មកហើយៗ❤️
#ព្យុះស្នេហ៍មួយរាត្រី ភាគ៨ភូមិគ្រឹះស៊ុកជីន៚
ដំណើរស្វាហាប់អមដោយទឹកមុខរាបស្មើរ ក្នុងដៃកំពុងបីនាងតូចខ្លួនទទឹក ចូលទៅផ្នែកខាងក្នុងនៃភូមិគ្រឹះ ឆ្លងកាត់ក្រសែរភ្នែកអ្នកបម្រើឲ្យភ្ញាក់ផ្អើលមិនតិចនោះទេ ព្រោះតាំងពីដើមមកមិនដែលឃើញស៊ុកជីននាំមនុស្សស្រីណាមក រឹតតែជាសិស្សសាលាទៀតកាន់តែមិនធ្លាប់ប្រទះ។
វត្តមានស៊ុកជីនមកជាមួយនាងតូចក្នុងដៃដាស់អារម្មណ៍លោកស្រីស៊ូឲ្យងើបមុខពីកាសែក ដៃម្ខាងដែលកាន់ពែនកាហ្វេក៏ប្រញាប់ដាក់ចុះ មុននឹងក្រោកដើរទៅរកកូនប្រុសទាំងទឹកមុខសុំចម្លើយពីវត្តមានក្មេងស្រីដែលគាត់មិនដែលជួបមិនដែលប្រទះសូម្បីម្តង។
"ខ្ញុំនាំនាងទៅបន្ទប់សិន ចាំត្រឡប់មកជម្រាបម៉ាក់តាមក្រោយ"ស៊ុកជីនដឹងថាម្តាយខ្លួនត្រូវការចម្លើយ ទើបប្រាប់បែបនេះព្រោះគេមិនគិតថានឹងលាក់បាំងរឿងរវាងគេនិងនាងតូចតទៅទៀតទេ សំខាន់ពេលនេះគេត្រូវយកនាងទៅជូតខ្លួនកុំឲ្យកម្តៅកាន់តែកើនឡើង
"...."លោកស្រីស៊ូមិនបាននិយាយអ្វីក្រៅពីអោបដៃដកដង្ហើមធំ ភ្នែកទាំងគូរសម្លឹងផែនខ្នងកូនប្រុសដោយក្តីកង្វល់ គាត់ស្គាល់កូនប្រុសខ្លួនច្បាស់ គេមិនមែនជាមនុស្សចិត្តទូលាយឲ្យមនុស្សចម្លែកមុខចេញចូលបន្ទប់ផ្ទាល់ខ្លួនបានងាយៗនោះទេ តែនាងល្អិតនោះត្រូវជាអ្វីនឹងកូនប្រុសខ្លួនទៅ?
ទីបំផុតខ្លួនប្រាណរបស់អាយរីសក៏បានដាក់ឲ្យគេងលើគ្រែទំហំធំដោយស្នាដៃរបស់អ្នកកំលោះ រំពេចនោះស៊ុកជីនក៏ដោះអាវគ្រ័ហ្សេចេញ មួលដៃអាវទាំងពីរឡើងលើបង្ហាញសរសៃរដៃប៉ុនចុងចង្កឹះ តាមដោយការដោះក្រវ៉ាត់កព្រមទាំងព្រលេះឡេវអាវមួួយគ្រាប់ឲ្យស្រួលដកដង្ហើមជាងមុន។ បន្ទាប់មកក៏បោះជំហានទៅបន្ទប់ទឹកយកកូនកន្សែងសជ្រលក់ទឹកសើមៗ រួចត្រឡប់មកដាក់បង្គុយជិតនាងតូច ប្រើដៃធំក្រាស់វាសសរសៃរសក់ដែលធ្លាក់មកបិទបាំងផ្ទៃមុខ ហើយប្រើកន្សែងអំបាញ់មិញមកជូតថ្នមៗលើផ្ទៃមុខស្លេកស្លាំង ផ្ទៃមុខដែលមើលយ៉ាងណាក៏មិនឃើញភាពរីករាយទាល់តែសោះ។ ខណៈពេលដែលរាងក្រាស់ជូតដោយការយកចិត្តទុកដាក់ ក៏ធ្វើឲ្យខ្លួនប្រទាក់ភ្នែកនឹងបបូរអាយរីស ហើយនឹកដល់ពេលនៅក្នុងឡានដែលបានប៉ះតែបន្តិច ទើបធ្វើឲ្យចិត្តអង្រួនចង់អោនទៅប៉ះពាល់ម្តងទៀត
តុក! តុក
ស៊ុកជីនត្រៀមនឹងអោនទៅថើបបបូរមាត់នាងតូចទៅហើយ បែរជាសំឡេងគោះទ្វារចូលមកបង្អាក់ដំណើរ តែក្រោយពីដឹងថាអ្នកដែលគោះអំបាញ់មិញគឺជាលោកស្រីស៊ូ អារម្មណ៍ខឹងក៏រលាយទៅវិញអស់។ ចំណែកលោកស្រីក៏កាន់តែមិនស្រួលចិត្ត ពេលឃើញកូនប្រុសកាន់កន្សែងធ្វើរឿងដែលខ្លួនមិនដែលឃើញពីមុនមក កុំប្រាប់ឲ្យសោះថាទៅជាប់ចិត្តជាមួយនាងល្អិតមួយនេះ?
