«Tae!!!នៅរៀនយ៉ាងមិចដែរ
មានមិត្តភក្តិច្រើនទេ??»
«មិនសូវមានច្រើនទេ តែមានមិត្តស្និតស្នាតពីរនាក់??»
«ឈ្មោះអី??»
«Park Jimn & Kim Seok Jin»
«ចឹងគួរតែហៅពួកគេមកលេងផ្ទះមក
ព្រោះថាឈ្មោះពួកគេអ៊ុំដូចជាធ្លាប់ឮ»
«បាទ»SKIP
រាងតូចនិងគ្រួសារត្រូលJEON ទាំងអស់
លើកលែងតែលោកJEONដែលនៅបន្ទប់របស់គាត់ និងមិត្តភក្តិរបស់រាងតូចនិងរាក្រាស់បានអង្គុយសន្ទនាគ្នាពីនេះពីនោះមើលទៅពិតជាសប្បាយចិត្តណាស់ ហើយអ្វីដែលសំខាន់មិត្តភក្តិរបស់រាងតូចសុទ្ធតែ
ជាកូនសំណព្វចិត្តរបស់មិត្តភក្តិលោកស្រី
JEON ទើបពួកគេអាចនិយាយចុះសម្រុង
គ្នាបានយ៉ាងល្អ៕និយាយគ្នាបានមួយសន្ទុះ
អ្នកជាម្តាយក៏ដើរចូលដើម្បីចូលមើលរបៀបរៀបរយក្នុងផ្ទះ ដោយទុកឲ្យក្មេងៗ
នៅនិយាយគ្នាលេងនៅខាងក្រោយផ្ទះ៕ចំណែកនៅអង្គុយវិញបានត្រឹមនៅអង្គុយមើលមុខគ្នាដោយមិនដឹងថាត្រូវនិយាយអី តែមើលទៅបើបណ្តែត
បណ្តោយឲ្យនៅតែបែបនេះទៀតម្នាក់ៗ
នឹងក្លាយជាមនុស្សគអស់មិនខានទេ ជាពិសេសលោកគ្រូកម្លោះSojun តែម្តង
រាងតូចមិចភ្នែកដាក់រាងក្រាស់ដើម្បីបង្វែរ
ស្ថានការ នេះយប់ម្សិលមិញខំទុកពេលឲ្យ
និយាយគ្នាហើយ មិចមិនទាន់ស្រុះ
ស្រួលគ្នាទៀត៕
«Tae ធ្លាប់អានរឿងកូនចៀមនិង
សត្វឆ្កែចចកទេ??»
«ធ្លាប់!!ហើយយ៉ាងមិច??»
«គឺTaeដឹងទេដោយសារតែពួកគេ
ចេះស្រលាញ់គ្នា ចេះសាមគ្គីគ្នា ចេះស្តាប់គ្នា ទើបឲ្យម្តាយចៀម.......»
«បានហើយ នៅទីនេះគ្មានក្មេងទេ
ចាំបាច់និយាយឲ្យហត់ធ្វើអី»
«នៅទីនេះគ្មានក្មេងទេ តែមានមនុស្សចរឹតក្មេង??»«មិនបានផលទេ គួរតែបញ្ឈប់ទៅ»
«មិនអាចទេ ពួកយើងមិនអាចបញ្ឈប់
បានទេ នេះខំរៀនអស់ពេល៤ឆ្នាំនៅអាច
ស៊ូបាន ចុះគ្រាន់តែតាមលួងមនុស្សម្នាក់
សោះរឿងអីធ្វើមិនបាន»Yoongi
«តែនេះមិនដឹងចិត្តគេគិតយ៉ាងមិច
ផង ខ្លាចយើងគិតតែម្នាក់ឯង»
«យ៉ាងណាក៏មិនបាន បើមិនគិតចាំ
បាច់មិនមើលមុខគ្នាធ្វើអី »«ចឹងឲ្យធ្វើយ៉ាងមិច??»
