Ep18:

1.2K 92 1
                                    

ពេលល្ងាច🌌

«បងប្រុសទៅដើរលេងទេ??»
«មិនទៅទេ»
រាងក្រាស់ក៏ធ្មិចភ្នែកធ្វើជាសញ្ញាឲ្យរាងតូចជួយនិយាយ
«អឺ ទៅៗណាបងប្រុស»Taehyung
«បងមិនមានអារម្មណ៍ល្អទេ បងចង់មើលឯកសារ បើចង់ទៅ ទៅតែពីរនាក់ទៅ»

«ចឹងយើងបបួលfonika ទៅដែរទៅ
ល្អទេ??»រាងតូចនិយាយឮៗទៅកាន់រាងក្រាស់ដោយភ្នែកសម្លឹងទៅមើលអ្នកម្ខាង
ទៀតដែលបម្រុងនឹងឡើងជណ្តើរទៅជាន់
ខាងលើតែក៏ត្រូវទប់ជំហានវិញ៕

«យ៉ាងមិចប្តូរចិត្តហើយមែនទេ?»Jungkook
«មិនប្តូរទេ!!»

SKIP 🎡
«គេមិនមកទេមែនទេ??»fonika សួរ
បញ្ជាក់ ព្រោះឃើញតែមនុស្សYoongi
និងមិត្តរបស់រាងតូចប៉ុន្មាននាក់ប៉ុណ្ណោ ប្រហែលគម្រោងការរបស់ពួកគេ
បរាជ័យហើយមើលទៅ៕
    ថាហើយស្រស់ស្រីក៏ដើរទៅខាង
  «មិនចាំបងខ្ញុំទេហេស??»
   fonika ក៏ឈប់ដំណើរហើយក៏ងាកទៅ
រកនាយកម្លោះសង្ហារ តែក៏បានឃើញ
Sojun កំពុងដើរសម្តៅមករកពួកគេ
នាងក៏ញញឹមចេញបន្តិចព្រោះថាផែនការ
របស់ពួកគេពិតជាមិនបរាជ័យដូចអ្វីដែល
នាងបាននិយាយទេ៕
   «ចាំយូរទេ??»
   «មិនយូរទេ តោះទៅ»Jungkook
   ពួកគេទាំងអស់គ្នាក៏បណ្តើរគ្នា
ចូលខាងក្នុង ចំណែកឯរាងតូចវិញ
ដើរបណ្តើរកាន់ស្ករសំឡីញុំាបណ្តើរ
បញ្ចុករាងក្រាស់បណ្តើរ
   «យ៉ាងមិច??»
   «គេមើលច្រើនពេកទេដឹង»រាងតូច
និយាយព្រមទាំងសង្រឺតធ្មេញដាក់រាងក្រាស់មកដើរលេងឬមកពង្រាយមន្តស្នេហ៍
ឲ្យពិតប្រាកដទៅ

   «ចុះឲ្យបងធ្វើយ៉ាងមិច??គេក៏មើលអូន
ដូចគ្នា»
   «តែវាខុសគ្នា»
   រាងតូចមិននិយាយក្នុងចិត្តគេពេលនេះ
ក្តៅស្ទើរតែចង់ផ្ទុះទៅហើយ ចំណែកឯ
រាងក្រាស់វិញបានត្រឹមតែឈរអស់
សំណើចនឹងចរឹតរបស់រាងតូច

   «សើចអី??»
   «គឺសើចអូនហ្នឹងហើយ»
   «មិនមែនតួកំប្លែងទេ!!ហាមសើច!!»

