កម្មវិធីក៏ជិតចាប់ផ្តើមហើយ ពួកគេកំពុងនាំគ្នានិយាយពីនេះនោះសើចសប្បាយក្អាកក្អាយ ចំណែកឯប៉ាម៉ាក់របស់
ពួកគេវិញនាំគ្នាអង្គុយនៅម្ខាងទៀតតាម
ទម្លាប់មនុស្សចាស់ ដោយឡែករាងក្រាស់
វិញក៏កំពុងឈរជជែកលេងជាមួយភ្ញៀវ
ជាតិដែលពួកគេក៏ជាអ្នកជំនួញអាជីវកម្ម
ធំៗផងដែរ
«ខ្ញុំសុំទៅខាងនោះមួយភ្លែត»
«បាទ សុំអញ្ចើញ»
នាយអគ្គនាយកក្រមហ៊ុនក៏ដើរសម្តៅ
ទៅរករាងតូចដែលកំពុងនៅលើសាឡុង
«ចង់ញុំាអីទេបងយកឲ្យ»
«អឹម»
«ហេឺយៗ....ញុំាច្រើនហើយបើញុំាទៀត
ជ្រូកមិនខានទេ....ហាសហា»
«មិនអីទេ ចង់Taeញុំាច្រើនប៉ុណ្ណា...
កុំខ្ញុំបីរួចដែរ»រាងតូចងាកទៅសម្លក់រាងក្រាស់គេក៏ចេះអៀនដែរ ហើយអ្វីដែលសំខាន់អ្នកដែលស្តាប់ឮសុទ្ធសឹងតែជាស្គាល់គ្នា និងជាបងប្អូនឯងទៀត
SKIP
ពេលវេលាចាប់ផ្តើមកម្មវិធីក៏ចូលមកដល់
នៅលើឆាកវេទិកាបានបង្ហាញនូវប្រភេទ
ទឹកអប់ជាច្រើនតែអ្វីដែលកត់សម្គាល់គឺមានទឹកអប់ម៉ាកល្បីមួយឈុតដែលពិសេសជាង
គេដែលគេទើបនឹងសម្រិតសម្រាង់មកបាន
យ៉ាងប្រណិតហើយអ្វីដែលសំខាន់នៅលើ
ផ្លាករបស់វាមានអក្សរតែមួយគត់ផ្តើមដោយ
អក្សរT៕
11pm🌙💫
ពួកគេក៏ត្រឡប់មកផ្ទះវិញដោយសារតែ
កម្មវិធីបានបញ្ចប់ហើយ
រាងតូចទម្លាក់ខ្លួនគេងលើពូកបានបន្តិចក៏លក់បាត់មើលគេពិតជាល្វើយខ្លាំងណាស់ គេមិនខ្វល់ទេថាមានរឿងអីកើត
សំខាន់ពេលនេះគេងងុយព្រឹកស្អែក
«ម៉ាក់ទៅវិញហើយណា៎ ថែខ្លួនខ្លួនដឹងទេ»
«បាទអ្នកម៉ាក់»
«ខំរៀនឮទេ...»
«បាទលោកប៉ា»
«បងក៏ទៅដែរ(រួចក៏ខ្សឹប)មើលគេផង
ដឹងទេ»
«មិនអីទេ»រាងតូចលើកដៃសញ្ញារួចញញឹម ឲ្យគេមើលមែនទេចាំមើលណាតែមកវិញត្រូវតែមានសំណង
បន្ទាប់ពីការចាកចេញរបស់ប៉ាម៉ាក់ខ្លួនរួច
មក លោកស្រីJEON ក៏បបួលTaehyung
ទៅលេងមិត្តភក្តិគាត់«ហៃយ៉ា...!នេះមែនទេKim Taehyung??»លោកស្រីPark
«បាទ»
«ពិតជាស្រស់ស្អាតពិតមែន បើប្រាប់
ថាជាស្រីក៏អ៊ុំជឿដែរ....»
«យប់ម្សិលមិញអ៊ុំសូវបានឃើញក្មួយ
ពេញៗភ្នែក តែឥឡូវបានជួបបានស្គាល់គ្នា
ហើយ ស្រស់ស្អាតដូចជាគេនិយាយមែន!!»
រាងតូចបានត្រឹមតែអង្គុយអៀនញឹមៗម្នាក់
ឯង. ពួកគាត់ក៏នាំគ្នានិយាយលេងពីនេះពី
នោះរហូតគិតថាដល់ម៉ោងត្រឡប់ទៅផ្ទះ
ទើបនាំគ្នាត្រឡប់មកផ្ទះរៀងៗខ្លួនក្រាក....គ្រឹប!!!
