«Jungkook មានរឿងអីមែនទេ
ទើបធ្វើមុខបែបនេះ??»លោកស្រីJEON
«អឺ...គឺកូនជិះឡានទៅប៉ះមនុស្សតិចតួច តែកូនមិនអីទេ»Jungkook
«ស្លាប់ហើយ កូនមិនទេហេស៎...ចុះSem បើកឡានយ៉ាងមិច ទើបមិនមើលមនុស្ស
បែបនេះ??»
«គឺកូនជាអ្នកបើកទេ... កូនឃើញគេរាង
ឈឺក្បាល ខ្លាចជិះរេពេញផ្លូវ ទើបកូនទៅបើកជំនួស...»Jungkook
«ទៅបើកជំនួសចឹងហេស!! នេះមិនឈឺ
ក្បាលផង បើកឡានទៅបុកមនុស្សប៉ុន្នឹង
ហើយ ចុះទម្រាំឈឺក្បាលទៀតនោះ
មិនស្លាប់គេទៅហើយទេហេស៎??»Sojun
«បានហើយកុំថាឲ្យប្អូនអី...ចុះគេយ៉ាងមិច
ហើយកូន»លោកស្រីJEON
«មិនអីទេគ្រាន់តែរបួសសើរស្បែក
ប៉ុណ្ណោះ»Jungkook
«បើគេមិនទេ!!តោះទៅញុំាបាយទៅ»
«មិនអីទេម៉ាក់កូនមិនឃ្លានទេ»រាងក្រាស់ថាហើយ ក៏ឡើងទៅខាងលើបាត់ ចំណែកឯរាងតូចត្រូវNamjoon ជូនមកផ្ទះ(អ្នកឈឺជូនអ្នកជាទៅផ្ទះ🌚)
ហើយក៏ត្រឡប់ទៅផ្ទះជួលរបស់ខ្លួន
វិញក្រាក
«ក្មួយTae មកហើយហេស មិចក៏យប់
ម្លេះ មោះ!!! មកញុំាបាយជុំគ្នាមក»
រាងតូចធ្វើមុខអេះអុញព្រោះមិនដឹង
ឆ្លើយយ៉ាងមិច បើប្រាប់គាត់ថាជួបគ្រោះថ្នាក់តាមផ្លូវនោះ គាត់បារម្ភស្លាប់ហើយ រាងតូចមិនមាត់ហើយក៏ទៅអង្គុយ
តុអាហារ
«នេះមែនទេTaehyung នេះគឺបងណា
Sojun»
«បាទ គឺខ្ញុំ»Taehyung
...................................................
បន្ទាប់ពីញុំាអាហារពេលល្ងាចរួចរាល់
ពួកគេទាំងបួននាក់ក៏ទៅបន្ទប់រៀងៗខ្លួនNEW DAYS ☀️✨
បន្ទាប់ពីញុំាអាហារពេលពេលព្រឹករួចមក
Taehyung,Sojun ក៏ធ្វើដំណើរទៅសាលាជាមួយគ្នា ព្រោះថាSojunក៏ជាគ្រូបង្រៀននៅសាលានោះដែរ
រាងក្រាស់ ចុះមកដល់ជាន់ខាងក្រោមដើម្បីទៅស្រុះស្រូបអាហារមុនទៅធ្វើការថ្ងៃនេះគេភ្ញាក់យឺត ព្រោះយប់ម្សិល គេដេកមិនលក់សោះដោយសារតែគេនៅខឹងរាងតូច នៅឡើយ(ខឹងគេដេកអត់លក់
យ៉ាប់ម៉ងប្រូ😖)«លោកប្រុសនេះឯកសារបាទ!!»
Semហុចឯកសារទៅឲ្យរាងក្រាស់ រាង
ក្រាស់បើកមើលព្រមទាំងញញឹមចុងមាត់
អេ!!! តើនេះជាឯកសារអ្វីបានជាមើលហើយញញឹមបែបនេះ?? ប្រាដកណាស់នេះជាឯកសារពីជីវប្រវត្តិរបស់រាងតូច«ឈ្មោះ KIM TAEHYUNG
កើតនៅថ្ងៃទីxxxxxxxxxxxxxxx
អាយុ18ឆ្នាំ រៀននៅសកលវិទ្យា
ល័យxxxxxxxxxxxxxនៃទីក្រុងSeoul
អាយុប្អូនយើងដល់ទៅ5ឆ្នាំតែ.....»តុក តុក
Yoongi ជាមិត្តភក្តិសម្លាញ់របស់
Jungkook ដែលបានត្រឡប់មកពីរៀនបន្ត
នៅបរទេសជាមួយគ្នា បើកទ្វារឡើងនៅ
ពេលឃើញJungkook កំពុងអង្គុយមើលឯកសាររបស់រាងតូច
«ហិហឹម..នែអាសម្លាញ់ ថ្ងៃនេះទំនេរ
យើងមកលេងឯង»(ស្មានមកលង)
«អត់ការងារធ្វើមែនទេ??»
