ភាគ៣

1.2K 46 0
                                    

#ព្យុះស្នេហ៍មួយរាត្រី ភាគ៣+៤+៥

កម្មវិធីបង្ហាញម៉ូតសម្លៀកបំពាក់បានបញ្ចប់ទៅដោយរលូន គ្មានបញ្ហារ គ្មានរដាក់រដុបរាំងស្ទះដល់ការបញ្ចប់កម្មវិធីបន្តិចអីសោះ។ ពេលនេះដែលអាយរីសក៏កំពុងនៅបន្ទប់តុបតែងខ្លួនផ្ទៃមុខនៅដដែលមិនទាន់បានលុបលាង រ៉ូបនៅលើខ្លួនក៏មិនទាន់បានដោះចេញភ្លាម ព្រោះតែត្រូវអ្នកចាត់ការចាប់បង្អក់ស្រាជាច្រើនកែវជាការជប់លៀងអបអរដែលនាងធ្វើល្អបំផុតនៅរាត្រីនេះ។
"មានអ្នកកាសែតចង់សម្ភាសឯងច្រើនណាស់ អាយរីសឯងគួរតែចូលមកធ្វើជាម៉ូឌែលទៅ លុយចាយមិនអស់ទេ"ម្នាក់ក្នុងចំណោមមនុស្សដែលចូលមកអបអរស្រាប់តែនិយាយឡើង គ្រាន់តែអាយរីសស្តាប់មិនសូវបាន ព្រោះពេលនេះឥទ្ធិពលដ៏ខ្លាំងចូលមកក្រឡុកខួរក្បាលនាងឲ្យវង្វេងរង្វាន់ មើលរបស់មួយឃើញដល់ទៅពីរទៅហើយ សភាពបែបនេះហើយនៅតែមានអ្នកបង្អកស្រានាងមិនឈប់ទៀត បង្អក់រហូតនាងក្អូតមកពាសពេសរ៉ូបដ៏សិចស៊ីនោះឲ្យប្រឡាក់ប្រឡូសថែមទាំងជះក្លិនស្រាឲ្យហួង
"វ៉ាយ អាយរីសរ៉ូបនេះថ្លៃណាស់ឯងដឹងទេ?"
"សុំ...សុំទោស ចាំខ្ញុំគក់ឲ្យវិញ លារសិនហើយអ្នកទាំងអស់គ្នា" អាយរីសទោះមិនសូវមានស្មារតីគ្រប់គ្រាន់ តែបើធ្វើខុសគឺចេះសុំទោសគ្រប់កាលៈទេសៈ ហើយក្រោយមកក៏ឈោងទៅយកកាបូបធំរបស់ខ្លួនមកអោបជាប់នឹងទ្រូង រួចក៏ដើរត្រេកត្រតចេញទៅ
"នេះបងឲ្យនាងយករ៉ូបទៅចឹងឬ?"
"នាងគង់តែយកមកឲ្យវិញទេ កុំភ័យពេក គិតតែពួកឯងគ្មានអ្នកណាទៅជួយជូនអាយរីសទៅផ្ទះទេហេស៎ ចង់ឲ្យទៅទាំងបែបនេះឬយ៉ាងម៉េច?"
