់ មិនទាន់អោយចេញមកវិញទេ "
" ហេតុអីអត់មានអ្នកណាប្រាប់ខ្ញុំ? "
" ព្រោះមិនចង់អោយឯងបារម្ភព្រោះយប់នេះអាច និងមកវិញហើយ "
" ចាំខ្ញុំទៅទទួលគាត់មកវិញ "
" ញាំបាយហើយចាំទៅ ជុងហ្គុក អូនទៅដែរ "
" មែនហើយកូនញាំបាយហើយវិចបាយទៅអោយបងឯងផង "
" អញ្ចឹងក៏បានដែរ ប៉ាអត់ទាន់មកវិញទេហ្អរម៉ាក់? "
" ប៉ាឯងប្រហែលនៅមើល ជុងស៊ុក ហើយ "
" ចុះយកបាយអោយប៉ាអត់? "
" មិនបាច់ទេ ប៉ាឯងនិងមកញាំនៅផ្ទះ នេះអុំយកប៉ុន្មានមុខនេះទៅរៀបចំអោយ ជុងហ្គុក និង ថេហ្យុង ញាំមុនចុះ "
" ចា៎លោកស្រី " អុំរៀបចំហើយ ថេហ្យុង ក៏ជួយដូចគ្នា ។
ក្រោយញាំអាហាររួចហើយទាំងពីរនាក់ក៏ចេញទៅមន្ទីរពេទ្យ បើគិតទៅ ជុងស៊ុក អូសកម្លាយពេលបានយូរគួរសមដែរដំបូងថានៅមិនដល់ ជុងហ្គុក រៀបការផងតែពេលនេះគេអាច នៅមកដល់ពេលនេះបន្ទាប់ ជុងហ្គុក រៀបការហើយបានជាង ៣ខែហើយនោះ ។
" បងប្រុស "
" ពួកឯងមកដល់ពីពេលណា? "
" មកដល់តាំងពីថ្ងៃមិញម៉្លេះ "
" ប៉ាទៅវិញមុននេះឯង "
" បងយ៉ាងម៉េចហើយ? "
" បងអត់អីផង "
" ថេហ៍ អូននៅទីនេះហើយបងទៅសួរពេទ្យវិញ " ជុងហ្គុក ចេញទៅទាក់ទងទៅពេទ្យប្រចាំខ្លួនរបស់ ជុងស៊ុក ក្រោយនិយាយរួចហើយនាយផ្តើមក្រៀមក្រំទឹកមុខលែងស្រស់ ។ ពេទ្យនិយាយថាសល់ពេលមិនច្រើនទេ ចង់ធ្វើអ្វីក៏ប្រញាប់ធ្វើអោយហើយទៅ ។
បន្ទាប់មកនាយបានទៅនិយាយជាមួយពេទ្យប្រាប់ថានាយនាំ ជុងស៊ុក ទៅផ្ទះវិញហើយ ។ តាំពីមកពីមន្ទីរពេទ្យវិញនាយមុខមិនស្រស់បស់ឡើយ ។
" បងកើតអីឬអត់? "
" ថេហ៍...គឺបងប្រុស... "
" បងប្រុសយ៉ាងម៉េច? "
" គាត់សល់ពេលមិនច្រើនទេ... " នាយទម្លាក់ទឹកមុខ ចុះ ថេហ្យុង លឺហើយក៏ខូចចិត្តដូចគ្នា ។
" ធ្វើតាមលទ្ធភាពដែលពួកយើងអាចធ្វើបាន ដើម្បីគាត់ជាលើកចុងក្រោយណា ជុង! "
" ហឹម... " ជុងហ្គុក ទម្លាក់ខ្លួនគេងកើយលើភ្លៅរបស់នាយជាប្រពន្ធ ។ គ្រាន់តែដឹងដំណឹងពីពេទ្យមកនាយអស់កម្លាំងតែម្តង ប៉ុន្តែងាកទៅមើល ជុងស៊ុក វិញមិនថាស្លេកស្លាំងបែបណាទេតែនាយក៏និងញញឹមដើម្បីអ្នកគ្រប់គ្នា ។ មួយរយៈក្រោយនេះសក់របស់ ជុងស៊ុក ជ្រុះច្រើនមែនទែន រហូតដល់នាយសម្រេចចិត្តកោរសក់ចេញអស់ព្រោះ តែធុញនិងសក់ដែលជ្រុះពីមួយថ្ងៃទៅមួយថ្ងៃ ។

YOU ARE READING
ថេហ្យុង សំណព្វចិត្ត💜 (ចប់)
Paranormalទោះអូនមិនស្រលាញ់បង តែសុំត្រឹមអោយបងអាចនៅក្បែរអូនបែបនេះរហូតបានទេ?