«ចង់មកមិនបានហេស៎?»
«យើងនិយាយលេងទេ»
«កំពុងធ្វើស្អីហ្នឹង?»
«KIM TAEHYUNG នេះយ៉ាង
មិចចាប់អារម្មណ៍ក្មេងម្នាក់នេះមែនទេ?»
«ឆ្នាស់ដូចមេខ្លាបែបនេះ គ្មានអាណា
យកទេ»
«បើអញ្ចឹង ចាំបាច់មើលប្រវត្តិគេធ្វើ
អីហា៎...»
«មិនដឹងមួយរឿងបានទេ!!»
«okay ក៏បាន តែ...!ឯងទំនេរទេ ??»
.................................................
................................................
«បងឯងយ៉ាងមិចហើយ Tae??»Jin
«មិនអីទេ នេះបើបងយើងកើតអី
យើងនិងនឹងទៅមួលក អាម្នាក់នោះមិន
ខាន!!!»Taehyung
«ស៊ូរួចឬអត់នៀក??»Jimin
«ស៊ូ មិនរួចក៏ត្រូវតែរួច ចាំមើលតែជួប
មុខម្តងទៀតដឹងគ្នាហើយ»(អាបុិគក់ហែង
ត្រៀមកក់មឈូសឲ្យហើយទៅ🌚)
Taehyung,Jin,Jimin ក៏បណ្តើរគ្នា
ទៅហាងកាហ្វេ តែ...អេនេះថ្ងៃស៊យ
អ្វីទៅហេតុអីទៅបែរជាជួបមនុស្សមិនគួរ
ជួបបែបនេះ ចំមែន!!!រាងក្រាស់កំពុងតែ
ដើរចេញពីហាងកាហ្វេ ដោយមានYoongi
មកជាមួយ
«Jungkook Jungkook!!!នោះមែនទេ
Kim taehyung ដែលយើងឃើញក្នុង
រូបថតហ្នឹង មែនទេ??»Yoongi« អេឺយ....អញអេឺយ.....😖»
រាងក្រាស់ក្រឡេងមើលរាងតូចចំពេល
រាងតូចកំពុងសម្លក់មករកគេដូចចង់សុីសាច់នាយទាំងរស់អញ្ចឹង
«នែ...ឯង!!អាមួយនោះហើយជិះបុក
បងយើងនោះ»រាងតូចនិយាយាទាំងភ្នែក
នៅសម្លក់រាងក្រាស់ជាប់
«ម្នាក់ណា សង្ហាណាស់ អូស!!!
មិនមែនទេ យើងចង់បានន័យថាមុខមាត់
ស្អាតបាត មានឡានទំនើបជិះមិនសមណា
..........Tae យើងគិតថាមិនបាច់ទៅរករឿង
គេទេឲ្យចប់ទៅប្រសើរជាង»Jimin«មិនបានទេ!!ជិះបុកបងយើងហើយមិន
សុំទោសហើយ នៅសម្លីឡូយទៀត....
រឿងនេះមិនចប់ងាយៗដាច់ខាត»ថាហើយរាងតូចដើរទៅជិតរាងក្រាស់
ចំណែកឯYoongiវិញមិនជឿនឹងភ្នែកសោះ
ថាKim taehyung រូបពិតស្អាតជាងក្នុងរូប
ថតទៅទៀត តែបើក្រឡែកទៅទៅមើល
កែវភ្នែកដែលសម្លក់Jungkook វិញសម្លក់
សឹងតែជ្រុះទៅហើយ(Jungkook និយាយត្រូវណាស់ ឆ្នាស់
ពិតមែន បើឆ្នាស់បែបនេះមានអាណាយក)
Yoongi គិតក្នុងចិត្ត
YOU ARE READING
YOU'RE MINE
Fanfictionរឿងរ៉ាវស្នេហារវាងសិស្សសកលវិទ្យាល័យ និង អគ្គនាយកក្រុមហ៊ុនដែលត្រូវជាបងប្អូនជីដូនមួយនឹងគ្នា «ទើបចេញមកពីក្លឹបមែនទេ ទើបជិះឡានមិនមើល. មនុស្សបែបនេះ» «អេ....ក្លឹបភាគច្រើនគេចូលយប់ទេ អានាង!!»