"ពួកខ្ញុំសុទ្ធតែរវល់"ថារួចក៏បំបែកផ្លូវគ្នាទៅរៀបចំអីវ៉ាន់ផ្សេង ដោយគ្មានអ្នកណាម្នាក់ចេញទៅជួយអាយរីសសូម្បីម្នាក់ នេះបានគេហៅថាមនុស្សកុំមើលតែដំបូង ព្រោះអ្វីដែលសម្តែងចេញមកមិនមែនចេញពីចិត្តនោះទេ គេអបអរយើង សរសើរយើង តែមិនប្រាកដថាក្នុងជម្រៅចិត្តរបស់គេពិតជាចង់ឃើញយើងបានបានល្អទាំងស្រុងនោះដែរ
ឌឹប!ឌឹប សំឡេងខ្នងដៃប៉ះជាមួយស្បែកព្រោះតែអាការៈឈឺវិលមិនបាត់ ទើបនាងតូចពិបាកដើរ ថែមទាំងនៅមានស្បែកជើងកែងចោទមិនទាន់បានដោះនេះទៀត កាន់តែធ្វើឲ្យនាងយឺតយ៉ាវមិនងាយដើរដល់ជណ្តើរប្រអប់ងាយៗ។ ខណៈពេលនោះនាងទំលាក់គ្រប់យ៉ាងចោល ព្រមទាំងអោនទៅដោះស្បែកជើងមកកាន់ជំនួស តាមដោយកាបូបមកកាន់ជាមួយគ្នា ពេលជើងទទេរបាតនេះក៏ស្រួលដើរជាងមុន គ្រាន់តែភ្នែកចាប់ផ្តើមធ្លាក់ ស្មារតីក៏មិនគ្រប់
"កុំទាន់ចាំផង"ម្ចាស់សំឡេងពោលឡើងទាំងបិទភ្នែក លើកដៃដែលកាន់ស្បែកជើងទៅបញ្ឈប់ទ្វារជណ្តើរប្រអប់ ដែលរាល់កាយវិការរបស់នាងសុទ្ធតែនៅក្នុងក្រសែរភ្នែកបុរសដែលរួមជណ្តើរប្រអប់ជាមួយនាង
អ៊ួក!!! អាវគ្រ័ហ្សេរបស់ស៊ុកជីនស្រាប់តែពេញទៅដោយកំអួតរបស់ស្រីចំពោះមុខ ដែលកំពុងលើកខ្នងដៃជូតមាត់ បើកភ្នែកលឹមៗមករកគេ ព្រមនិយាយស្អីមិនដឹងស្តាប់មិនបាន
"សុំទោសដែលខ្ញុំមិនសូវមានពេលឲ្យបង យើងស្រឡាញ់គ្នាច្រើនឆ្នាំហើយសូម្បីតែការអោបដ៏កក់ក្តៅមួយក៏ខ្ញុំមិនទាន់ស្គាល់..." អាយរីសបញ្ចប់ពាក្យពេចន៍របស់ខ្លួនចប់ភ្លាម ក៏ស៊កដៃអោបស៊ុកជីនដោយសារតែស្រវឹងឡើងមើលឃើញថាគេជាមិត្តប្រុសរបស់នាងទៅវិញ ឯអ្នកកំលោះបែរមិនយល់ថានាងកំពុងស្រវឹង ព្រោះរាល់លើកស្រីៗដែលចង់ឡើងគ្រែជាមួយគេតែងតែធ្វើពុតបែបនេះបែបនោះ តែពេលទៅដល់កន្លែងសោយសុខក៏បញ្ចេញធាតុពិត ដោះអាវខោចំពោះមុខ ថែមទាំងប្រតិបិត្តជាមួយយ៉ាងស្ទាត់ជំនាញ
"ល្បិចដដែលៗ"ស៊ុកជីនញញឹមចុងមាត់ ទំលាក់ភ្នែកចុះសម្លឹងទាំងរង្វង់មុខ ទាំងសាច់ទ្រូងដែលលេចចេញមកតាមរ៉ូបដ៏សិចស៊ី ដំបូងពេលដែលឃើញនាងលើឆាកក៏កញ្ជ្រោលចង់បបោសអង្អែលរាងកាយតូចច្រឡឹង តែមិនស្មានរបស់តែចង់បានក៏រត់មកខ្លួនយ៉ាងងាយបែបនេះសោះ
"សុំទោស...សុំទោសណា៎" អាយរីសនៅងតែទន្ទេញពាក្យសុំទោស ស្មារតីវិញក៏កាន់តែយ៉ាប់យឺត តែព្រោះតែស្មានថាប្រុសដែលនាងកំពុងអោបនេះជាមិត្តប្រុស ទើបពេលដែលគេលើកបីនាំចេញពីជណ្តើរយន្ត នាងមិនបានរើបម្រះ
"ចៅ...ចៅហ្វាយ?"អ្នកជាកូនចៅបើកមាត់ចំហរថ្លុង មិនដឹងជាលើកទីប៉ុន្មានហើយទេ ដែលតែងតែឃើញមនុស្សស្រីមកជាមួយចៅហ្វាយខ្លួន មានគ្រប់បែប ទាំងសន្លប់ ទាំងស្រវឹង តែទាំងនោះសុទ្ធតែជាការសម្តែងទាក់ទាញអារម្មណ៍កំលោះឥតព្រួយម្នាក់ប៉ុណ្ណោះ តែបើចំពោះស្រីម្នាក់នេះមិនដឹងថាកំពុងសម្តែងដែរឬអត់ទេ?
