Taehyung ដេកអោបតុក្កតាដែល
Jungkookទិញទាំងញញឹមព្រមទាំងថើបវា
ទៀតផង(អត់ហ៊ានថើបម្ចាស់គេ Soមានតែ
ថើបកូនជំនួស)
រាងតូចក៏នឹកឃើញដល់កាលដែលពួកគេ
ជួបគ្នាលើកដំបូង ពេលនោះមានតែរឿង
រញ៉េរញ៉ៃ ហើយក៏ឈ្លោះគ្នា មិនត្រឹមតែ
ប៉ុណ្ណោះខ្លួនថែមទាំងភ្លឹកនឹងសម្រស់រាងក្រាស់ទៀតផង គេមានមុខមាត់ដូចអ្នក
ដែលធ្លាប់សន្យាជាមួយខ្លួនខ្លាំងណាស់៕
គ្រាន់តែគិតដល់ចំណុចនេះភ្លាម រាងតូច
ក៏អៀន(លង់គេតាំងជួបតាបូង)
«ហេឺយ..!!ប្រមូលអារម្មណ៍ឲ្យមូលអា Tae ឯងនៅខឹងគេមិនទាន់បាត់ទេ....
ហាមចិត្តទន់ដឹងទេ»NEW DAY ✨🌞🌻
Jungkook បន្ទាប់ពីជូនរាងក្រាស់ទៅ
សាលារួចមក គេក៏បន្តទៅក្រុមហ៊ុន
តុក តុក
«ចូលមក»បន្ទាប់ពីឮការអនុញ្ញាតរបស់រាង
ក្រាស់ គេក៏បើកទ្វារចូលមក
«អ្នកប្រុស»
«យើងហៅឯងមកនេះមានរឿងចង់
និយាយ»
«ឲ្យខ្ញុំសូមទោសផងអ្នកប្រុស»
«សូមទោសរឿងអី??»រាថក្រាស់មិន
យល់សោះគ្រាន់តែហៅមកមានរឿង
ចង់និយាយសោះ ចាំបាច់សូមទោសធ្វើអី
«គឺមួយរយៈមុនខ្ញុំរវល់ ទើបបានជាមិន
បានបើកឡានជូនអ្នកប្រុស—»
«បានៗ..!!យើងមិនបានហៅឯងមក
និយាយរឿងហ្នឹងទេ!!»
«យើងចង់ឲ្យឯងទៅកាន់បញ្ជីត្រួតពិនិត្យ
ទំនិញនៅក្នុងឃ្លាំង»
«ក្រែងមានអ្នកកាន់ហើយមិនអញ្ចឹង!!»
«កាន់បានពីរនាក់អ្នកទៅ ការងារនឹងឆាប់
ហើយ...ទំនិញនឹងចេញឲ្យបានទាន់ពេលវេលា»
«ចុះបានអ្នកណាបើកឡានឲ្យអ្នកប្រុស??
នេះខ្ញុំថាថ្ងៃនេះនឹងបើកឡានជូនអ្នកប្រុស
វិញផង»
«មិនបាច់ទេ យើងមិនចង់ឲ្យអ្នកណា
បើកឲ្យទេ៕វាមិនទាន់ចិត្ត»
«ទាន់ចិត្ត??បានន័យថាប្រញាប់ទៅណាមែនទេ»Sem
នេះអ្នកប្រុសគេចង់ជិះឲ្យជ្រុះខ្ចៅខ្ចង់មែន
ទេ ទើបទាន់ចិត្ត
«អឹម» គេគិតហើយថា គេនឹងជូនរាងតូចទៅសាលានិងមកពីសាលាវិញខ្លួន
មិនបណ្តែតបណ្តោយពេលវេលាទៀតទេ
ព្រោះប៉ុន្មានថ្ងៃមុន គេមិនសូវបានជួបTae
មានអារម្មណ៍ថានៅមិនសុខអីបែបហ្នឹង
«បើប្រញាប់គឺជិះលឿនហើយ..៕
ចុះបើបុកកូនគេដូចកាលលើកមុនទៀតគិត
យ៉ាងមិច??»
«មិនអីទេ សម្រេចថាឯងទៅឃ្លាំងឬអត់»
![](https://img.wattpad.com/cover/256298160-288-k186161.jpg)
YOU ARE READING
YOU'RE MINE
Fanfictionរឿងរ៉ាវស្នេហារវាងសិស្សសកលវិទ្យាល័យ និង អគ្គនាយកក្រុមហ៊ុនដែលត្រូវជាបងប្អូនជីដូនមួយនឹងគ្នា «ទើបចេញមកពីក្លឹបមែនទេ ទើបជិះឡានមិនមើល. មនុស្សបែបនេះ» «អេ....ក្លឹបភាគច្រើនគេចូលយប់ទេ អានាង!!»