#ពេលល្ងាចនាយកម្លោះដើរអោបបាល់នៅដៃម្ខាង ដោយស្ថិតក្នុងឈុត ខោអាវកីឡា កំពុងតម្រង់ទៅរកសម្លាញ់ដែលកំពុងឈរចាំខ្លួន ដើម្បីលេងបាល់
« sheng yuan ( វ៉ាង សឹងយាន) ដៃឯងត្រូវស្អីមក ?? » អ្នកនៅក្នុងក្រុមចោទសួរកាលដែលគេឃើគដៃនាយមានរបួស ជាំបន្តិច
« នឹកឃើញហើយក្ដៅណាស់ ! ព្រឹកមិញយើងជិះម៉ូតូសុខៗ មិនដឹងមានអាក្មេងឆ្កួតណា ឆ្លងផ្លូវស្លើៗ ទើបយើងខំគេច ក៏ដួលខ្លួនឯង » នាយកម្លោះពោលទាំងនៅខឹងនឹងនាយតូចនៅឡើយ ។ ខ្លួនក៏មានរបួស ម៉ូតូសំណព្វចិត្តក៏ខូច ហើយនៅចូលរៀនយឺតម៉ោងទៀត គួរអោយខឹងណាស់ !
« ឯងនេះស៊យណាស់ »
« លេងបាល់វិញទៅ » នាយកម្លោះរាងខ្ពស់ស្រឡះ បន្លឺឡើងទាំងធុញទ្រាំពេលនឹកឃើញរឿងនោះម្ដងៗ
*មួយសន្ទុះក្រោយមក
ថេយ៉ុងដើរសម្ដៅទៅរកជីន និង ជីមីន
« ហត់ណាស់ » yu chen
« បើហត់ឈប់សិនទៅ » sheng yuanថាហើយពួកគេក៏ដើរទៅអង្គុយ ។ នៅសាលានេះតែងតែមានការប្រកួតបាល់បោះជារាងរាល់ឆ្នាំ ហើយម្យ៉ាងពួកគេក៏ចូលចិត្តលេងបាល់បោះដែរ ទើបពួកគេសម្រេចចិត្តធ្វើជាជម្រើសជាតិសាលា។ កំពុងតែអង្គុយផឹកទឹកសុខៗ ថេយ៉ុងក៏ដើរមកដល់ឆ្លងកាត់ទីនេះ តែនាយកម្លោះមិនបានឃើញ
« រាងស្អាត » Lichang ក៏បន្លឺឡើងក្រោយពេលឃើញនាយតូច ជីមីន និង ជីន កំពុងតែដែងឆ្លងកាត់ គេសឹងតែមិនហ៊ានដកដង្ហើមទៅហើយ ពេលបានឃើញសម្រស់មុខមាត់នាយតូច ។ កំពុងតែមានអារម្មណ៍អណ្ដែតអណ្ដូងសុខៗ ស្រាប់តែមានសម្លេងកាត់ចង្វាក់អារម្មណ៍គេ
« ឆឹស!មកហើយហ្អេស ថ្ងៃនេះយើងហ្នឹងអោយឯងស្គាល់ស្នាដៃយើងម្ដង ! » អ្នកដែលស្ដាប់បានត្រឹមជ្រួញចញ្ចើម ។ នាយកម្លោះ sheng yuan ងើបឈរអស់កម្ពស់ ស៊កដៃទៅចាប់កាន់បាល់នឹងដៃ រួចដើរទៅមុខបន្តិច ហើយក៏គប់បាល់សម្ដៅទៅអ្នកដែលកំពុងដើរ
ឌឹប!