   «ហ្អឹហឹម...ស្អកកណាស់ សុំទៅទិញ
ទឹកផឹកសិនហើយ»Yoongi ថាហើយក៏
ចាប់អូសដៃJimin ទៅជាមួយ ចំណែកឯ
Jimin វិញធ្វើមុខឡេឡឺៗ ពេលបាននាយកម្លោះអូសដៃទៅ
     «ហេឺយ គេទៅមួយគូរ តោះយើង
គួរតែទៅដែរទៅ»
    «អឹម»Jin
    «គេទៅអស់ហើយនៅធ្វើអីទៀត»រាងក្រាស់តបទៅកាន់រាងតូចតិចៗ ហើយក៏
សកដៃទៅអោបចង្កេះរាងតូចជាប់មុននឹង
បណ្តើរគ្នាទៅកន្លែងផ្សេង ទុកឲ្យSojun
និងfonika នៅតែពីរនាក់
     ពួកគេឈរមើលមុខគ្នាទាំងមិនខ្ចីព្រិច
ភ្នែករហូតដល់ស្រីស្រស់មានអារម្មណ៍ថា
មុខរបស់ខ្លួនចាប់ផ្តើមក្រហមព្រៀងព្រោះ
តែក្រសែភ្នែកអ្នកម្ខាងសម្លឹងមកខ្លួន

     «នែ៎   នាំទៅណា??» Taehyung
     «ទៅកន្លែងស្ងាត់!!ក្រែងខ្លាចគេ
មើលមុខច្រើនមិនចឹង??»
     «មិនទៅទេ មិនទៅទេ»
     «ចុះចង់ទៅណា??»
     «ទៅវិញទៅ»
     «មិនឲ្យទៅទេ យ៉ាងមិចចង់ទៅធ្វើឆ្អឹង
ទទឹងកគេមែនទេ??»
      «អត់ទេ»
      «បើអញ្ចឹងក៏ទៅតាមសម្រួល»រាងក្រាស់ងាកមកមើលមុខរាងតូចទាំងញាក់
ចញ្ចើមម្ខាងយ៉ាងច្រឡឺមទៅកាន់រាងតូច
មើលទៅរាងតូចមិនរួចខ្លួនទេ
      
       ងាកមកមើលមួយគូរនេះម្តង
Yoongi និង Jimin កំពុងតែបណ្តើរគ្នា
យ៉ាងល្អូកល្អឺនប្រៀបដូចជាគូរស្នេហ៍យ៉ាង
អញ្ចឹង
    «ឈប់ធ្វើអី??»Jimin
   
    «ចង់ញុំាទេ??»Yoongi
    «អឹម»Jimin ងក់ក្បាលទាំងញញឹមទៅ
រកនាយ ចំណែកឯនាយវិញក៏ញញឹមតបត
ទៅកាន់គេវិញ មុននឹងឲ្យរាងតូចជ្រើសរើសរសជាតិការ៉េមដែលគេចង់បាន

  
     «អរគុណហើយ»Jimin
       រាងក្រាស់មិនមាត់តែញញឹមទៅអ្នក
ម្ខាងទាំងមិនដាក់ភ្នែក
      «កុំមើលបានទេ»
      «មកពីចង់មើល គួរឲ្យស្រលាញ់»
      Jimin មិនមាត់គិតតែដួសការ៉េមញុំា
ចំណែកឯរាងក្រាស់ក៏នៅតាមសម្លឹងមុខគេ
នៅឡើយ  នេះសំណាងហើយដែលមាន
អ្នកឆ្លងកាត់ដើរចៀសគេ កុំអីមិនដឹងជា
ដើរបុកមនុស្សអស់ប៉ុន្មានអ្នកហើយទេ

    «ប្រាប់មកឈប់ខឹងនៅ»
     «នៅ»
    «ឈប់លួងហើយ»
    «គ្មានការអត់ធ្មត់»
    រាងក្រាស់មិនមាត់ក៏អោនទៅថើបបបូរ
មាត់របស់រាងតូចតិចៗព្រមជាមួយការថើប
យ៉ាងថ្នាក់ថ្នម បបូរមាត់មួយនេះនៅតែធ្វើ
ឲ្យគេនឹក នៅតែអាចពង្វក់គេបានទោះឆ្លង
កាត់ការបែកគ្នាអស់រយៈពេលយូរក៏
ដោយ🤧
   «យឹ-យើងទៅវិញទៅ»រាងតូចថាហើយ
ក៏ងាកដើរចេញយ៉ាងលឿន រីឯរាងក្រាស់
វិញបែបជាញញឹមលាក់គំនួចបញ្ចាក់ថា
គេនៅតែមានប្រៀបដដែល

Eth Mary Rotha📝💜
   
 

YOU'RE MINEWhere stories live. Discover now