ជីវិតគូរ ការរៀបការសាងគ្រួសារមួយជារឿង សំខាន់ដែលមនុស្សគ្រប់រូបគិតដឹតដល់បំផុតសម្រាប់រឿងមួយនេះ ។ ម្នាក់ៗខ្លាចថាមិនសមបំណង ខ្លាចគេ ធ្វើបាប ខ្លាចគេក្បត់មានក្រៅបំផ្លាញទំនុកចិត្ត ចង់តាមគ្រួសារតែមិនស្រលាញ់គេ ចង់តាមខ្លួនឯងខ្លាច ខុសខ្លាចថាស្តាយក្រោយ គិតទៅគិតមកក៏គ្មានបានអ្វីមកវិញ មានតែត្រូវធ្វើតាមកាលៈទេសៈដូចជា គូរតែកំពុងរៀបការនៅថ្ងៃនេះយ៉ាងអញ្ចឹង ។ គ្រប់គ្នា សប្បាយចិត្តនិងអបអរសាទរជាមួយមង្គលការដែល កើតឡើងដោយសារហេតុផលជាច្រើន មង្គលការ បង្ខំចិត្តតាមគ្រួសារ និងរង់ចាំមើលថាតើពួកគេនិង ទៅជាបែបណាក្រោយរៀបការរួច? មានសុភមង្គល ឬបែកបាក់?
ក្រោយពីលោកអាចារ្យ បានអោយពរជ័យនិង សុំពរពីព្រះជាម្ចាស់ ការស្បថស្បែរនិងសច្ចារបាន បញ្ចប់ពេលនេះក៏ដល់ពេលបំពាក់ចិញ្ចៀន ។
នាយជាកូនកំលោះលើកចិញ្ចៀនមកបំពាក់ទៅម្រាម ដៃស្រលូនរបស់អ្នកមានឈ្មោះជាភរិយា ជាចិញ្ចៀន ថ្មីនាយរើសដោយផ្ទាល់ដៃ ។ នាយតូចញញឹមស្រស់ បំពាក់ចិញ្ចៀនអោយនាយវិញដូចគ្នា ។
" ថើបទៅអាប្អូន " អ្នកជាបងស្រែកឡើងអោយប្អូន ទាំងពីរបែរមករកព្រមគ្នា ជាមួយ ជុងស៊ុក បើមិនបាន ថើបគាត់ម៉េចនិងព្រម? គ្រាន់តែអោយថើបម្នាក់ៗត្រៀមទូរសព្ទចាំថតតែម្តង ខុសតែម្នាក់ដែលអង្គុយ ធ្វើមុខពិបាកយល់ នាងកំពុងតែឈឺចាប់ខ្លាំងបំផុត ពិសេសគឺស្នាមញញឹមអ្នកទាំងពីរ ។
" ថើបទៅៗ " សម្លេងបន្តអោយពួកគេអៀន ។ មនុស្សពូកែអៀនស្រាប់ផងមកអោយថើបមុខគេមុខឯងបានយ៉ាងមិច?
" ថេហ៍.... " ជុងហ្គុក ហៅតិចដើម្បីចង់សុំអនុញាតិជាមុនសិន ។
" ហឹម... " នាយតូចងក់ក្បាលតិចៗបញ្ជាក់ថាអាចថើបបាន (ព្រះអង្គអើយ) 😭 មិនចាំយូរ ជុងហ្គុក បើកស្បៃគ្របមុខចេញនាយអោនទៅថើបបបូរមាត់ផ្កាឈូករលោងនោះដោយនៅកាន់ដៃជាប់មិនលែង សម្លេងអបអរសាទរសប្បាយរីករាយគក្រឹកគក្រេង ពេញកម្មវិធីអាចថាជាកម្មវិធីដែលសប្បាយខ្លាំងណាស់ ។
" យេ...អាពៅខ្ញុំមានប្រពន្ធហើយ " ជុងស៊ុក ស្រែក ឡើងសប្បាយចិត្តអ្នកទីនោះហូរផងសើចផង ។ សប្បាយពេលព្រឹកមិនទាន់ចប់នៅពេលល្ងាចមាន ការ Party បង្ហើយនៅផ្ទះ ជុងហ្គុក និងមានការទទួល ភ្ញៀវឆ្ងាយជិតផង ។ តែនៅពេលព្រឹកនេះកម្មវិធី មិនទាន់ចប់នៅឡើយ នៅចំកណ្តាលមានតុមួយ ដែលអោយកូនកំលោះទាំងពីរនាក់អង្គុយសម្រាប់ចុះ អេតាសុីវិល ។
" សុីញ៉េត្រង់នេះមក "
" បាទ " ជុងហ្គុក និង ថេហ្យុង អានខ្លឹមសាររូចក៏សុីញ៉េម្នាក់ម្តង ។
" រួចរាល់ហើយ តទៅអ្នកទាំងពីរជាប្តីប្រពន្ធស្របច្បាប់ហើយ "
" បាទ! អរគុណ "
ក្រោយអាជ្ញាធរងើបចេញប៉ាម៉ាក់ពួកគេក៏ចូលមក ជូនពរដល់កូនៗ ។
