Taehyung សំណព្វចិត្ត : ភាគទី06

8.7K 527 2
                                        

      ថេហ្យុង គេងគិតពីររឿងនេះពេញមួយយប់ ។ អាចដូចម៉ាក់គេនិយាយ មនុស្សប្រុសឯណាមកស្មោះជាមួយមនុស្សប្រុសដូចគ្នាបាននោះ? អនាគតក៏មើល មិនឃើញថាមិនត្រូវគ្រួសារខាងគេរើសអើងខ្លួនទៀត ។ ជីមីន ធ្លាប់និយាយប្រាប់គេថា រើយកមនុស្ស ដែលស្រលាញ់យើង ល្អជាងមនុស្សដែលយើង ស្រលាញ់ ព្រោះមនុស្សដែលគេស្រលាញ់យើងគេ និងផ្តល់សុភមង្គលអោយយើងច្រើនជាងមនុស្សដែលយើងស្រលាញ់ ។ ប៉ុន្តែបើមនុស្សដែលយើង កំពុងស្រលាញ់នោះក៏ស្រលាញ់យើងដែរហេតុអីត្រូវបោះបង់គេចោល? តែគួរជ្រើសយកអ្នក ច្បាស់លាស់ ។ ប៉ុន្តែគេមើលមិនឃើញចិត្ត ជុងហ្គុក ផង យ៉ាងណាគេស្គាល់ចិត្ត ដេវីត ជាង ។ ព្រោះតែបែប នោះទើបម៉ាក់គេអោយនៅមើលចិត្តគ្នាសិន? តើអោយគេទៅមើលចិត្តគ្នាជាមួយមនុស្ស ដែលគេ មិនចូលចិត្តអញ្ចឹងឬ? ចរិកអន់ពូកែទូលពិតគួរអោយ ស្អប់នេះឬមនុស្សល្អរបស់គ្រប់គ្នា? ពេញមួយយប់សឹងតែមិនបានគេងដោយសារតែគិតច្រើនពេក តែគិតមិនចេញដំណោះស្រាយដដែល ។

       MORNING...

     នៅទីនេះ ថេហ្យុង អាចគេងដល់ម៉ោងប៉ុន្មានក៏បានដែរនិងគ្មានអ្នកណាមករំខានគេនោះឡើយ ។ ដូចច្នេះហើយនេះគឺម៉ោង 10ព្រឹកដែល ថេហ្យុង ទើបនិងភ្ញាក់ពីគេង ។ នាយតូចរៀបចំខ្លួនស្អាតបាត ហើយទើបចុះទៅក្រោម ។
" ម៉ាក់ "
" ភ្ញាក់ហើយឬ ញាំអីពេលព្រឹកសិនទៅ "
" កូនរៀបចំខ្លួនឯងក៏បាន "
" អញ្ចឹងម៉ាក់ចេញក្រៅហើយ "
" ម៉ាក់ទៅណា? "
" ម៉ាក់មានការជាមួយអុំចន កូន! ម៉ាក់ទៅហើយ "
" បាទ "
" ចាំម៉ាក់អោយបងមកទទួលទៅញាំបាយថ្ងៃត្រង់ " អ្នកស្រីគីម បញ្ជាក់មុននិងចេញទៅ ឡានរបស់អ្នកផ្ទះ ចន នៅរងចាំខាងមុខស្រាប់ហើយ ។ ថេហ្យុង រកអីញាំដោយខ្លួនឯង ញាំរួចក៏មិនដឹងទៅណាក្រៅពី អង្គុយមើលទូរទស្សន៍រងចាំអោយដល់ម៉ោងម៉ាក់ អោយគេមកទទួលទៅក្រៅញាំអីតែប៉ុណ្ណឹង ។

      ប្រហែលជាម៉ោង 11កន្លះក៏មានអ្នកមកទទួលគេពិតមែនហើយម្នាក់នោះជា....
" ថេហ៍!! នៅឬអត់? " សម្លេងហៅនៅខាងក្រៅ ព្រោះអ្នកហៅមិនហ៊ានចូលក្នុងទេ ថេហ្យុងដែលគេងលើសាឡុងមើល TV ក៏ងើបបិទមុននិងចេញ ទៅប្រហែលគេមកយកហើយ ។

ថេហ្យុង សំណព្វចិត្ត💜 (ចប់)Место, где живут истории. Откройте их для себя