ផ្តើមរឿង

4.2K 81 1
                                    

#ព្យុះស្នេហ៍មួយរាត្រី           

   ប្រទេសកូរ៉េខាងត្បូង៚
   ដំណើរប្រញាប់ប្រញាល់របស់គ្រូពេទ្យបីបួននាក់កំពុងរុញគ្រែអ្នកជំងឺពេញដោយថ្លុកឈាមបញ្ជូនទៅបន្ទប់វះកាត់យ៉ាងឆាប់រហ័ស។ នៅពេលគ្រែអ្នកជំងឺរុញចូលទៅដល់បន្ទប់វះកាត់ភ្លាម ទ្វារនៃបន្ទប់ក៏ត្រូវរុញបិទដោយដៃអ្នកគ្រូពេទ្យ។
   "ទៅហៅអ្នកគ្រូពេទ្យអាយរីស មកជួយវះកាត់ឥលូវនេះ"លោកគ្រូពេទ្យបង្គាប់ឲ្យគ្រូពេទ្យម្នាក់ទៀតទៅហៅ អាយរីស ដែលជាគ្រូពេទ្យស្រីជំនាញផ្នែកវះកាត់ រឹតតែពេលបន្ទាន់បែបនេះបើគ្មានវត្តមានរបស់នាង អាចនឹងធ្វើឲ្យអ្នករបួសស្លាប់ដោយសារគ្រាប់ដែលបៀមក្នុងសាច់វាជ្រៅខ្លាំងមែនទែន
   "ចាស៎ លោកគ្រូពេទ្យ"ថាចប់ក៏ប្រញាប់ប្រញាល់រត់ចេញពីបន្ទប់វះកាត់ ទៅដល់បន្ទប់សម្រាកផ្ទាល់ខ្លួនរបស់ អាយរីស
   "មានអ្នកជំងឺត្រូវវះកាត់មែនទេ?"ព្រោះតែសំឡេងសម្រឹបជើងធ្ងន់ៗដាស់ឲ្យនាងភ្ញាក់ពីការសម្រាក ហើយមិនចាំឲ្យអ្នកគ្រូពេទ្យនិយាយនាងក៏សួរមុន ទើបអ្នកគ្រូពេទ្យងក់ក្បាលបញ្ជាក់ថាមាន នាងក៏រហ័សក្រោកទៅទាយយកអាវពេទ្យពណ៌សមកពាក់ពីលើអាវមួយជាន់ទៀត
   "តោះ!"អាយរីសញាប់ដៃញាប់ជើងរត់សម្តៅទៅបន្ទប់វះកាត់ រុញទ្វារចូលទៅដល់តែព្រោះគ្រូពេទ្យជំនាញជាច្រើននៅក្បែរនោះ ទើបនាងមើលមិនឃើញពីមុខមាត់របស់អ្នករងគ្រាប់ទាល់តែសោះ
   "តោះចាប់ផ្តើមបានហើយ"ឮបែបនេះអាយរីសងក់ក្បាលតិចៗ ដើរទៅយកស្រោមដៃមកពាក់ តាមដោយការឈោងទៅយកឧបករណ៍វះកាត់មកដាក់ក្បែរខ្លួន។ កូនកាំបិតត្រូវបានដៃតូចស្រឡូនលើកយកមកកាន់ ហើយក៏បង្វិលខ្លួនទៅរកអ្នករងគ្រាប់ តែខណៈពេលដែលភ្នែកប្រទាក់ទៅនឹងផ្ទៃមុខមួយនោះ កូនកាំបិតស្រាប់តែជ្រុះចេញពីដៃ បេះដូងលោតកន្ត្រាក់ ហើយការឈឺចាប់រួមទាំងអតីតកាលដែលនាងបានបំភ្លេចទៅហើយ ស្រាប់តែវិលត្រឡប់មករកនាងវិញទាំងអស់....