« អក៎ អូយ៎..... » ថេយ៉ុងដែលកំពុងតែសើចស្រាប់តែប្រែជាមុខជូរ រួចស៊កដៃអង្អែលក្បាលខ្លួនឯងតិចៗ ក្រោយពេលមានអារម្មណ៍ថាមានរបស់រឹងមួយ ហោះមកបុកក្បាល
ថេយ៉ុងបន្ទាប់ជង្គង់អោនរើសបាល់បន្តិច រួចងើប រេភ្នែកមើលឆ្វេងស្ដាំ ចង់ដឹងថាបាល់មួយនេះវាហោះមកពីប្រភពណា
« នែ៎...! បោះបាល់អោយតិច » ថេយ៉ុងប្រែជាជ្រួញចញ្ចើម ក្រោយពេលឃើញបុរសមាឌធំ ខ្ពស់ស្រឡះម្នាក់ កំពុងឈរច្រត់ចង្កេះ ស្រែកប្រាប់គេ បើតាមគេចាំ អាម្នាក់ហ្នឹងហើយដែលជិះម៉ូតូរកបុកគេពីព្រឹកមិញ
នាយកម្លោះឈរច្រត់ចង្កេះ ញាក់ភ្នែក ធ្វើមុខបែបច្រឡឺមទៅកាន់ថេយ៉ុង ធ្វើអោយថេយ៉ុងដែលឈរមើលពីចម្ងាយក្ដៅ ចិត្តឡើងមកសឹងតែផ្ទុះ ព្រោះនាយតូចដឹងថាគេចង់ធ្វើបាបខ្លួន ។នាយកម្លោះញញឹមសមចិត្ត ព្រោះគេបានសន្យាហើយបើគេជួបក្មេងនេះម្ដងទៀត គេត្រូវសងសឹងអោយសមនឹងចិត្ត
« ឯងនៅទីនេះហើយ យើងទៅតែមួយភ្លែតទេ ! »
« អឹម »
ថេយ៉ុងអោបបាល់ដៃម្ខាង ដើរសម្ដៅទៅរកនាយកម្លោះដោយជំហានជើងញាប់ៗ ។ ថេយ៉ុងងើបមុខសម្លឹងទៅមើលអ្នកដែលខ្ពស់ជាងខ្លួន មុននឹងស៊កដៃចាប់កាន់បាល់អោហនាយកម្លោះ
« នេះឯង ! » ថេយ៉ុងស្រាប់តែទម្លាក់បាល់ចេញពីដៃខ្លួន ពេលដែលគេបម្រុងនឹងយកបានទៅហើយ ។ ចង់ធ្វើបាបគេឬ ! វាមិនងាយស្រួលដល់ម្លឹងទេ !
ថេយ៉ុងមិនខ្វល់ពីសម្ដីអ្នកកម្លោះ ហើយញាកស្មាបន្តិច មុននឹងឈានជើងរទៅរក ជីន និង ជីមីនវិញ
« ឯងឆ្កួតទេហ្អេស ! មិចក៏យកបាល់ទៅគប់គេ »
« អាម្នាក់ហ្នឹងហើយ ដែលធ្វើអោយយើងដួលម៉ូតូ »
« តែឯងក៏មិនគួរធ្វើបែបហ្នឹងដែរ »
« ចុះអោយយើងធ្វើយ៉ាងមិច »
« អូសក្រឡាញ៉ែទៅ ! »
« អាឡប់ »
« យើង និយាយមែនណា គេស្អាតខ្លាំងណាស់ ប្រញាប់ឆក់យកឱកាសទៅ តិចបានគេ » ស្ដាប់សម្ដីសម្លាញ់គេចុះ យកស្អីមកគិត ទើបតែជួបគ្នាមិញនេះសោះ បែរជាពន្យុះ អោយគេតាមញ៉ែ នាយតូចទៅហើយ គួរអោយចង់សើចបំផុត ! តែបែរគិតមើលទៅ គំនិតនេះក៏ល្អ តែនាយតូចដូចជាឆ្នាស់ពេកហើយ
« ជុង! » ដើរបានបន្តិច នាយតូចបន្លឺឡើងល្មមអាចឮតែម្នាក់ឯង ព្រមទាំងបើកភ្នែកធំៗទាំងភ្ញាក់ផ្អើល ។ នាយកម្លោះ ចន ជុងហ្គុកកំពុងតែឈរជ្រែងហោប៉ៅ យ៉ាងសង្ហារ សម្លឹងមករកគេវិញ ។ នេះគេមកតាំងពីពេលណា យូរឬអត់ ហើយមានបានឃើញរឿងមុននេះឬអត់?! ចុះបើគេឃើញតើនឹងមានរឿងអ្វីកើតឡើង ! ថេយ៉ុងចាប់ផ្ដើមភ័យកាលណាគេគិតដល់រឿងនេះ គេមិនចង់អោយមានរឿងវែងឆ្ងាយទេ
« គេម្នាក់នោះ អ្នកណា ?? »
To Be Continue....💘🔥
ВЫ ЧИТАЕТЕ
YOU'RE MINE
Фанфикរឿងរ៉ាវស្នេហារវាងសិស្សសកលវិទ្យាល័យ និង អគ្គនាយកក្រុមហ៊ុនដែលត្រូវជាបងប្អូនជីដូនមួយនឹងគ្នា «ទើបចេញមកពីក្លឹបមែនទេ ទើបជិះឡានមិនមើល. មនុស្សបែបនេះ» «អេ....ក្លឹបភាគច្រើនគេចូលយប់ទេ អានាង!!»