ភាគ១៩

722 31 1
                                    

« បងស្រវាំងភ្នែកទេដឹង!! » មីណានិយាយកាត់ថែមទាំងទាញមុខស៊ុកជីនដែលងាកមើលទៅក្រោយឡានឲ្យបែរមកខាងមុខវិញ ដោយទំលាក់ក្បាលទៅផ្តេកផ្តួលលើទ្រូងគេដើម្បីហាមមិនឲ្យងាកទៅមើលស្រីសម្រែនោះបានទៀត។
« ឈប់ឡាន!! » ជីនស្រែកដូចមនុស្សកំរោលចូល ដែលអ្នកគ្រប់គ្នាដែលនៅក្នុងឡានសុទ្ធតែភ្ញាក់អស់ព្រលឹងហោះទៅស៊ីព្រលិត ឯតៃកុងឡានរហ័សជាន់ហ្វ្រាំងដោយខ្លាចថាស៊ុកជីននឹងធ្វើអ្វីគួរឲ្យខ្លាចច្រើនជាងនេះទេ។
« ជីន! កូនម្នាក់នេះ ហេតុអ្វីចុះទៅរកនាងហ្នឹងធ្វើអី?? »លោកស្រីក្តាប់ដៃខាំមាត់សម្លឹងកូនប្រុសបើកទ្វារឡានរត់ទៅរកស្រីគួរឲ្យស្អប់ខ្ពើម ខ្លួនខំស្រែកហាមប៉ុណ្ណាក៏មិនស្តាប់ស្រីចង្រៃនោះពិតជាមានឥទ្ធិពលលើកូនប្រុសខ្លួនមែន។
ឌឹប!!!
ជាសំឡេងទង្គិចរបស់រាងកាយ ដែលកើតឡើងដោយសារស៊ុកជីនរត់ទៅចាប់ទាញរាងកាយតូចល្អិតមកអោបផ្អឹបនឹងទ្រូងទូលាយ ចង្ការគេច្រត់លើក្បាលអាយរីសដែលមានសរសៃរសក់ទាំងក្រអូបទាំងទន់ល្មើយ។ មកមើលអាយរីសវិញបែរជាភាំងនៅនឹងមួយកន្លែង នាងមិនបានដឹងសោះថាអ្នកដែលកំពុងអោបនាងគឺជាអ្នកណា សំខាន់នាងកក់ក្តៅ នាងស្រឡាញ់ការអោបដ៏សែនកក់ក្តៅមួយនេះ ដល់ថ្នាក់មិនចង់ឲ្យបុរសម្នាក់នេះព្រលែងដៃពីខ្លួនប្រាណរបស់នាង ចង់ឲ្យគេបន្តក្រសោបនាងបែបនេះ ដើម្បីឲ្យភាពស្មុគស្មាញ រឿងពិបាកជាច្រើនបានចេញពីជីវិតនាងបានខ្លះ។
« ល្មមៗបានហើយ » មីណាដើរខ្ទើតៗចេញពីឡានសំដៅទៅចាប់ទាញអាយរីសឲ្យរបូតចេញពីរង្វង់ដៃ ព្រមទាំងរុញនាងឲ្យដួលមួយទំហឹង ក្រោមក្រសែរភ្នែកស៊ុកជីនដែលឃើញគ្រប់កាយវិការរបស់មីណា។
« អ្នកណាអាក្រក់ឲ្យប្រាកដទៅ? » ស៊ុកជីនក្តាប់ដៃខឹងមីណាឡើងប៉ោងថ្ពាម គេប្រុងនឹងអោនទៅជួលអាយរីសទៅហើយ បែរជាត្រូវម្តាយចិត្តដាច់មកអូសគេចេញទៅ ដោយមានការជួយពីតៃកុងឡានរួមទាំងកញ្ញាមីណាផង។
« មិនស្មានថាជាលោកសោះ » អាយរីនបិទភ្នែកសម្រក់ទឹកភ្នែកក្រព័ទ្ធដៃអោបរាងកាយដែលអំបាញ់មិញកក់ក្តៅណាស់ ពេលនេះទៅជាត្រជាក់ស្ទើរតែកកស្លាប់។
រំពេចនោះសំឡេងស្បែកជើងកែងបានមកឈប់នៅចំពោះនាង អាយរីសក៏រហ័សបើកភ្នែកងើយសម្លឹងទៅមើលលោកស្រីទាំងកែវភ្នែកស្អប់ៗនូវអ្វីដែលលោកស្រីបានសាងមកលើនាង នាងប្រាកដជាតាមយកមកវិញមិនឲ្យលោកស្រីរស់ស្រួលបានដាច់ខាត។
