ថ្ងៃថ្មីក៏បានមកដល់ម្នាក់ៗស្វះស្វែងទៅ
ធ្វើការរៀងៗខ្លួន តែអ្វីដែលគួរឲ្យកត់
សម្គាល់នោះការប្រចណ្ឌ! ការអន់ចិត្តនៅតែមានដោយពួកគេគិតថាគ្រាន់តែប្រចណ្ឌធម្មតាៗប៉ុណ្ណោះ...តែមើលចុះគេមិនមកលួងមិនមកឲ្យឃើញមុខសូម្បីតែ
បន្តិច!កាន់តែគិតកាន់តែគួរឲ្យខឹង នេះពួកគេគិតត្រូវឬខុសដែលមានសង្សារមុខ
ងាប់នឹងការងារបែបនេះ??🤔
បន្ទាប់ពីឆ្លងកាត់អស់រយៈពេល២-៣ថ្ងៃ
កន្លងមក វាហាក់ដូចជាស្ងប់ស្ងាត់ខ្លាំងណាស់!៕ទាំងរាងតូចនិងគ្រូកម្លោះម្នាក់ៗ
សុទ្ធតែមិននិយាយរកគ្នា មុខមិនស្រុះបោះ
សោះ ញុំាបាយមួយៗ អង្គុយមើលតែមុខ
គ្នាទៅវិញទៅមកគ្មានអ្នកណាលួងអ្នកណាបានទេ ព្រោះពេលនេះម្នាក់សុទ្ធ
សឹងតែកើតទុក្ខប៉ុនភ្នំដូចគ្នា🤧«ពួកកូនកើតអីមែនទេ??ប៉ុន្មានថ្ងៃនេះ
ឃើញថាប្លែកៗ....»អ្នកជាម្តាយចោទសួរ
ទៅអ្នកជាកូនទាំងមានមន្ទិលសង្ស័យជាខ្លាំង
«មិនកើតអីទេម៉ាក/មែនហើយម៉ាក់អ៊ុំ»
មាត់និយាយថាមិនកើតអីតែទឹកមុខម្នាក់ៗ
បង្ហាញឲ្យឃើញច្បាស់ថាពួកគេកំពុងតែ
និយាយខុសចិត្ត«កូនសុំទៅខាងលើសិនហើយ.../ខ្ញុំ
ក៏ទៅដែរ»«កូនបងឯងនៀក៎!!គួរឲ្យសង្ស័យណាស់
ដឹងទេ??»«រឿងក្មេងៗទេ ឲ្យគេដោះស្រាយខ្លួនឯង
ទៅ!!បងមិនដឹងទេ!។ អ្នកណាអ្នកចងអ្នក
ហ្នឹងអ្នកស្រាយទៅ»«មិនOnline ទៀត ងាប់នឹងការងារ
នឹងហើយ!!😒»រាងតូចពោលទាំងអន់ចិត្ត
មិនដឹងថាគិតត្រូវឬខុសទេដែលមក
ស្រលាញ់មនុស្សងប់ងល់នឹងការងារគ្មានពេលឲ្យគ្នាបែបនេះ៕នៅបន្ទប់រៀនគ្រូកំពុងតែពន្យល់មេរៀន
ឲ្យសិស្សនិសិត្សស្តាប់ តែបើក្រឡែកមក
មើលនិសិត្សដែលកំពុងអង្គុយនៅតុទី
៤ទី៥និង៦នៅក្បែរបង្អួចឯណេះវិញគ្មាន
គិតស្តាប់គ្រូអីទេ គិតតែពីអង្គុយអោបដៃ
មើលទៅក្រៅបង្អួច ហាក់សញ្ជឹងគិតរឿងអ្វី
មួយ តែចម្លែកអីតែJimin ទេដែលអង្គុយញញឹមម្នាក់ឯងទៅវិញ៕(ឆ្កួតសុទ្ធ!!)5:30pm 🕟
រាងក្រាស់កំពុងតែឈរផ្ទៀងម៉ោង ថាតើនេះម៉ោងប៉ុន្មានហើយ ទាំងអារម្មណ៍
អន្ទះសារ
«Jungkook!!» រាងក្រាស់ក៏ងាកទៅតាមសម្លេងឃើញថានាងក្រមុំដែលជាកូន
សំណព្វរបស់លោកJang ក៏មកទីនរះដែរ!!
«មកទទួលTaehyung មែនទេ??»
«អឹម!!»
«នោះគេចុះមកហើយ..»
«Err...ទៅសិនហើយ»ថាហើយគេក៏ដើរ
សម្តៅទៅរកនាយតូចទាំងអារម្មណ៍ត្រេក
អរជាខ្លាំង ភ្លេចគិតទៅថាគេមិនទាន់បានលួងគេនៅឡើយ មិនត្រឹមតែប៉ុណ្ណោះក៏
រត់ចោលគេទៅធ្វើការងារទៀត ដោយសារតែគេរវល់មួយរយៈនេះត្រូវ
បញ្ចេញទំនិញ ទើបតម្រូវឲ្យគេទៅត្រួត
ពិនិត្យឲ្យប្រាកដថា វាគ្មានបញ្ហាអី.....
រាងតូចកំពុងដើរម្នាក់ឯងស្រាប់តែ«ឯង...!នោះមែនទេអគ្គនាយកក្រុមហ៊ុន
ផលិតទឹកអប់ប្រេនលំដាប់លេខ១នោះ??»«មែនហើយឯង...!គេសង្ហារណាស់
ឮថាទើបតែបញ្ចប់ការសិក្សាមកពីក្រៅប្រទេសបានមួយឆ្នាំទេ ថែមទាំងជាប្អូន
របស់លោកគ្រូJeon Sojun ទៀតផង»
Girl 👧
«ពិតមែនហេស៎..?! សង្ហារបែបនេះ
តើមានម្ចាស់ចិត្តឬនៅ??»ពួកគេនិយាយបានត្រឹមនេះក៏ឈប់និយាយហើយដើរ
សម្តៅទៅខាងមុខ ទុកឲ្យរាងតូចឈរស្តាប់
តែម្នាក់ឯងអម្បិញមិញនេះសង្រឺតធ្មេញ
សម្លក់នាយពីចម្ងាយEth Mary Rotha
![](https://img.wattpad.com/cover/256298160-288-k186161.jpg)
BINABASA MO ANG
YOU'RE MINE
Fanfictionរឿងរ៉ាវស្នេហារវាងសិស្សសកលវិទ្យាល័យ និង អគ្គនាយកក្រុមហ៊ុនដែលត្រូវជាបងប្អូនជីដូនមួយនឹងគ្នា «ទើបចេញមកពីក្លឹបមែនទេ ទើបជិះឡានមិនមើល. មនុស្សបែបនេះ» «អេ....ក្លឹបភាគច្រើនគេចូលយប់ទេ អានាង!!»