គិតចុះគិតឡើងនៅតែមិនយល់ នាយកម្លោះដេកគងដៃលើថ្ងាសសញ្ចឹងគិតនូវអ្វី
ដែលម៉ាក់និងប្អូននាយ
«ម៉ាក់ដឹងបានយ៉ាងម៉េច? ប្រាប់មក»
«ប្រាប់ស្អី!?»រាងក្រាស់ធ្វើមុខចញ្ចើម
នៅពេលដែលឃើញរាងតូចមកគម្រាមសួរ
គេដូចជាអ្នកទោសយ៉ាងអញ្ចឹង
«កុំមកធ្វើពើ!!»
«នែ៎ យ៉ាងមិចហ្នឹង ក្តៅខ្លួនឬអត់នៀក??»
នាយអស់សំណើចនិងកាយវិការរាងតូចជាខ្លាំង
«កុំមកបង្វែរសាច់រឿង»
«មិនបានបង្វែរទេ គឺបារម្ភ..»
«ហេឺយ....!»រាងតូចអស់ពាក្យនឹងវាចា
ទៅហើយ គេមកនិយាយសាច់ការបែរជា
មកនិយាយពាក្យបែបនេះទៅកើត អៀន
ណាស់លោកអេឺយ😤
«បើមិនប្រាប់ហេតុអីម៉ាក់ដឹង??»
«មិចនឹងដឹងទៅ»រាងក្រាស់ឆ្លើយទៅបែបហីៗ តែរាងតូចវិញកាន់តែពិបាកចិត្តខំសន្យាថាមិនឲ្យរឿងបែកធ្លាយ តែឥឡូវមើលចុះរលាយអស់ហើយ ចុះបើគេយល់ច្រឡំថារាងតូចជាអ្នកប្រាប់នោះគិតយ៉ាងម៉េច??ត្បិតតែគ្រូកម្លោះSojun មិនស្តីឲ្យតែគេខ្លាចថានាយកម្លោះនឹងលួចដកពិន្ទុគេ ដល់ពេលនោះបើធ្លាក់ច្បាស់ជាចំហាយប្រឡងសងខិតជិតមកដល់មិនខាន!!
រាងតូចឈរច្រត់ចង្កេះដៃម្ខាង ចំណែក
ម្ខាងទៀតកំពុងតែឈ្លីថ្ងាស មើលទៅហាក់
ដូចជាកំពុងគិតរឿងប្រទេសជាតិយ៉ាងអញ្ចឹង។
«គិតយូរទៀតឬអត់»Jungkook
«...»
«រឿងរបស់គេទេ កុំចេះដឹងច្រើនពេក
គិតតែរឿងខ្លួនឯងទៅ!!»
«រឿងខ្លួនឯង!!»«អាយ...!!ធ្វើអី??លែងទៅ!!»
ផឹប៚
រាងកាយតូចច្រឡឹងដូចស្រីត្រូវបានគេទម្លាក់លើពូក ដោយមានដៃ ទាំង
សងខាងខាំងមិនឲ្យទៅណា៕
ក្អឹក!!
រាងតូចលេបទឹកមាត់ផ្សើមបំពងក ចាប់ផ្តើម
ភ័យ ដោយភ្នែកកំពុងសម្លឹងទៅមើលអ្នកខាងជាមួយក្រសែភ្នែកគួរឲ្យអាណិតដូច
ជាកូនឆ្មាធ្លាក់ទឹក(Two thousands year latter 🥴🤣)
ម្នាក់ៗស្ងាត់មាត់ជ្រៀបមិនហ៊ានកម្រើក៕
ពេលនេះម្នាក់ៗឃើញថាមុខខ្លួនកំពុងតែក្តៅ
ភាយៗព្រោះតែអៀន រាងក្រាស់ក៏
សសៀរៗទម្លាក់បបូរមាត់ខ្លួនតិចៗទៅរកបបូរមាត់អ្នកនៅខាងក្រោមយឺតៗ តែមិនទាន់នឹងដល់ផងស្រាប់តែ....
«ចង់ធ្វើស្អី?!ចេញភ្លាម!!»រាងតូចក៏ភ្ញាក់ខ្លួន
ភ្លាម ពេលមានអ្នកខាងលើចង់កេងចំណេញមកលើខ្លួន ចង់ថើបផងមែនទេកុំសង្ឃឹមគេកំណាញ់ខ្លួនណាស់ប្រាប់ឲ្យហើយ៕«ឈប់!!Taeនៅឲ្យស្ងៀម »ជុងហ្គុក
«អាយ....!!»រាងតូចបើកភ្នែកធំហើយ
ក៏ស្រែក ពេលទទួលដឹងថាមិចនៀកប៉ះនឹងស្អី៕
«បាន!!នៅឲ្យស្ងៀមដឹងទេ..ហាមរើ!!»