រាងក្រាស់មិនមាត់បានតែដកដង្ហើមធំ
មិនគិតថានាយចិត្តរឹងដល់ថ្នាក់នេះសោះ
តែណ្ហើយបើត្រូវជួយត្រូវជួយឲ្យដល់ទី
បំផុត«ឈប់សិន!!»ម្តងនេះអស់ការអត់ធ្មត់
ហើយ បើមិនធ្វើបែបនេះក៏មិនដឹងធ្វើយ៉ាងមិចដែរ សូម្បីតែរាងក្រាស់ក៏ជុំរុញឲ្យគេធ្វើ
ប្រើវិធីនេះដែរ៕កាស្រែកហៅរបស់ស្រស់
ស្រីមិនបានធ្វើឲ្យនាយកម្លោះឈប់នោះទេ
ផ្ទុយទៅវិញនៅតែបន្តដើរទៅមុខដដែល«....»ស្រស់ស្រីប្រញាប់រត់យ៉ាងលឿន
ដើម្បីស្ទាក់ផ្លូវនាយកុំឲ្យដើរទៅទៀត
ហើយនាងក៏ចាប់ដៃអ្នកកម្លោះកុំឲ្យទៅណា«បើលោកមិនព្រមនិយាយជាមួយខ្ញុំ
ខ្ញុំនិងកាន់ដៃលោកជាប់ មិនលេង!!»
«.....»នាយកម្លោះមិនតប គេពិតជា
មិនដឹងត្រូវធ្វើបែបណពិតមែន ព្រោះឲ្យតែគេឃើញនាងគេតែងតែនឹកឃើញពាក្យ
សម្តីដែលនាងបាននិយាយលើកមុន
គេនៅអន់ចិត្តនឹងនាងនៅឡើយទេ ហើយ
អ្វីដែលសំខាន់គេចង់កាត់ចិត្តពីនាងឲ្យបាន«មិចមិននិយាយ លោកខឹងខ្ញុំមែនទេ
ឬក៏អន់ចិត្តនឹងខ្ញុំមែនទេ?? »«.....»ម្តងនេះគេនៅតែមិននិយាយ
តែកែវភ្នែកកំពុងសម្លឹងមើលអ្នកដែលទាបជាងខ្លួនដោយក្រសែភ្នែកបញ្ចាក់ពីការ
ស្រលាញ់និងការឈឺចាប់លាយគ្នា៕អឹប!!!🥶
ស្រស់ស្រីខំជំទើតជើងឲ្យអស់កម្ពស់
ដើម្បីបានថើបនាយកម្លោះ គេពិតជាមាត់
រឹងពិតមែនបើថើបប៉ុណ្ណឹងហើយមិនមាន
ប្រតិកម្មគីមីទៀតនោះ គេប្រហែលត្រូវតែថើបរាល់ថ្ងៃហើយ....😩អឹប!!!
ម្តងនេះមិនមែនស្រីស្រស់កូនកាត់
យើងនោះទេ តែជាកម្លោះSojun យើង
វិញម្តង៕គ្រាន់តែរាងតូចទំលាក់បបូរមាត់
ខ្លួនហើយទៅមើលមុខនាយកម្លោះវិញ
បានបន្តិច នាយកម្លោះក៏អោបទៅផ្អឹប
បបូរមាត់គេសារជាថ្មី៕
Eth Mary Rotha 📝💜
YOU ARE READING
YOU'RE MINE
Fanfictionរឿងរ៉ាវស្នេហារវាងសិស្សសកលវិទ្យាល័យ និង អគ្គនាយកក្រុមហ៊ុនដែលត្រូវជាបងប្អូនជីដូនមួយនឹងគ្នា «ទើបចេញមកពីក្លឹបមែនទេ ទើបជិះឡានមិនមើល. មនុស្សបែបនេះ» «អេ....ក្លឹបភាគច្រើនគេចូលយប់ទេ អានាង!!»