រាងតូចពាក់ឯកសណ្ឋានសិស្សសាលា
ដូចសព្វដង រាងតូចចុះមកស្រុះស្រូបអាហារ
ជាមួយនឹងអ្នកផ្ទះរបស់គ្រួសារត្រកូល
JEON
«ហេឺយ..!!មិនអីទេណាអាTae ធ្វើខ្លួន
ធម្មតាៗទៅ ដូចជាអត់មានរឿងអីកើតឡើង
ទៅបានហើយ»រាងតូចបិទទ្វារបន្ទប់ដើរទៅ
កាន់តុបាយដែលមានរាងក្រាស់កំពុងតាម
សម្លឹងមើលមិនដាក់ភ្នែក(មើលអីមើលមេស ស្រលាញ់កូនគេម៉ង🌚)«Tae ថ្ងៃនេះកូនជិះឡានទៅជាមួយ
Sojun ទៅណា» លោកស្រីJEON
«មិនអីទេម៉ាក់ចាំកូនជាអ្នកជូន Tae
ទៅក៏បានដែរ»JungkookWaa!! រាងតូចបើកភ្នែកចង់ប៉ុនពងមាន់
នៅពេលបានឮរាងក្រាស់ជាអ្នកធានា
ជូនខ្លួនទៅសាលា ចំណែកឯលោកស្រី
JEONក៏គាត់មិនថាអីនោះទេ ព្រោះពួក
គេជាបងប្អូននឹងគ្នា ហើយម៉្យាង
គាត់ក៏មិនដឹងថា Taehyung និងJungkook
ធ្លាប់មានរឿងឈ្លោះប្រកែកគ្នាអ្វីឡើយរាងតូចអង្គុយក្នុងឡានយ៉ាងស្ងៀមស្ងាត់
ដូចជារូបចម្លាក់រហូតដល់សាលារៀន
(ស្គាល់សាលាយើងរៀនដោយរបៀប
ណា??)រាងតូចពោលក្នុងចិត្តទាំងឆ្ងល់
នៅមិនទាន់ប្រាប់ផងដឹងយ៉ាង??«ទៅសិនហើយ»រាងតូចមិនខ្វល់ច្រើនក៏
ប្រញាប់ដោះខ្សែក្រវ៉ាត់ រត់ទៅយ៉ាងលឿន
សូម្បីតែសព្វនាមបងក៏មិននិយាយផង
ព្រោះទើបតែហៅអាថ្ងៃមុន នេះបើត្រឡប់
មកហៅសព្វនាមបងវិញ អៀនមាត់ស្លាប់
ហើយ«នែ !!Tae មិចនេះមកជាមួយអ្នកណា មុខដូចប្រហែលៗ»Jimin
រាងតូចមិនមាត់ចាំទៅដល់ថ្នាក់ សិមប្រាប់
បើប្រាប់នៅពេលធានាថាស្រែកបែកផ្លូវ
មិនខាន សុខចិត្តប្រាប់ក្នុងថ្នាក់ល្អជាង«ហាស!!បងជីដូនមួយ...»នក៎ ថាអីចេះ
ខុសមាឌតូចតែមួយទេ តែស្រែកឮជាង
ដាក់មេក្រូទៅទៀត(មានអ្នកណាការកូន
ការចៅអីទេ កុំភ្លេចយកJimin ទៅផង)«ហើយឯងគិតយ៉ាងម៉េចទៅTae»Jin
«មានគិតយ៉ាងម៉េច ក៏តាមហ្នឹងទៅ»
«យើងមិនខ្វល់ទេ តែបើបាន
បងប្អូននឹងគ្នា កាន់តែល្អព្រោះថាមិត្តភក្តិ
របស់គាត់សង្ហាណាស់!!ហេងស៊យពួក
យើងអាចជួបគ្នាម្តងទៀតក៏ថាបាន»
Jimin(ទៅជាចឹងទៅ)
«ឯងមិនខ្វល់ពីយើង!! ចុះបើគេវាយយើង
គិតយ៉ាងម៉េច??»
«គេមិនហ៊ានវាយឯងទេ ជឿយើងទៅ
បើគេចង់វាយគេវាយយូរហើយ»(ស្រលាញ់
ណាស់អាមិត្តភក្តិមិនជួយចែវ តែយកជើង
រាទឹក)

YOU ARE READING
YOU'RE MINE
Fanfictionរឿងរ៉ាវស្នេហារវាងសិស្សសកលវិទ្យាល័យ និង អគ្គនាយកក្រុមហ៊ុនដែលត្រូវជាបងប្អូនជីដូនមួយនឹងគ្នា «ទើបចេញមកពីក្លឹបមែនទេ ទើបជិះឡានមិនមើល. មនុស្សបែបនេះ» «អេ....ក្លឹបភាគច្រើនគេចូលយប់ទេ អានាង!!»