« ម៉ាក់នេះខ្លាចកូនហើយ » អ្នក ស្រី ចន ពោលឡើងទៅកាន់នាយកម្លោះចនជុងហ្គុកស្ទើរហួសចិត្ត ។ គាត់មិនគួរអោយនាយកម្លោះចាត់ចែងរឿងរៀនរបស់នាយតូចសោះ ។ ប្រទេសចិននៅជិតយ៉ាងនេះ គាត់មិនចង់បានទេ គាត់ចង់អោយថេយ៉ុងរៀននៅឆ្ងាយជាងនេះ តែមើលចុះ ការស្រមៃរបស់គាត់ក៏ត្រូវរលាយ ដោយសារអាកូនកំពូលល្បិចនេះហើយ« កូនទៅសិនហើយ ជម្រាបលាបាទ »
« ចា៎ លោកកូនអគ្គនាយក »
—————
« គេម្នាក់នោះ ជាអ្នកណា?? » Li chang« សង្សារគេទេដឹង ! » chen
Sheng yuan បានត្រឹមឈរមើលគេពីចម្ងាយ ក្នុងចិត្តហាក់កំពុងរឿងគិតអ្វីមួយ
« ឈរភ្លឹកស្អី ! មក !លេងត » ku wei
« អឺៗ តោះ » កម្លោះសង្ហារពូកែលេងបាល់បោះក៏តបទៅមិត្តសម្លាញ់
————ជុងហ្គុក៏ដើរទៅរកថេយ៉ុងតិចៗ មុននឹងចាប់កាន់ដៃគេ ហើយក៏មិនភ្លេចដៀងភ្នែកទៅកម្លោះៗដែលលេងបាល់ខាងក្រោយនាយតូចដែរ ។ ថាទុកចិត្តមិនបានគឺមិនបានមែន នាយកម្លោះជុងហ្គុកសម្លឹងទាំងប្រើក្រសែភ្នែកមុតស្រួចទៅពួកគេ ត្បិតតែមិញនេះ គេមិនបានឃើញសកម្មភាពពួកគេអម្បាញ់មិញនេះ តែគេមិចនឹងហ៊ានបណ្ដោយអោយថេយ៉ុងនៅក្បែរពួកគេបានទៅ ។
« មិចក៏មកបាន ? ចុះការងារ? មកធ្វើអី ?» ថេយ៉ុង
« នឹកហ្នឹងហើយ »
« ឡប់សតិ !» ថេយ៉ុងសម្លក់នាយបន្តិចហើយក៏ដើរចេញទៅព្រោះពេលបានឮប្រយោគនេះហើយ គេប្រែជាមុខក្រហម ។ ជុងហ្គុកក៏ឈរញញឹម ព្រោះបានញ៉ោះនាយតូចអោយគេអៀនបានសម្រេច ។ បន្តិចក្រោយមកគេដើរតាមក្រោយនាយតូច
រាល់សកម្មភាពរបស់ពួកគេត្រូវបានមើលឃើញដោយនាយកម្លោះសង្ហារ ឃើញហើយបែរជាមានអារម្មណ៍ថាអន់ចិត្ត
« ឈប់មើលបានហើយ »
« មានឯណា លេងទៀតទៅ »« ឆឺស!» chen មាត់រឹងគ្រាន់បើអាសម្លាញ់ម្នាក់នេះ គេមិនមែនមិនដឹងឯណា ពួកគេជាប្រុសស្អាត និង ពូកែលេងបាល់ ប្រចាំសាលា ស្រីៗណាក៏ប៉ងចង់បានពួកគេធ្វើជាសង្សារដែរ ថែមទាំងពួកគេជាកំពូលព្រាននារីទៀត រឿងអីគេមើលមិនដឹងនោះ
KAMU SEDANG MEMBACA
YOU'RE MINE
Fiksi Penggemarរឿងរ៉ាវស្នេហារវាងសិស្សសកលវិទ្យាល័យ និង អគ្គនាយកក្រុមហ៊ុនដែលត្រូវជាបងប្អូនជីដូនមួយនឹងគ្នា «ទើបចេញមកពីក្លឹបមែនទេ ទើបជិះឡានមិនមើល. មនុស្សបែបនេះ» «អេ....ក្លឹបភាគច្រើនគេចូលយប់ទេ អានាង!!»