Ep14:នឹក

1.5K 113 3
                                    

   ថ្ងៃសម្រាកJungkook Sojun
Namjoon បានទៅលេងគ្រួសារKIM
ជាមួយរាងតូចនិងNamjoon ៕

  «Tae មកញុំាបាយមកកូន»
  «បាទ អ្នកម៉ាក់»
   ក្រោយពេលញុំាបាយល្ងាចរួចរាល់ពួកគេក៏អង្គុយសំណេះសំណាលគ្នា
  «Jungkook ឮថាពេលនេះឯងជាអគ្គនាយកក្រុមហ៊ុនមែនទេ??»
  «បាទ លោកពូ»
  «ចុះSojun វិញយ៉ាងមិចដែរ??»
  «ខ្ញុំជាគ្រូបង្រៀននៅសកលវិទ្យាល័យ
ដែលTaeរៀនណាលោកពូ»
  «Aww!!ចឹងល្អហើយផ្ញើមើលTaeផង
ក្លាចគេតាមញ៉ែ!!»
  «ប៉ា....»
  «យ៉ាងមិចប៉ានិយាយខុសមែនទេ?!
ប៉ាខ្លាចស្រីៗនិងកម្លោះៗនៅSeoul
នោះតាមញ៉ែកូនប៉ា ទើបប៉ាប្រាប់Sojun
ឲ្យហើយ»(ជាងអាបុិJungទៀត🤧)
  «គ្រាន់តែនិយាយប៉ុណ្នឹងសោះ!ចាំបាច់
អៀន បើឯងមិនមែនជាប្អូនបង
បងញ៉ែបាត់ហើយដឹងទេ ហាសហា៎..»
ពួកគេអង្គុយសន្ទនាគ្នាដោយមានទាំង
សម្លេងសើចក្អាកក្អាយពេញបន្ទុក

ក្រឡែកមកមើលផ្ទះរបស់គ្រួសារJANG
វិញ ស្រស់ស្រីរាងតូចកំពុងតែឈរក្បែរបង្កាន់ដៃនៅយ៉ខាងក្រៅនៃបន្ទប់ខ្លួន
កំពុងមើលផ្កាយដែលបញ្ចេញពន្លឺពី
លើមេឃយ៉ាងស្ងៀមស្ងាត់ ហាក់សញ្ចឹង
គិតអ្វីមួយ(គិតអីហ្នឹងSis?😉)

«ម៉ាក់...»ស្រីស្រស់និយាយតិចៗព្រមទាំង
ធ្វើមុខគួរអោយអាណិតទៅអ្នកជាម្តាយ
(ម៉ារឿងនេះ សុទ្ធតែតួញិកញ៉ក់🤧)

«យ៉ាងមិចហ្នឹងហា៎ស??»
«នឹក»
«នឹក!! នឹកអ្នកណាគេ?»លោកស្រីJang ដកចេញពីការអោបក្រសោបកូនស្រី
ខ្លួន ព្រមទាំងមើលទៅមុខនាងទាំង
ឆ្ងល់ នឹក??នឹកអ្នកណា

(នឹក Jungkook មែនទេ??)លោកស្រីJang
លួចពោលក្នុងចិត្តព្រោះពួកគេជាមិត្តភក្តិនឹង
គ្នា មិនប្លែកទេដែលគាត់គិតបែបនេះ ដោយសារតែគាត់ដឹងថាJungkook ជា
កូនប្រុសត្រកូលJEON ព្រមទាំងសង្ហារថែមទៀត ច្បាស់ណាស់កូនគាត់ប្រាកដជា
មានចិត្តលើគេមិនខាន៕
«មិនដឹងពេលណាបានជួបគេទៀតទេ..»

«ម៉ាក់ដឹងហើយ រឿងស្នេហាមិនអាចបង្ខំ
បានទេកូន ស្នេហាតែម្ខាងវាមិនអាចទៅ
រួចទេកូន»(កាត់ចិត្តទៅអូនសី😉)

«តែកូនមិនទាន់ដឹងចិត្តគេទេ...»
«ចង់ពិសោធន៍ទេ??ម៉ាក់មានកូនស្រីតែម្នាក់
ម៉ាក់មិនចង់ឃើញកូនពិបាកចិត្តទេ ឈប់យំ
ទៅកូន...»
«ពិសោធន៍យ៉ាងមិចទៅ??»
«គឺកូនចូលធ្វើជាដៃគូភាគហ៊ុនជាមួយគេ
ទៅ ក្រែងគេជាម្ចាស់ក្រុមហ៊ុនមិនចឹង??»
«ជាគ្រូទេម៉ាក់..!!»
«ម្នាក់ណាទៅ??មិនមែន Jeon Jungkook
ទេហេស៎?!»
«មិនមែនទេ»

(Writter as reader:ប៉ាកាច់យ័រ ស្មានតា
អាបុិJung ការពិតបងវាសោះ🤧🌚)

«Aww!!បើអញ្ចឹងអ្នកណាគេទៅ ??
ម៉ាក់ស្គាល់គេទេ??មានមុខមាត់យ៉ាងមិច
ទៅ មិចក៏កូនម៉ាក់នៀក៎ ពិបាកចិត្តដល់ថ្នាក់
នេះ??»លោកស្រីJANGហាក់ភាំងជាខ្លាំង
ស្មានតែជាJeon jungkook នៃគ្រួសារត្រកូលJEON តែបែរជាអ្នកផ្សេងទៅវិញ
នេះគាត់ស្មានខុសមែនទេ??

«គេជាJeon Sojun បងប្រុសរបស់Jeon Jungkook ណាម៉ាក់»
«ចុះ Jungkook នោះ??»
«គេជាមិត្តភក្តិកូនទេ..»
«កូនមិនដែលស្រលាញ់គេទេហេស៎?»
«មិនដែលទេ ពួកយើងទាំងបីនាក់ជាមិត្តភក្តិគ្នាប៉ុណ្ណោះ»
  «Yoongi ហ្នឹងមែនទេ??»
  «ចា៎»
  «ឈប់គិតទៅណា...ម៉ាក់ឃើញកូនបែប
នេះម៉ាក់មិនសប្បាយចិត្តទេ»
  «តែកូន....»
  «មិនអីទេៗ កូនពិបាកចិត្តអី កូនមិនទាន់ដឹងចិត្តគេផង ស្រួលមិនស្រួលគេអាច
មានចិត្តលើកូនវិញក៏ថាបាន»
  «ហិហិ....»
  «កុំចឹងអីណា »(Recommend អោយ
ដាក់អំពើ👍😂)
   «ឆាប់ចូលគេងដឹងទេ បើមិនស្អាត
ប្រយ័ត្នSojun របស់កូនមិនស្រលាញ់ដឹង
ទេៗ?»(ហិហិSojun បស់ញុមទេ😢)

   លោកស្រីJANG ចេញពីបន្ទប់ស្រី
ស្រស់បន្ទាប់ពីលួងលោមនាងអោយឈប់
ពិបាកចិត្តទៀត នេះទម្រាំតែលួងចប់យូរ
ណាស់ សូម្បីតែអ្នកសសេរក៏ខ្ចិលសសេរដែរ៕

Eth Mary Rotha 📝💜

YOU'RE MINEWhere stories live. Discover now