"ឲ្យគេបើកបន្ទប់ពិសេសមួយមក"
រាងកាយតូចច្រឡឹងទំលាក់ទៅលើពូកដ៏ទន់ល្មើយ តាមដោយរាងក្រាស់កំពុងឈរជ្រែងហោប៉ាវសម្លឹងនាងតូចដែលខ្លួនគិតមករហូតថាកំពុងសម្តែងជាស្រវឹង ដើម្បីមានឪកាសចូលមកហុចខ្លួនហុចប្រាណឲ្យគេ។ ឃើញថានាងនៅតែបិទភ្នែកសង្ងំមិនក្រោក មិនកម្រើក ចុងបបូរមាត់ស៊ុកជីនក៏ញោចឡើងតិចៗ មុននឹងផ្តើមប្រយោគស្រាលៗតែព្រឺរសម្បុរ
"ឈប់សម្តែង ហើយក្រោកមកធ្វើការរបស់នាង"គេពោលឡើងជាមួយការដោះឡេវដៃអាវទាំងពីរ តាមរហូតមកដល់អាវសឺមី ពីរមួយគ្រាប់ទៅមួយគ្រាប់ រហូតល្វែងលើដែលមានសាច់សហាប់ណែន សាច់ដុំជាកង់ៗ បង្ហាញឲ្យឃើញដោយគ្មានអារម្មណ៍អៀនខ្មាស់។ ក្បាលខ្សែរក្រវ៉ាត់តម្លៃថ្លៃកំពុងត្រូវអ្នកកំលោះដកហូតចេញពីខោខ្មៅរលោងរបស់ខ្លួន តែព្រោះនាងតូចមុខក្រហមមិនខ្ចីក្រោកមកប្រតិបិត្ត ទើបស៊ុកជីនឈប់កាយវិការអំបាញ់មិញ រួចក៏ដើរទៅក្បែរគ្រែ ច្រត់ដៃទាំងពីរពីរលើអាយរីស អោនមុខទៅជិតថ្ពាល់ ក្លិនស្រាជះពេញច្រមុះតែក៏មិនអាចស្រាយអ្វីដែលគេបានគិតដដែល
"ក្រោកបានហើយ"សម្តីរបស់គេលាន់ក្នុងត្រចៀកអាយរីស រហូតនាងកម្រើកខ្លួនបែរមុខមកខាងឆ្វេង ធ្វើឲ្យបបូរមាត់ស៉ីជម្ពូរប៉ះនឹងថ្ពាល់ស៊ុកជីនដែលអោនទៅខ្សឹបដាក់ត្រចៀក
"ហ៊ឹស វិធីរបស់នាងប្លែកជាងគេមែន និយាយមកនាងត្រូវការអ្វី?"ស៊ុកជីកសម្លឹងមុខនាងបណ្តើរសួរបណ្តើរ ព្រមទាំងលើដៃទៅច្របាច់ថ្ពាល់នាងឲ្យមានស្នាមក្រហម