« យើងប្រាប់ឯងឲ្យហើយ កូនយើងមានអនាគតថ្មីនៅប្រទេសក្រៅហើយ សម្បត្តិស្រីដូចឯងគ្មានផ្លូវណាដែលអាចបានកូនយើងជានុយបានជាដាច់ខាត ចាំទុកក្នុងខួរក្បាលឲ្យច្បាស់ » លោកស្រីឃើញនាងមិនមាត់ក៏ប្រឹងបន្ថែមពាក្យសម្តី សង្ឃឹមថានាងនឹងចុកឆ្អល់ហើយយកទៅគិតក្នុងខួរថានាងគ្មានវាសនាជាមួយកូនប្រុសខ្លួន តែអ្នកណាទៅដឹងថានាងមិនឈឺចាប់ហើយក្រោកមកផ្គើនឲ្យលោកស្រីញ័រទ្រូងភ្លាម!!!
« មានសួរខ្ញុំឬអត់ថាចង់បានកូនលោកស្រីរហូតញ័រខ្លួន?»
« ឯង!! »
« ចា៎? » អាយរីសលើកចិញ្ចើមម្ខាងឡើងទាំងញញឹមបែបឌឺទៅកាន់លោកស្រីធ្វើឲ្យគាត់ក្តាប់ដៃទន្ត្រំជើងតិចៗ ក្នុងចិត្តកំពុងរំងាប់មិនឲ្យខ្លួនឯងហក់ទៅទះអាយរីស តែថាបើគាត់ហ៊ានតែប៉ះនាងមួយចុងសរសៃរសក់ក៏នាងមិនលើកលែងឲ្យជាដាច់ខាត។
...
ក្រលេកទៅមើលរាងស្តើងកំពុងបោះជំហានចូលទៅក្នុងមន្ទីរពេទ្យតូចមួយ មិនសូវល្បីឈ្មោះប៉ុន្មាន នាងតូចចូលទៅទទួលលេខរៀង មុននឹងទំលាក់ខ្លួនអង្គុយកៅអីរង់ចាំ ដែលនៅមិនឆ្ងាយពីបន្ទប់ពិគ្រោះសុខភាពប៉ុន្មាន។
« លេខរៀងទី៤៧ »
អស់ពេលយូរគួរសមដែលអាយរីសអង្គុយរង់ចាំ ភ្នែកសម្លឹងមើលលេខរៀងរបស់ខ្លួនដែលមិនងាយនឹងដល់ ហើយចាប់ផ្តើមលែងស្រួលក្នុងខ្លួនទៅហើយ ចង់ក្អូតបន្តិចវិលបន្តិច។
« លេខរៀងទី៤៨ » ដឹងច្បាស់ថាជាលេខរៀងរបស់ខ្លួន អាយរីសប្រញាប់ស្ទុះស្ទាទៅបន្ទប់ពិគ្រោះសុខភាព ពេលចូលទៅដល់ភ្លាមក៏ត្រូវលោកគ្រូពេទ្យវ័យក្មេងប្រាប់ឲ្យអង្គុយចុះ មុននឹងចាប់ផ្តើមសួរនាំពីអាការៈរបស់នាង។
« ប្រចាំខែមកទៀងទាត់ទេ? »
« ចា៎... ចា៎? » អាយរីសទៅជាភាំងស្មារតី តែក៏នឹកឃើញភ្លាមថាខែមុននាងមិនមកទាល់តែសោះ នាងក៏មិនបានគិតច្រើនគ្រាន់តែយល់ថាប្រហែលនាងញាំមិនបានច្រើនទើបរអាក់រអួលបែបនេះ។
« អឹ.. គឺខានមួយខែហើយ » អាយរីសតបទាំងអៀនខ្មាស់ លោកគ្រូពេទ្យឮបែបនេះក៏ក្រោកទៅយកប្រអប់ម្យ៉ាងដែលទុកនៅលើធ្នើរ មុននឹងដាក់មកលើតុក្បែរដៃរបស់នាង។
« ឧបករណ៍ពិនិត្យផ្ទៃពោះ អាចចូលទៅពិនិត្យក្នុងបន្ទប់ទឹកបាន ដើម្បីឲ្យដឹងកាន់តែច្បាស់ ព្រោះតាមអាការៈនិងការខានប្រចាំខែអាចបណ្តាលមកពីអ្នកនាងកំពុងមានផ្ទៃមុខ »
« មានផ្ទៃពោះ? ម៉េចនឹងអាចទៅ!! » បបូរមាត់អាយរីសទៅជាញ័រ ភ្នែកសម្លឹងទៅរបស់លើតុ ទាំងស្លុតចិត្ត បេះដូងចាប់ផ្តើមលោតមិនស្រួល តែក៏លូកដៃទៅយកឧបករណ៍ដើម្បីដឹងឲ្យច្បាស់!!

ព្យុះស្នេហ៍មួយរាត្រីWhere stories live. Discover now