" តទៅកូនជាគ្រួសារតែមួយហើយ កុំធ្វើអោយប្រពន្ធពិបាកចិត្ត " លោកចន
" បាទប៉ា " ជុងហ្គុក
" រៀបការហើយ កុំធ្វើដូចខ្លួនមុនធ្វើអីគិតដល់ស្វាមី ណាកូន " លោកគីម
" បាទប៉ា " ថេហ្យុង
" កុំឆ្នាស់រករឿងប្តីណាកូន បើម្នាក់ជាភ្លើង ម្នាក់ទៀតជាទឹក មិនមែនប្តីខឹងទៅជះទឹកដាក់ប្តីទេ " អ្នកស្រីគីម
" ម៉ាក់ហ្អរ៎ "
" ឆាប់មានចៅអោយម៉ាក់ " អ្នកស្រីចន
" មែនហើយម៉ាក់ ខ្ញុំចង់បានក្មួយ " ជុងស៊ុក ស្រែក បន្ត ម្នាក់នេះរពិលរពូចដូចស្វាអញ្ចឹង ។
" ជូនពរអោយកូនស្រលាញ់គ្នាដល់ចាស់កោងខ្នង "
" អរគុណប៉ាម៉ាក់ "
" កម្មវិធីចប់ហើយ អរគុណគ្រប់គ្នាដែលបានចូលរួម" លោកចន ក្នុងនាមគាត់ធំជាងគេតំណាងអោយគ្រប់ គ្នាជាអ្នកចេញមុខ ។
" អបអរសាទរ សម្លាញ់ " ជីមីន ងើបមករកស្របពេលដែល យ៉ុនហ្គី ងើបមកតាម ។
" អឹម "
" បានប្រពន្ធនិងគេហើយ អបអរសាទរ " យ៉ុនហ្គី
" អរគុណឯងហើយ "
" ពួកយើងថតរូបជុំគ្នាទៅ " ជីមីន
" លឿនឡើងហៅគ្រប់គ្នាមកថតរូបនិងបានទៅញាំបាយកូនកំលោះកូនក្រមុំមិនបានញាំអីតាំងពីព្រឹក ប្រយត្ន័ខ្យល់ " ជុងស៊ុក
" តោះៗ " បងប្អូនទាំងអស់ឡើងមកថតរូបជុំគ្នាជា ច្រើនសន្លឹក នៅមានចាំថតម្តងមួយៗទៀត គ្រាន់តែ ឈរថតចង់មួយម៉ោង ពិសេសគឺ ជីមីន ថតចង់គាំងម៉ាសុីនថតទៅហើយ នៅមានថតក្នុងទូរសព្ទទៀត។ អ្នកចុងក្រោយគឺ ខារី នាងបានឡើងមកថតដែរ ហើយ ជុងស៊ុក ក៏តាមមកជាមួយ ។ ខារីឈរជិត ជុងហ្គុក និង ហូស៊ុក ជុងស៊ុក ឈរខាង ថេហ្យុង ពួកគេនៅកណ្តាល មួយប៉ុស្ត៏នេះស្អាតណាស់ ថេហ្យុង សើចចេញធ្មេញអោបដៃ ជុងហ្គុក និងផ្តេកក្បាលលើស្មា របស់នាយចំណែកអ្នកឈរសងខាងដូចរូបចម្លាក់ ។
" រួចរាល់ហើយ តោះញាំបាយ " ថេហ្យុង
" គ្នាយើងប៉ុន្មាននាក់ជិះឡានទូរមួយគ្រាន់ហើយណ៎ ម៉ាក់កក់ភោជណីយដ្ឋានអោយរួចហើយ " ជុងស៊ុក
" តោះឆាប់ទៅ " ជីមីន
" មិនប្តូរខោអាវសិនទេឬ? " ថេហ្យុង
" ប្តូរធ្វើអី? ចាំទៅផ្ទះសរុបទៅ " ជុងស៊ុក
" ក៏បានតោះ "
" ខ្ញុំសុំទៅមុនហើយ "
" ខារី! ហេតុអីមិនទៅជាមួយគ្នា? " ជុងស៊ុក
" ហៃយ៉ា...ខ្ញុំជាអ្នកក្រៅទេ ញាំជុំគ្រួសារចុះ "
" អញ្ចឹងបងជូនឯងទៅ " ហូស៊ុក
" ចាំជួបគ្នាល្ងាចនេះត្រូវតែមកណាអាពេទ្យ " យ៉ុនហ្គី
" អឹម! ជួបគ្នាល្ងាចនេះ " ហូស៊ុក និង ខារី ត្រលប់ទៅវិញមុន ។ បន្ទាប់មកពួកគេដែលនៅសល់គឺទៅ ហាងដែលម៉ាក់គេកក់ទុកនោះដើម្បីញាំបាយថ្ងៃត្រង់ តែបងប្អូននៅទីនោះទាំងអស់ ។ (ការម៉ាឈុតធំតែម្តងលើកនេះ) 🤣🔥
VOCÊ ESTÁ LENDO
ថេហ្យុង សំណព្វចិត្ត💜 (ចប់)
Paranormalទោះអូនមិនស្រលាញ់បង តែសុំត្រឹមអោយបងអាចនៅក្បែរអូនបែបនេះរហូតបានទេ?