#ព្យុះស្នេហ៍មួយរាត្រី ភាគ១៤
"សុំអង្វរ! ខ្ញុំពិតជាត្រូវការការងារមែន ឲ្យខ្ញុំចូលទៅនិយាយជាមួយមេការសិនបានទេ?" ជាសំឡេងរបស់រាងតូចកំពុងលើកដៃសុំអង្វរសន្តិសុខកំពុងយាមកាមនៅក្លឹបរបស់ថៅកែសុង តែមិនថានាងអង្វរបែបណា សន្តិសុខចិត្តរឹងនៅតែផ្តល់ចម្លើយដូចដើម
"មិនបានទេ! ប្រាប់ហើយថាបុគ្គិលគ្រប់ហើយ"
"តែមានអ៊ំស្រីប្រាប់ថានៅទីនេះនៅមានរើសបុគ្គិលមិនចឹង ហេតុអ្វីបែរជាគ្រប់ទៅវិញ?" ទោះបែបណានាងមិនចុះចាញ់ ព្រោះមុននឹងមកដល់ទីនេះនាងប្រាប់ខ្លួនឯងហើយត្រូវតែធ្វើវាឲ្យបាន មិនថាលំបាកយ៉ាងណាក៏ដោយ ព្រោះជីវិតនាងនៅពេលនេះត្រូវពឹងផ្អែកលើលុយទាំងស្រុង ជាក្មេងស្រីដែលមានគ្រួសារ តែយល់ថាដូចជាគ្មាន តែនាងមិនខឹងនោះទេ ធ្វើយ៉ាងម៉េចបើនេះជាកម្មរបស់នាង
"គឺទើបតែគ្រប់ព្រឹកមិញនេះឯង ទៅៗប្អូនរូបរាងស្អាតបាតកុំមកធ្វើការកន្លែងនេះអី" សន្តិសុខលើកដៃបក់ឲ្យនាងចេញ ដឹងទេថាក្នុងក្លឹបមានអ្វីខ្លះ ស្រទាប់ខាងក្នុងរបស់ក្លឹបវាកាចសាហាវជាងអ្វីដែលនាងគិតទៅទៀត ដែលមិនចង់ឲ្យធ្វើមិនមែនចិត្តអាក្រក់ តែយល់ថាជាស្រីដែលមានសភាពយ៉ាប់យឺនហើយមិនចង់ឲ្យកាន់យ៉ាប់ជាងនេះទៀត
"តែខ្ញុំពិតជាត្រូវការការងារពិតមែន សុំអង្វរជួយខ្ញុំបន្តិចទៅ មិនថាការងារអីក៏ខ្ញុំធ្វើបានដែរ អនាម័យ បោសសម្អាត អ្វីក៏ដោយក៏ខ្ញុំធ្វើបានដែរ"
"បានៗ ចាំនៅត្រង់នេះសិន ខ្ញុំទៅនិយាយជាមួយមេការសិន" ទីបំផុតសន្តិសុខព្រមងក់ក្បាលយល់ព្រម តែមិនហ៊ានថានោះទេនូវអ្វីដែលខ្លួនកំពុងធ្វើនេះ ចង់ជួយនាងឬនាំនាងទៅរកគ្រោះថ្នាក់ឲ្យប្រាកដ!!!
"មេការ" សន្តិសុខស្រែកហៅស្រ្តីដែលមានវ័យចាស់ជាងខ្លួន កំពុងជាប់មាត់ជាមួយមនុស្សស្រីតែងខ្លួនឡូយឆាយ ដែលគ្មានអ្នកណាក្រៅពីកូនស្រីថៅកែនៅទីនេះ
"មានរឿងស្អី ហៅឮម្លេះមិនឃើញទេថាកំពុងនិយាយជាមួយអ្នកនាងមីណា" មេការស្ទុះមកទាំងខាំមាត់មិនពេញចិត្តដែលសន្តិសុខចូលមកកាត់ចង្វាក់ រកតែនិយាយជាមួយអ្នកនាងកូនថៅកែដើម្បីបានយកចិត្តយកថ្លើមមិនបានទាល់តែសោះ
"សុំទោសបាទ"
"អឺ មានស្អីប្រញាប់និយាយមក"
"មានមនុស្សមកសុំការងារធ្វើ គួរឲ្យអាណិតណាស់" សន្តិសុខនិយាយមកជាមួយសំឡេងគួរឲ្យអាណិតដូចប្រយោគដែលខ្លួននិយាយ តែមិនបានទាក់ទាញឲ្យមេការអាណិតទេ ព្រោះលក្ខខណ្ឌដែលតម្រូវឲ្យធ្វើការនៅទីនេះបាន មានតែស្រីស្អាត មិនបានគិតលើថាអាណិតឬមិនអាណិត
"អ្នកណាស្អាតឬអត់ បើអាក្រក់យកចេញទៅ ទីនេះយកតែមនុស្សស្អាតៗទេ" ត្រូវហើយការងារបែបនេះ នៅក្នុងនេះគេមិនមើលលើសមត្ថភាពទាំងស្រុងទេ តែអ្នកណាស្អាត អ្នកនោះបានការងារធ្វើ ជារឿងធម្មតាទៅហើយ