"ត្រូវការ...ត្រូវការអ្វី?"សំឡេងក្ងួរៗឮតិចៗ តែគេចមិនផុតពីត្រចៀកវៃរបស់អ្នកកំលោះ ដឹងទេថាក្នុងជម្រៅចិត្តរបស់គេពេលនេះកំពុងក្រឺតក្នាញ់នាងប៉ុណ្ណា មិនមែនទេគឺតាំងពីឃើញនាងនៅលើឆាកបង្ហាញម៉ូតម្លេះ នាងជាស្រីទីមួយដែលធ្វើឲ្យគេមើលរហូតភ្លឹក ថែមទាំងស្រមៃថាបើបាននាងនៅក្រោយរាងកាយនឹងថ្នាក់ថ្នមមួយរាត្រីមិនឲ្យស្គាល់អារម្មណ៍ឈឺចាប់ តែអ្នកណាទៅគិតថានាងបែរជាមករកគេដោយខ្លួនឯងទៅវិញ
"នាងស្រវឹងមែនឬអត់?"សំណួររបស់គេឮឡើង ហើយមិនដល់មួយនាទីផងបបូរមាត់អាយរីសស្រាប់តែត្រូវគេឆក់ទៅបឺតជញ្ជក់ពីតិចៗទៅខ្លាំងក្លា ហើយក៏បានដឹងពីក្លិនស្រានៅក្នុងមាត់របស់នាង តែគួរឲ្យស្តាយដែលគេមិនអាចបញ្ឈប់គ្រប់យ៉ាង ព្រោះតាំងពីវិនាទីដែលគេប៉ះពាល់បបូរមាត់នាងហើយ គេរឹតតែមិនចង់បញ្ឈប់ត្រង់នេះ
"ហឹម..."អាយរីសថ្ងូរនៅដើមកជាសំឡេងដែលអ្នកកំលោះត្រូវការឮ ស្របពេលដែលឮតម្រូវការទាំងអស់រឹតតែកើនឡើង កម្តៅរាងកាយវិញកាន់ពុះកញ្ជ្រោល ទើបបណ្តោយឲ្យខ្លួនសម្តែងឬកជាម្ចាស់របស់នាង ដោយការថើបមិនសល់កន្លែង រ៉ូបដ៏សិចស៉ីក៏ត្រូវគេដោះចេញទាល់តែអស់ អាចថាជាលើកទីមួយដែលគេមិនអាចបញ្ឈប់ខ្លួនឯងបាន ទាំងដឹងថាស្រីដែលខ្លួនឯងកំពុងប៉ះពាល់កំពុងតែស្រវឹងតម្រូវការនៃការតបស្នងរឹតតែមិនអាចមានច្រើនក៏ដោយ។ ខណៈពេលនោះសំឡេងខ្យល់នៅពីក្រៅបន្ទប់ដែលសឹងតែក្លាយជាអណ្តាតភ្លើង មួយសន្ទុះពន្លឺរព្រៀកសបាញ់ឲ្យឃើញតាមរយៈបង្អូចកញ្ចក់ ភ្លៀងក៏បង្អុះចុះមកជាមួយខ្យល់ខ្លាំងៗ ឲ្យរងារញ័រញាក់ ចម្លែកតែម្ចាស់បន្ទប់កំពុងសម្រុកក្រេបជញ្ជក់ក្តីសុខៗពីរាងកាយតូចបរិសុទ្ធយ៉ាងមានក្តីសុខ មិនខ្វល់ពីអ្វីជុំវិញខ្លួន គ្រាប់ញើសរំពេចពេញផែនខ្នង ដែលមានអាយរីសកំពុងថ្ងួចថ្ងូរទាំងមិនដឹងខ្យល់អីទាំងអស់...

ព្យុះស្នេហ៍មួយរាត្រីWhere stories live. Discover now