Ep 11

1.6K 139 1
                                    

     កម្លោះដែលមាននាមជាសាស្ត្រាចារ្យ
Sojun បានធ្វើដំណើរចូលហាកាហ្វេ
THE PLUS ដែលនៅក្បែរអាគារសិក្សា៕

    «លោកជាបងរបស់Jungkook មែនទេ??»រាងក្រាស់ក៏ក្រឡែកភ្នែកទៅ
មើលអ្នកម្ខាង នារីម្នាក់ដែលកំពុងសួរគេ
នោះ គេអាចស្គាល់បានថានារីម្នាក់នេះ
ជាមិត្តភក្តិរបស់Jungkook៕

   «បាទ ពិតមែន! អ្នកនាងជាមិត្តរបស់
Jungkook ឈ្មោះfonika មែនទេ?»

   «ចា៎ ខ្ញុំឈ្មោះ Jang fonika រីករាយ
ណាស់ដែលបានស្គាល់ តើខ្ញុំអាចអង្គុយ
ជាមួយបានទេ»😢
«បាទ សុំអញ្ចើញ»
«ឮថាលោកជាគ្រូបង្រៀននៅទីនេះមែន
ទេ»
  «បាទ ខ្ញុំជាគ្រូបង្រៀននៅទីនេះ?»
  «លោកមានអាយុប៉ុន្មានហើយ??»
(ជំរឿនមែនsis🤨)
  «គឺខ្ញុំមានអាយុ24ឆ្នាំហើយ»Sojun
  គេនឹងរាងក្រាស់និយាយគ្នាបានមួយ
សន្ទុះក៏បំបែកគ្នាទៅកន្លែងធ្វើការរៀងៗ
ខ្លួន តែបើងាកមកមើលSojun របស់យើង
វិញស្ទើរតែបែកញើសជោគថ្ងាទៅហើយ
ព្រោះគេមិនសូវនិយាយជាមួយមនុស្សស្រី
ប៉ុន្មានទេ ម្លេះហើយទើបនៅsingle ដល់សព្វថ្ងៃ🤧 ថ្វីត្បិតតែនាងមានអាយុប្អូនគេ
តែ1ឆ្នាំក៏ដោយ តែនាងសួរនេះសួរនោះ
រាងក្រាស់មិនឈប់ ធ្វើឲ្យរាងក្រាស់
Sojun សឹងតែឆ្លើយមិនទាន់ទៅហើយ៕

  DINNER ROOM 🍽🍚🥘😋
  «នែ Sojun កើតស្អីហ្នឹង?»រាងក្រាស់ដាច់ចិត្តសួរទៅកាន់អ្នកមាននាមជាបង
របស់ខ្លួនដោយចងចញ្ចើម ដែលអង្គុយញញឹមម្នាក់ឯង បាយមិនខ្ចីញុំា នេះគេ
ញុំាបាយជិតអស់មួយចានហើយ ឯងនៅ
ញញឹមនៅហ្នឹងឯង៕(មិនយល់ទេ💆🏿‍♂️)

  «អឺ.....ប៉ា ម៉ាក់!!Tae Jungkook ខ្ញុំ
សុំឡើងទៅខាងលើសិនហើយ»Sojun
ថាហើយក៏ប្រញាប់ឡើងទៅខាងលើយ៉ាង
លឿន ដោយមិនឲ្យរាងក្រាស់សួរទាន់ចំណែក អ្នកនៅតុអាហារវិញបានត្រឹមតែចងចញ្ចើមមើលមុខគ្នាទៅវិញទៅមក៕

NEW DAY ⛅️
   រាងតូចសម្លឹងមើលមុខអ្នកដែល
នៅទល់មុខខ្លួន ដែលកំពុងគេងទល់មុខខ្លួន
ដោយមិនខ្ចីរអៀសចិត្តម្ចាស់បន្ទប់ គេ
ក៏ក្រវីក្បាលហួសចិត្ត រួចក៏ឡើងដើរទៅបន្ទប់ដើម្បីសម្អាតកាយរៀបចំខ្លួនទៅរៀន៕ចំណែកឯរាងក្រាស់ខំសកដៃ
រាវរកអ្នកម្ខាងមិនឃើញ ក៏ភ្ញាក់ឡើងឮ
សំលេងទឹកធ្លាក់គេគិតថារាងតូចប្រាដកជា
នៅក្នុងនោះមិនខាន៕

  «ឯងចូលបន្ទប់Taeធ្វើអី??»Sojun ឃើញ
Jungkook ដើរចេញពីបន្ទប់Taehyung
រួចក៏សួរ បន្ទប់ខ្លួនឯងមិចមិននៅមិចក៏នៅ
បន្ទប់Taeបែបនេះ!!

  «ចូលទៅគេងហ្នឹងហើយ!!»រាងក្រាស់ឆ្លើយហីៗទៅកាន់Sojun
«ឯងទៅគេងជាមួយTaeចឹងឬ??»
  «អឹម»
  «ចុះបន្ទប់ឯង»
  «គេងមិនលក់ ដូចខ្វះអីម៉្យាង»
  «ខ្វះស្អី?? ហើយទៅគេងបន្ទប់Taeយូរនៅ?»
  «យូរហើយ !!»
   «បើជ្រុលជាអច្ចឹងទៅហើយ រើឥវ៉ាន់
ទៅនៅបន្ទប់Taeទៅ ហាសហា៎...»
  «គង់តែមានថ្ងៃទេ!!»
  «ហឹស??»រាងក្រាស់ដើរទៅទាំងមិនខ្វល់
ឯSojunវិញបានត្រឹមឆ្ងល់ និងពាក្យសម្តី
របស់នាយ

  SHCOOL  🏫📚🛎

  រាងតូចនៅអង្គុយរៀនដូចសព្វមួយដង
រហូតដល់ពួកគេដល់ម៉ោងចេញលេង ក៏បបួលគ្នាទៅហាងកាហ្វេដូចរាល់ដង
«នោះ Jungkook មកមែនទេ អេ??នារី
ម្នាក់នោះជាអ្នកណា??»Jin

«ហេឺយ....យើងមិនដឹងទេ»រាងតូចក៏ឆ្លើយ
ទៅហីៗទាំងមិនខ្វល់នឹងពួកគេទាំងពីរ
មើលចុះបណ្តើរគ្នាមកហាងកាហ្វេទៀត
ក្រែងថាគ្មានអីមែនទេ មិត្តភក្តិគេបណ្តើរគ្នា
មកបែបហ្នឹងមែនទេ!!

«នេះ Taehyung មែនទេ ស្អាតពិតមែន
នេះសមហើយដែលJungkook.....»
និយាយដល់ត្រង់នេះនាងក៏ឈប់និយាយ
ធ្វើឲ្យអ្នកដែលស្តាប់ជ្រួញចញ្ចើមបន្តិច
ហើយក៏ទម្លាក់ទឹកមុខចុះ
(នាងពេញចិត្តJungkookមែនទេ?យប់ដេក
អោបយើងនៅឡើយ ព្រឹកឡើងដើរ
បណ្តើរស្រី!ហ្នឹងហេស៎??សុភាពបុរស)រាងតូចគិតក្នុងចិត្ត រួចក៏ងាកមកសម្លក់រាងក្រាស់

YOU'RE MINEМесто, где живут истории. Откройте их для себя