"ស្រីនៅទីនេះស្អាតមិនស្មើរនាងទេ" ប្រយោគមួយឃ្លារនេះហើយបានទាញចំណាប់អារម្មណ៍ស្រីឆើយឆាយក្រោមនាមជាកូនស្រីថៅកែ ឲ្យងាកទៅរកសន្តិសុខ មុននឹងបន្ទាបខ្លួនសួរនាំពីស្រីដែលថាស្អាតនោះ ចង់ឃើញណាស់ថាក្រៅពីខ្លួននាងនៅមានស្រីណាដែលស្អាតជាងទៀត
"ជាអ្នកណា?" មីណា
"បាទ ឈ្មោះអាយរីស"
"អាយរីស? នាំនាងចូលមក" មីណាលើកចិញ្ចឹមបន្តិចពេលដែលបានឮឈ្មោះមួយនេះ ព្រោះថាមុននេះប៉ុន្មានម៉ោងក៏បាននិយាយទូរស័ព្ទជាមួយលោកស្រីស៊ូ ពីស្រីដែលឈ្មោះអាយរីស ដល់ពេលមកឮបែបនេះកាន់តែចង់ឃើញថាស្រីដែលធ្វើឲ្យស៊ុកជីនស្រឡាញ់ឡើងឆ្គួតវង្វេងនោះស្អាតបែបណាទៅ
"បាទ អ្នកនាង"
"អាយរីសមែនទេ? ស្រីដែលបងជីនស្រឡាញ់ហ្នឹងមែនទេ?" នាងញញឹមចុងមាត់ មនុស្សដែលមានកលល្បិចច្រើនដូចនាង គ្រាន់តែបិទភ្នែកបន្តិចក៏រករឿងធ្វើបាបអាយរីសបាត់ទៅហើយ
"អ្នកនាងស្គាល់មែនទេ?"មេការងាកទៅសួរ ទើបថាធ្វើឲ្យមីណាសម្លឹងមេការមិនដាក់ភ្នែករួចក៏ហៅគាត់បែបកាចៗ
"មេការ!!"
"ចា៎..ចា៎?"
"ខ្ញុំមានអ្វីឲ្យធ្វើ" មីណាអោនទៅខ្សឹបដាក់ត្រចៀកមេការមិនដឹងថានិយាយពីអ្វី តែធ្វើឲ្យមេការធ្វើមុខខឹងសម្បារ ក្តាប់ដៃក្តាប់ជើង ហាក់ដូចជាខឹងជំនួសអ្នកណាចឹង
"..."
"បានចា៎ ចាំខ្ញុំជួយពេញទំហឹង ស្រីបែបនេះប្រហែលពូកែទាក់ទាញប្រុសណាស់ ចាំខ្ញុំឲ្យនាងទៅផ្នែកបម្រើសេវា"
"ល្អ" មីណាញញឹមពេញចិត្ត មួយសន្ទុះក្រោយក៏ឃើញវត្តមានអាយរីសមកតាមពីក្រោយសន្តិសុខ មើលទៅមុខនាងមិនសូវឃើញច្បាស់ ក៏ព្រោះនាងគិតតែពីអោនមុខ តែទោះបីជាមុខបែបណា នាងមិនបានខ្វល់ សំខាន់អាចធ្វើឲ្យនាងតូចចេញពីជីវិតស៊ុកជីនទៅបានហើយ
"ធ្វើតាមអ្វីដែលបាននិយាយទៅ" មីណាងាកទៅនិយាយជាមួយមេការ ពេលទទួលស្រ្តីចំណាស់ងក់ក្បាលញញឹម នាងក៏បង្វិលខ្លួនដើរចេញទៅ មិនទាន់ចង់ឲ្យអាយរីសដឹងថានាងជាអ្នកណា
"ចេះស្អីខ្លះ?" គ្រាន់តែបញ្ឈប់ជំហាននៅក្បែរមេការ មិនទាន់ទាំងបានងើបក្បាលរកពាក្យនិយាយផង ក៏ទទួលបានសំណួរគំរោះគំរើយ ឲ្យនាងតូចចាប់ផ្តើមឆ្អល់ចិត្ត
"មេការចង់ឲ្យខ្ញុំធ្វើការអ្វីខ្ញុំធ្វើបានទាំងអស់" អាយរីសងើបមុខតប ផ្ទៃមុខដែលស្លេកស្លាំងមិនបានទាញយកក្តីអាណិតអាសូរពីមេការ បែរជាត្រូវគាត់យល់ថាមុខស្លេកស្លាំងបែបនេះ ប្រាកដជាមួយយប់ៗទទួលប្រុសរាប់មិនអស់បានជាស្លាំងខ្លាំងបែបនេះ
"នៅសល់តែការងារកំដរភ្ញៀវ រាំឲ្យភ្ញៀវមើល
ចាក់ស្រាឲ្យភ្ញៀវធ្វើបានធ្វើ ធ្វើមិនបាន នោះទ្វារអញ្ញើញចេញ"ញេញហា៎មេការ🔥