Ep 10:

1.9K 135 1
                                    


   ពេលល្ងាចបានមកដល់ រាងក្រាស់ដើរ
សំដៅទៅបន្ទប់របស់រាងតូចទាំមានកាន់
ខ្នើយមកជាមួយ៕
     តុក តុក
    «ចូលមកធ្វើអី??»
    «មកគេងជាមួយហ្នឹងហើយ
ចេះសួរទៅកើត»
    «មិនបានទេ»
    «មនុស្សស្រលាញ់គ្នា គេងជាមួយគ្នា
គ្មានអ្នកណាថាអីទេ»
    «អ្នកណាប្រាប់ថាស្រលាញ់??»
    «ក៏...មិនដឹងដែរ!!ដឹងអ្នកទេមកប្រាប់
ថាប្រចណ្ឌ អេនៅចាំមិនទាន់ភ្លេចទេ»
    «គឺខ្ញុំចេះតែថាទៅទេ»
    «ចេះតែថាអញ្ចឹងមែនទេ»រាងក្រាស់
និយាយសកទៅកាន់រាងតូច ព្រមទាំងដើរ
ទៅជិតរាងតូច ចំណែកឯរាងតូចវិញភ័យ
បុកពោះមិនស្ទើរទេ នេះគេចង់ធ្វើអីឲ្យប្រាដក
ទៅ៕
    «បានហើយគេងក៏គេងទៅ»
    រាងតូចរត់យ៉ាងលឿនទៅខាងលើពូក
ដៃស្រវេស្រវ៉ាទាញភួយមកដណ្តប់លើ
ខ្លួនផុតក្បាល៕
     «នែ ធ្វើអី??» រាងតូចបើកភ្នែកធំៗនៅ
ពេលដែលមានដៃមាំក្រាស់មកអោបខ្លួន
យ៉ាងណែន៕
     «គឺដេកអោបនឹង ចង់ឲ្យលើសពីហ្នឹង
ទៀតមែនទេ??»🙈
    «អោបក៏អោប»

   ថ្ងៃថ្មីពន្លឺព្រះបានចាំងចូលតាមចន្លោះវាំង
ននបង្អួច ដែលបង្ហាញឲ្យឃើញមនុស្ស
ពីនាក់កំពុងគេងទល់មុខគ្នា ដោយដៃរាង
ក្រាស់អោបអ្នកម្ខាងជាប់នឹងខ្លួន រាងក្រាស់
សម្លឹងមើលមុខរាងតូចដែលគេងស្តូកស្តឹង
នៅចំពីមុខខ្លួនទាំងញញឹម គេពិតជាស្អាតខ្លាំង នេះចង់សម្លាប់ចិត្តគេឬក៏យ៉ាងម៉េច??
រាងក្រាស់យកដៃច្បិចថ្ពាល់រាតូច រួចក៏អោន
ទៅថើបបបូរមាត់រាងតូចតិចៗ នេះគេនឹកស្នាមថើបមួយនេះខ្លាំងណាស់ នឹកអេឺយ
សែននឹក

     «ទៅងូតទឹកក្មេង ត្រមក់!!» ចរឹករបស់គឺ
នៅតែដដែល ដេកស្ពឹកខ្លាំងណាស់ គេចាំ
បានថាកាលគេនៅក្មេង គេទៅលេងផ្ទះ
Tae គេនៅគេងមិនទាន់ភ្ងាក់នៅឡើយទេ
ទើបគេទៅដាស់ ទើបរាងតូចដាច់ចិត្តភ្ញាក់
     «អឹម»
     «នែ៎ បុកទ្វារឥឡូវហើយ»
     ប៉ាំង!!!

     រាងតូចដើរទាំងបិទភ្នែក ស្លាប់ហើយមិន
ទាន់និយាយចប់ផងក៏ដើរទៅបុកជញ្ជាំងបាត់ទៅហើយ
     «ហិហិ...»
     «ឈឺខ្លាំងទេ?? ពេលចេញមកមកចាំយកទឹកក្តៅស្អំឲ្យ»
     «អឹម»
     រាងតូចចំណេយពេលយ៉ាងយូរដើម្បី
ជម្រះខ្លួន រួកក៏ដើរចេញមកទាំងមាន
កន្សែងពោះគនៅក្នុងដៃ ដើម្បីឈ្លីសក់ឲ្យ
ស្ងួត.
     «អង្គុយចុះមក ដើរមិនបើកភ្នែកសោះ
ចេះបុកទ្វារទៅកើត»រាងក្រាស់ក៏យកកន្សែងទៅស្អំទៅថ្ងាសរបស់រាងតូចថ្នមៗ
ដោយកាយវិកាយកចិត្តទុក្ខដាក់. ចំណែកឯ
រាងតូចវិញក៏ធ្វើមុខភ្លក់ៗ សម្លឹងទៅរាងក្រាស់ ទាំងដៃម្ខាងនៅសក់នៅឡើយ
គេមានអារម្មណ៍ថាមានក្តីសុខណាស់
ព្រោះពេលវេលានេះវាបានបាត់បង់
តាំងពីថ្ងៃរាងក្រាស់ត្រូវទៅរៀននៅក្រៅ
ប្រទេសមកម្លេះ. គេគិតថារាងក្រាស់អាច
ភ្លេចសន្យា ដែលគេធ្លាប់សន្យាជាមួយគ្នាឬអត់.....៕

YOU'RE MINEWhere stories live. Discover now