"ម៉ាក់ថាទុកឲ្យអ្នកបម្រើគេធ្វើទៅ ឯកូនចុះមកក្រោមនិយាយឲ្យម៉ាក់ស្តាប់គ្រប់យ៉ាងសិន"អ្នកជាម្តាយប្រើមធ្យោបាយការពារជាមុន មិនចង់ឲ្យកូនប្រុសខ្លួនកាន់តែផុងជ្រៅ អនាគតដូចគេត្រូវជួបមនុស្សដែលល្អជាងនេះ ត្រូវតែជាគ្រាប់ពេជ្រមិនមែនដុំគ្រួស...
"ខ្ញុំធ្វើ... ដោយខ្លួនឯង"ស៊ុកជីនបដិសេធកាន់តែធ្វើឲ្យលោកស្រីឃ្នើសចិត្ត ព្រមទាំងដៀងភ្នែកមើលទៅអាយរីស តាំងពីដើមមកមិនដែលឃើញស៊ុកជីនហ៊ានប្រើសម្តីកាចៗបែបនេះដាក់ខ្លួនទេ តែពេលដែលវត្តមាននាងចូលមកក៏ផ្លាស់ប្តូរកូនប្រុសរបស់ខ្លួន
"ម៉ាក់ចេញទៅសិនទៅ រួចរាល់ខ្ញុំចុះទៅហើយ"
"បាន តែកុំយូរពេក"ទោះបីជាមិនពេញចិត្តយ៉ាងណាក៏លោកស្រីព្រមក្តាប់ដៃបើកទ្វារចេញទៅចាំនៅឯជាន់ខាងក្រោម។ អ្នកកំលោះពេលដែលឃើញថាម្តាយចុះទៅហើយក៏ក្រោកទៅដាក់គន្លឹះ តាមដោយការចូលទៅបន្ទប់ខោអាវរកមើលសម្លៀកបំពាក់ដែលអាចជំនួសឯកសណ្ឋានលើខ្លួនរបស់អាយរីសបាន។ ពេលរកបានហើយក៏ត្រឡប់ទៅរករាងស្តើង ផ្ទៃមុខរាបស្មើរចាប់ផ្តើមបញ្ចេញប្រតិកម្ម ស្របពេលដែលដៃកំពុងប្រលេះឡេវអាវរបស់អាយរីសដើម្បីជូនខ្លួននឹងប្តូរផ្លាស់សម្លៀកបំពាក់ថ្មី
ក្អឹក!!
សំឡេងទឹកមាត់បញ្ជូនទៅបំពងក ពេលដែលភ្នែកប្រទាក់ទៅនឹងដើមទ្រូងទ្រលុកទ្រលន់កំពុងលាក់ខ្លួននៅក្រោមអាវក្នុងពណ៍សាច់ ដែលពេលនេះវាធ្វើឲ្យអ្នកកំលោះក្តៅមុខក្តៅមាត់ ដៃក៏កម្រើកតិចៗមុននឹងលើកបម្រុងទៅចាប់ដើមទ្រូងនាងតូចដោយមានចេតនាពិតៗ...