«អឹម»រាងក្រាស់ក៏ប្រាស់ខ្លួនទៅម្ខាង នេះបើគេនៅតែរើទៀតគេអាចនឹងមិនអាចទប់អារម្មណ៍ខ្លួនឯងក៏ថាបាន៕ម៉េចនេះគេខំ
ទប់អារម្មណ៍កុំគិតអីផ្តេសផ្តាស ព្រោះគេគិតថាគេមិនអាចធ្វើរឿងនេះដាក់រាងតូច
បានទេ វាមិនទាន់ដល់ពេល៕(បិះ ទៅហើយឯង....)រាងតូចពោលក្នុងចិត្តស្ងាត់ៗ ទាំងភ័យបែកញើសមិនទាន់បាត់
នៅឡើយ ទាំងដែលអម្បាញ់មិញនេះនៅ
ជម្រិតសួរគេដូចអ្នកទោស....«ចង់ទៅណា??»
«ទ-ទៅញុំាទឹក»គ្រាំង!!
«បាក់ទ្វារឬអត់នៀក៎??»រាងក្រាស់ពោលឡើងតិចម្នាក់ឯងហើយសើចតិចៗនៅពេលឃើញរាងតូចបិទទ្វារសឹងតែផ្ញើលអស់ឋានទាំងបីទៅហើយ....រាងក្រាស់ក៏បោស
វៀសការគិតចេញ រួចក៏ដើរទៅបន្ទប់ខ្លួន
វិញពេលវេលាចេះតែបន្តដំណើរទៅមុខពី
មួយថ្ងៃទៅមួយថ្ងៃ ហើយវាក៏ដល់ពេល
រាងតូចបានបញ្ចប់ឆមាសគេហើយ បន្តិច
ទៀតគេនឹងទៅរៀនបន្តនៅក្រៅប្រទេសរយៈពេល៤ឆ្នាំគឺវាពិតជាយូរណាស់ គេនឹង
ចាកចេញពីមនុស្សដែលគេស្រលាញ់ពិ
សេសប៉ាម៉ាក់គេ
«ថេយ៍...!មានរឿងអីមឬនទេ»ជីមីន
«ជិតចប់ឆ្នាំទីពីរហើយ...»
«ហើយយ៉ាងមិច មិនចង់ទៅរៀនតនៅ
ស្រុកក្រៅមែនទេ??»
«មិនមែនបែបហ្នឹងទេ គឺនឹកអ្នកនៅទីនេះ
ច្រើនជាង»
«ហ៊េឺយណា កុំចឹងអី ពួកយើងក៏ទៅដែរ
នឹកដឹងតែនឹកហើយ តែអនាគតសំខាន់
ណាស់»
«អឹម»រាងតូចមិនមាត់ក៏បន្តដើរទៅមុខទៀត
ជីមីននិយាយត្រូវអនាគតសំខាន់ណាស់ តែ
មានឆ្ងល់ទេប៉ាម៉ាក់ពួកគេសុទ្ធតែជាអ្នក
មានអាជីវក្មធំៗមិនបាច់ធ្វើការក៏មានបាយ
ស៊ី មានលុយចាយដែរ តែមិចក៏ពួកគេសុខ
ចិត្តរៀនបន្តបែបនេះ នេះក៏មកពីពួកគេចង់
ចង់ដឹង ស្គាល់សង្គមថាវាអាក្រក់ពោរពេញ
ទៅដោយល្បិចប៉ុណ្ណា៕To be continue 💜😭
(សុំទោសដែលឲ្យចាំយូរ)🙏🏻
YOU ARE READING
YOU'RE MINE
Fanfictionរឿងរ៉ាវស្នេហារវាងសិស្សសកលវិទ្យាល័យ និង អគ្គនាយកក្រុមហ៊ុនដែលត្រូវជាបងប្អូនជីដូនមួយនឹងគ្នា «ទើបចេញមកពីក្លឹបមែនទេ ទើបជិះឡានមិនមើល. មនុស្សបែបនេះ» «អេ....ក្លឹបភាគច្រើនគេចូលយប់ទេ អានាង!!»