« លោក... កុំ អុប ឌឹបៗ » អាយរីសសុំអង្វរតែមិនទទួលបានសេចក្តីមេត្តាពីបុរសឈាមក្តៅ ដែលកំពុងសម្តែងភាពកំណាចកោងកាចមកលើខ្លួននាងដោយគ្មានកូនចិត្តមួយគិតថានាងនៅក្មេង មិនសាកសមជួបរឿងបែបនេះ ផ្ទុយទៅវិញកំហឹងលាយឡំភាពប្រច័ណ្ឌហួងហែងរលាយចូលគ្នាក្លាយជាអារម្មណ៍មួយដែលលែងស្គាល់លែងដឹង ហើយក៏លែងខ្វល់ថាទង្វើខ្លួនធ្វើឲ្យស្រីម្នាក់នេះឈឺកម្រិតណា...។
ប្រអប់ដៃនាងតូចក្តាប់ចូលគ្នាលើកទៅគក់ខ្នងស៊ុកជីន តែកម្លាំងកាន់តែខ្សត់ខ្សោយទៅដោយសារឥទ្ធិពលធ្វើទារុណដោយមាត់នឹងមាត់ ធ្វើឲ្យនាងដង្ហក់ដង្ហើមដកមិនដល់គ្នា ត្បិតតែគេកំពុងបឺតជញ្ជក់មាត់នាង តែគេពុំអាចធ្វើឲ្យនាងស្រើបស្រាលនឹងវិធីក៏ឃោរឃៅបាននោះទេ គេខ្លួនឯងអាចកំពុងទទួលក្តីសុខក្រេបភាពសុខស្រួល ចំណែកនាងមានអារម្មណ៍ឈឺៗហើយឈឺទៀត ឈឺតែមិនអាចយំ!!! ឈឺតែមិនអាចរត់ចេញពីភាពឈឺចាប់មួយនេះបាន តើនាងខុសអីនឹងប្រុសម្នាក់នេះ? ចាំបាច់អីមកអាក្រក់ដាក់នាងខ្លាំងបែបនេះដែរ?
« អ...អូុយ! អ្ហឹក អ្ហឹក អ្ហា..!! » អាយរីសលើកដៃខ្ទប់មាត់ទឹកភ្នែកហូរមកតាមកន្ទុយភ្នែក ខ្លួននាងរង្គើរតាមចលនារបស់ប្រុសកំណាចលើប្រាណ នាងពេលនេះមិនខុសពីតុក្កតាកំដរអារម្មណ៍ ពេលឈឺក៏ត្រូវខ្ទប់មាត់លេបការឈឺចាប់ទុកតែម្នាក់ មិនអាចស្រែក រឹតតែមិនអាចយំតាមចិត្ត។
មិនដឹងថាកន្លងទៅប៉ុន្មាននាទីទៅហើយទេ ដឹងត្រឹមថាគេធ្វើវាមិនឈប់ឈរ ធ្វើតាមតែចិត្តឯងរហូតនាងខ្សត់ខ្សោយកម្លាំងអស់ពីខ្លួន គ្រប់កន្លែងនៃរាងកាយឈឺស្រកៀរ ហើយក៏គ្មានអ្វីបិទបាំង ភាពត្រជាក់ធ្លាក់មកលើរាងកាយឲ្យរងារញ័រកន្ត្រាក់ដូចមនុស្សជិតស្លាប់ បែរជាមិនអាចទាញភាពអាណិតអាសូរពីប្រុសបេះដូងខ្មៅសូម្បីតែបន្តិច។
« ចេញទៅ » សម្តីដ៏មុតស្រួចៗជាងចុងកាំបិទស្រួចជាងរបស់គ្រប់យ៉ាងនៅលើលោកកំពុងហោះមកចាក់ទម្លុះបេះដូងដែលគ្រាំគ្រាស្រាប់ឲ្យឈឺលើសដើម នេះពេលដែលឆ្អែតឆ្អត់ក៏ប្រើសម្តីបែបនេះដាក់នាង? ឬគិតថានាងជាឆ្កែឆ្មារទើបបំផ្លាញនាងយ៉ាងឈាមត្រជាក់បែបនេះ?
