ភាគទី33

698 62 0
                                    

#ពេលល្ងាច

ជីមីន និង ជីន បានអង្គុយរងចាំថេយ៉ុងនៅបងខាងក្រៅក្រោមដើមឈើមួយដើម

ថេយ៉ុងដែលកំពុងដើរយ៉ាងញាប់តែម្នាក់ឯងតាមផ្លូវ កាត់តារាងបាល់ធំមួយ ដែលមានសភាពស្ងាត់ជ្រងំ លាយឡំជាមួយខ្យល់បក់វ៉ូៗ ប៉ះនឹងស្លឹកឈើ ដែលធ្វើអោយវាជ្រុះ ។

« យើងមកហើយ »
« អឹម ទៅខុនដូវិញទៅ »
« អឹម »

« ជួយផង....ជួយខ្ញុំផង... » សម្លេងមនុស្សស្រីម្នាក់បានបន្លើឡើង ល្ហៀងៗ ក្បែរត្រជាក់ថេយ៉ុង ។ ថេយ៉ុងឈប់មួយកន្លែង ខំប្រឹងផ្ទៀងត្រជាក់ស្ដាប់ សម្លេងអ្នកម្ខាង

« ជីមីន , ជីន ! មានឮសម្លេងអីឬអត់ »ថេយ៉ុងពោលហើយក៏ងាកទៅរកពួកគេទាំងពីរ តែក៏រាងភ្ញាក់បន្តិចព្រោះតែមិនឃើញពួកគេទាំងពីរទៅវិញ ។ ថេយ៉ុងចាប់ផ្ដើមភ័យបន្តិចក្រោយពេលដឹងថាបាត់វត្តមានពួកគេមិនដឹងទៅណា ។ ថេយ៉ុងក្រឡែកមើលជុំវិញខ្លួនបន្តិច មេឃក៏ងងឹតបន្តិចម្តងៗ ខ្យល់ត្រជាក់បកមកវ៉ូៗប៉ះនឹងរាងកាយនាយតូច ធ្វើអោយគេចាប់ផ្ដើមមានអារម្មណ៍ថាខ្លាច

« ជួយខ្ញុំផង..... »
« អ្នកណា?! »

« នៅខាងក្រោយឯង.... »

ថេយ៉ុងក៏ងាកទៅក្រោយសន្សឹមៗ តែពេលងាកទៅមើលខាងក្រោយបែរជាមិនឃើញ ។គេជ្រួញចញ្ចើមបន្តិច មុននឹងងាកមកវិញ

រាងកាយមនុស្សស្រីក្នុងឈុតសប្រឡាក់ទៅដោយឈាម សក់វែងទម្លាក់មកបាំងមុខ បង្ហាញនៅចំពោះមុខថេយ៉ុង។ ថេយ៉ុងហាក់ភាំង បើកភ្នែកធំៗ បេះដូងលោតខុសចង្វាក់ ក្រោយពេលបានឃើញខ្មោចស្រីម្នាក់នោះ

« អាយ៎ !! » ថេយ៉ុងស្រែកភ្លាត់សម្លេង

« យល់សប្តិទេ...! »នាយតូចដែលក្រោកពីដំណេកក៏បន្លើឡើង ក្រោយដឹងថានេះជាការយល់សប្តិ ។

ថេយ៉ុងស៊កដៃជូតញើសចេញពីថ្ងាសបន្តិច ខំប្រឹងសម្រួលអារម្មណ៍ កុំអោយភ័យ ។ យល់សប្តិអីច្បាស់ៗយ៉ាងនេះ អ្នកណាមិនភ័យ សុខៗបែរជាយល់សប្តិឃើញខ្មោចទៅវិញ មានដឹងទេថាគេខ្លាច ។

តុ តុ !

ក្រាក

« សុំគេងផង! » ដោយមិនអោយអ្នកណាម្ខាងពោលទាន់ ថេយ៉ុងដែលឈរអោបខ្នើយក៏បន្លើកាត់ ហើយក៏រហ័សរត់ចូលទៅខាងក្នុង

YOU'RE MINETempat cerita menjadi hidup. Temukan sekarang