«ម៉ាក់នាំទៅណាខ្លះ??»Jungkook
«គឺនាំទៅជួបមិត្តគាត់៕មានអីមែនទេ??»
«មិនមានទេគ្រាន់តែទៅយូរពេក»
រាងក្រាស់ដាក់បិទLaptop ហើយដាក់
ទៅម្ខាង
«អុ!!....ចង់ធ្វើអី??»រាងស្តើងភ្ញាក់ក្រញាញ
នៅពេលដែលមានដៃមាំក្រាស់មកចាប់អោបចង្កេះខ្លួនព្រមទាំងទាញគេមកអឹប
នឹងទ្រូង
«....»
«លែងទៅ!!!»
«មិនលែង!!!»
«ចង់យ៉ាងមិច??»
«គឺចង់អោបហ្នឹងហើយ»រាងក្រាស់ក៏បន្តឹងដៃខ្លួនរិតរាងតូចសឹងតែគេរើលែរួច
ទៅហើយ.....
«សឺត...សឺត..»
«អាយ....លែងទៅ!!»
«បើមិនលែង ខ្ញុំនឹងស្រែក»រាងតូច
ក្តៅសឹងតែផ្ទុះទៅហើយ នៅសុខៗមកចាប់
អោបហើយមកថើបគេបែបនេះគួរខ្នាញ់
ណាស់ ដឹងទេថាគេកំណាញ់ខ្លួនប៉ុណ្ណា!!
«ស្រែកទៅ!!ពេលដែលTaeស្រែក
ប៉ាម៉ាក់ប្រាកដជាចូលមក៕ចាំមើលថា..
ពេលពួកគាត់ចូលមក ឃើញបងកំពុងតែអោបអូនគាត់ធ្វើយ៉ាងមិច?!»Jungkook
ពោលទាំងមានប្រៀប បើសិនជា
Taehyung ហើយមានអ្នកឃើញបែបនេះ
វារឹតតែល្អ តែបើគេមិនស្រែកនៅស្ងៀមៗ
គេនឹងបានអោបរាងតូចយូរៗ ច្បាស់ណាស់វាចំណេញលើសពីចំណេញទៅទៀត🤧
«ជួយផងចោរចូលផ្ទះហើយ....ជួយផង»
កាន់តែហាមកាន់តែផ្កើន រាងតូចស្រែក
សឹងតែបែកត្រចៀករាងក្រាស់ទៅហើយ
គេគិតហើយថាបើត្រូវតែស្រែកស្រែកឲ្យឮៗបើមិនអញ្ចឹងទេគ្មានអ្នកមកជួយទេ ម៉្យាងផ្ទះនេះធំណាស់៕
«Tae!!Taeកើតអីហ្នឹងកូន??»
លោកស្រីJEON ដែលនៅខាងក្រោមក៏
ស្តាប់ឮរួចក៏ម្នីម្នាមកបន្ទប់រាងតូច ចោរអញ្ចឹងមែនទេ??គាត់ស្តាប់ច្រឡំឬ??
«គ្មានអីទេម៉ាក់»Jungkook
«តែម៉ាក់ឮTaeស្រែក»
«កូនប្រឡែងគ្នាលេងទេម៉ាក់»រាងតូច
បើកភ្នែកធំៗចង់ប៉ុនពងមាន់(🍳) សម្លឹងទៅ
កាន់រាងក្រាស់
«បើមិនអីម៉ាក់ទៅវិញហើយ»ដូចអ្វីដែលគាត់គិតមិនខុស!!ផ្ទះមានចោរមកពីណាទៅ
បើមានចោរមែនវាមិនមែនមកបន្ទប់រាងតូចទេ(ចោរស្អាត😢)
ចំណែកឯរាងតូចវិញខំសង្ឃឹមថាបានជួយហើយ តែដឹងអីអត់ដដែល
TO BE CONTINUE
ETH MARY ROTHA 📜💜
YOU ARE READING
YOU'RE MINE
Fanfictionរឿងរ៉ាវស្នេហារវាងសិស្សសកលវិទ្យាល័យ និង អគ្គនាយកក្រុមហ៊ុនដែលត្រូវជាបងប្អូនជីដូនមួយនឹងគ្នា «ទើបចេញមកពីក្លឹបមែនទេ ទើបជិះឡានមិនមើល. មនុស្សបែបនេះ» «អេ....ក្លឹបភាគច្រើនគេចូលយប់ទេ អានាង!!»