« អរគុណណាស់ដែលបង្រៀនឲ្យខ្ញុំស្គាល់ពីសន្តានមនុស្សកាន់តែច្បាស់! » ប្រយោគនាងសង្កត់ធ្ងន់គ្រប់ពាក្យនិយាយបានយ៉ាងច្បាស់ៗ មុននឹងចាប់យកខោអាវមកពាក់ឲ្យមានរបៀបវិញ មិនចាំយូរក៏បើកទ្វារចេញទៅ តែគ្រាន់តែមកដល់ខាងក្រៅសាច់របស់នាងប៉ះនឹងខ្យល់ត្រជាក់ឲ្យព្រឺររងារញ័រពេញរាងកាយ តែនាងមិនអាចសម្តែងភាពទន់ជ្រាយឲ្យអ្នកណាឃើញបានជាដាច់ខាត ជាពិសេសបិសាចដែលសង្ងំខ្លួនក្នុងឡាន។
« អ្ហឹក អ្ហឹក អ្ហឹក » ពេលនៅម្នាក់ឯងបែបនេះទើបឫពេលដែលនាងអាចយំបានដោយសេរី ទាំងយំទាំងចង់ខ្ជាក់ការឈឺចាប់ចេញមកក្រៅមកសិនជាអាចធ្វើបាន តែរំពេចនោះភ្លើងឡានរបស់ស៊ុកជីនស្រាប់តែចាំងមកពីក្រោយខ្នងនាង មិនបានមួយនាទីផងឡាននោះមកក៏ឈប់ចត់ក្បែរនាង រួចកញ្ចក់ឡានស្រាប់តែបើកឡើង។
« ស្រីដូចនាងរស់ខ្វះវាមិនបានស្រាប់ហើយ » លើកនេះស៊ុកជីនលេងនាងដោយសាច់ប្រាក់ជំនួសសែក បោះចេញពីក្នុងឡានទៅធ្លាក់ក្បែរជើងស្រឡូន ដែលឈរស្រឡាំងកាំង មិនមែនព្រោះទឹកលុយចំពោះមុខ តែព្រោះសម្តីមើលងាយមើលថោករបស់គេ។
កញ្ចក់ឡានបិទសន្សឹមៗក្រោមកែវភ្នែករលីងរលោងរបស់អាយរីស នាងមិនស្មានដល់ថានាងក្លាយជាមនុស្សដែលតូចទាបបំផុតនៅក្នុងក្រសែរភ្នែករបស់ស៊ុកជីន។ នៅរំពេចនោះនាងតូចយកខ្នងដៃជូតវាសទឹកភ្នែក អោនទៅរើសលុយមុននឹងគប់ទៅក្នុងឡានវិញ ហាក់ដូចចង់បញ្ចេញកំហឹងទាំងអស់តាមរយៈទង្វើអំបាញ់មិញ។
« អាមនុស្សថោកទាប » នាងស្រែកជេរទាំងញ័រខ្លួនទទ្រើកចំណែកឡានក៏កំពុងបើកចេញទៅ សុខៗស្រាប់តែឈប់នៅក្បែរធុងសម្រាមចំហមាត់ស្រាប់ រំពេចនោះគេបែរជាបោះលុយដែលនាងគប់ឲ្យគេទៅក្នុងធុងសម្រាមវិញ ហាក់ដូចជារបស់ដែលនាងកាន់ហើយ គេមិនអាចយកមកទុកជិតខ្លួនអីបែបនេះ។ព្រឹកបន្ទាប់អាយរីសដើររហូតហើបជើងមកដល់មុខក្លឹបដែលស្ងប់ស្ងាប់ជាងរាល់ដងមិនចាំយូរនាងអូសជើងទាំងឈឺនៅក្នុងក្លឹបឃើញតែភាពទទេរស្អាត ផ្នែកខាងក្នុងមានតែតុកៅអីទំនេរគ្មានសំឡេងមនុស្ស គ្មានក្លិនបារី ហាក់ដូចគ្រប់យ៉ាងត្រូវបានរលាយអស់ទាំងស្រុង!!
« មានរឿងអី? មេការនៅទេ? គ្រប់គ្នាទៅណាអស់ហើយ? » អាយរីសស្រែកសួរទាំងប្រឹងរត់មើលគ្រប់កន្លែង អ្វីដែលនាងទទួលបានមានតែភាពស្ងៀមស្ងាត់ និងអារម្មណ៍រសាប់រសល់ មានអារម្មណ៍ថាពិភពលោកនៅពេលនេះមានតែនាងម្នាក់ឯងកាន់តែធ្វើឲ្យនាងឯការមួយកម្រិតទៀត។
« មាន...មានរឿងអី? ហេតុអ្វីទៅបែបនេះ? »
ខណៈពេលដែលបានឃើញបុរសម្នាក់ដើរចូលមកដែលនាងចាំច្បាស់ជាសន្តិសុខប្រចាំក្លឹប ទើបរហ័សរត់ទៅសួរ ជួយប្រាប់នាងមកថានេះកំពុងយល់សប្តិ អ្វីដែលឃើញគ្រាន់តែជាការយល់សប្តិ វាមិនមែនជាការពិតនោះទេ...
« មានមនុស្សឲ្យកម្ទេចក្លឹបនេះ គ្រប់គ្នារើចេញទៅរកការងារថ្មីអស់ហើយ ហើយនាងមកទីនេះធ្វើអីទៀត? » សន្តិសុខនិយាយតាមការពិត រឿងកើតឡើងតាំងពីយប់មិញសុខៗក៏មានមនុស្សមកប្រាប់ឲ្យបិទក្លឹប គ្រប់បុគ្គិលត្រូវរើចេញ ព្រោះក្លឹបសម្អុយមួយនេះនឹងត្រូវគេមកកម្ទេចនៅថ្ងៃនេះក្រោមបញ្ជារអ្នកណាក៏គ្មានអ្នកដឹង ដឹងត្រឹមថាគេខ្លាំងអំណាចរបស់គេធំជាងថៅកែសុងទៅទៀត។
ខ្លួនប្រាណអាយរីសដួសទៅលើឥដ្ឋស្របពេលដែលបេះដូងជ្រុះចេញពីទង តទៅមុខទៀតនាងត្រូវធ្វើបែបណាដើម្បីរកលុយ ការងារដំបូងធ្វើមិនទាន់បានមួយថ្ងៃផង បែរជាមានមនុស្សចិត្តខ្មៅបញ្ជារឲ្យកម្ទេចក្លឹបទៅវិញ។
« ទៅវិញទៅ បន្តិចគេមកកម្ទេចទីនេះហើយ មិនប្រញាប់ចេញប្រយ័ត្នជាប់នៅក្នុងនេះ » អតីតសន្តិសុខប្រាប់តែប៉ុណ្ណឹង ក៏នាំខ្លួនចេញទៅមុននាងបាត់ទៅ ចំណែកអាយរីសប្រឹងងើបដោយខ្លួនឯងទាំងវេទនា មុននឹងដើរចេញដៃទាំងពីរអោបពោះ ក្រពះចាប់ផ្តើមធ្វើទុក្ខ ភ្នែកចាប់ផ្តើមស្រវាំង កម្លាំងក៏ខ្សត់ទៅតាមនឹង។
« យកលុយនេះទុកទៅ មើលនាងដូចគ្មានកន្លែងត្រូវទៅទេ លុយនេះមិនច្រើនមែន តែអាចរកបន្ទប់ជួលនៅបានមួយខែដែរ ចុងក្រោយនាងត្រូវជួយខ្លួនឯងហើយ អ្នកក្រដូចខ្ញុំមានតែទឹកចិត្តបន្តិចបន្តួចប៉ុណ្ណោះ » អតីតសន្តិសុខដលលុយបន្តិចបន្តួចឲ្យទៅនាងតូច ឃើញនាងស្ទាក់ស្ទើរមិនចង់យកក៏ញាត់ចូលទៅក្នុងប្រអប់ដៃ មុននឹងដើរចេញទៅ ទុកឲ្យអាយរីសរំជួលចិត្តរហូតស្រក់ទឹកភ្នែកចេញមក ។
« អរគុណ... អរគុណ » អាយរីសក្តាប់លុយជាប់នឹងទ្រូងប្រឹងស្រែកអរគុណដល់អ្នកដែលដើរចេញទៅ ទើបឃើញគេងក់ក្បាលផ្ងក់ៗ។