   (ត្រឡប់ទៅកាលពី៤ឆ្នាំមុន)
   សកលវិទ្យាល័យមួយកន្លែងស្ថិតនៅកណ្តាលទីក្រុងនៃប្រទេសកូរ៉េខាងត្បូង ជាប្រទេសមួយស្ថិតក្នុងចំណោមប្រទេសអភិវឌ្ឍទូទាំងពិភពលោក ព្រោះនៅប្រទេសនេះសម្បូរទៅដោយសកលវិទ្យាល័យដែលបណ្តុះបណ្តាលជនជាតិកូរ៉េទាំងប្រុសទាំងស្រីឲ្យក្លាយទៅជាធនធានដ៏សំខាន់សម្រាប់ប្រទេសរបស់ពួកគេ។ ជាក់ស្តែងសកលវិទ្យាល័យ ផាកម៉ូដុង កំពុងល្បីល្បាញយ៉ាងខ្លាំង ហើយក៏កំពុងក្លាយទៅសកលវិទ្យាល័យដែលមានសិស្សប្រឡងចូលជានិស្សិតរាប់ពាន់នាក់ ព្រោះមិនត្រឹមតែគុណភាពនៃការបង្រៀន តែអ្វីដែលកាន់តែគួរឲ្យទាក់ទាញគឺ កូនប្រុសម្ចាស់សាលារៀននេះ ដែលជានាយកប្រចាំសាលា។ មិនត្រឹមតែកើតមកជាមួយភាពល្អឥតខ្ចោះ តែកំលោះឈ្មោះ ស៊ុកជីន ឆេលឡាឌ្រិក ជាកូនកាត់ ដែលមានម្តាយជាជនជាតិកូរ៉េ ឪពុកជាជនជាតិអាមេរិក កំលោះវ័យសាបសិបឆ្នាំម្នាក់នេះមិនត្រឹមតែសង្ហារសម្បូរមន្តស្នេហ៍ ថែមទាំងអត្តចរិកខុសពីអគ្គនាយកសាលាផ្សេងៗ ក្រៅពីមានផ្ទៃមុខកំណាច ចិត្តគំនិតក៏មិនខុសពីផ្ទៃមុខ ដែលអាចហៅថាកាចសាហាវ រហូតមានគេលួចនិយាយថា គេមិនសមធ្វើជានាយកតែបើធ្វើជាម៉ាហ្វៀវិញប្រហែលជាល្អ។
   ឡានទំនើបបីគ្រឿងបើកចូលមកក្នុងបរិវេណសាលាហៅការភ្ញាក់ផ្អើលដល់និស្សិតគ្រប់គ្នាឲ្យងាកទៅរកម្ចាស់រាងកាយមាំមួនក្រោមឈុតគ្រ័ហ្សេរពណ៍ខ្មៅត្រូវបានអ៊ុតឲ្យរលោងគ្មានកន្លែងណាដែលបង្ហាញពីភាពទក់ទីក្រៅពីភាពឥតខ្ចោះតែម្យ៉ាងគត់។ វែនតាខ្មៅម៉ាកល្បីត្រូវបានដៃអ្នកកំលោះមុខសង្ហារលើកទៅដោះបង្ហាញរង្វង់មុខឲ្យកាន់តែច្បាស់ជាងមុន រួចក៏បញ្ជូនវែនតាអំបាញ់មិញទៅសៀតជាប់ជាមួយកអាវសឺមីពីក្នងអាវគ្រ័រហ្សេ។
   "លោកនាយកសង្ហារខ្លាំងណាស់"ជាប្រយោគដែលបន្លឺរក្នុងចំណោមនិស្សិតដទៃទៀត ដោយម្ចាស់ប្រយោគនៅពេលនេះសឹងតែក្លាយទៅជាទឹកដោយសារតែមន្តស្នេហ៍ដ៏ទាក់ទាញរបស់កំលោះសង្ហារ រត់មករត់កម្លោចខ្លួនប្រាណឲ្យរលាយដូចទឹកកកត្រូវពន្លឺរព្រះអាទិត្យ។
   "នៅមើលអី មិនចូលថ្នាក់ទេ?"សុខៗស្មាររបស់ជុនយ៉ុន ដែលជាម្ចាស់ប្រយោគសរសើរពីនាយកសាលា ក៏ត្រូវដៃតូចស្រឡូនទំលាក់ពីលើឲ្យភ្ញាក់បន្តិច តែពេលងាកទៅមើលដើមហេតុទើបដឹងថាជា អាយរីស មិត្តភក្តិតាំងពីសម័យនៅរៀនវិទ្យាល័យម្លេះ។
   "ឯងមកតាំងពីពេលណា?"
   "យូរល្មមរហូតឮឯងសរសើរអ្នកណាថាសង្ហារមិនដាច់ពីមាត់" អាយរីស តបបែបឌឺព្រោះនាងផ្ទាល់ក៏ដឹងថាអ្នកដែលមិត្តខ្លួនសរសើរជាអ្នកណា គ្រាន់តែនាងមិនបានជ្រួលជ្រើមជាមួយប៉ុណ្ណោះ ថាទៅឆ្នាំនេះនាងរៀនឆ្នាំទី៣ ហើយក៏កំពុងទាក់ទងបុរសម្នាក់ផងដែរ គ្រាន់តែមានអារម្មណ៍ថាទាក់ទងដូចមិនទាក់ទង ព្រោះនាងនិងសង្សារមិនងាយមានពេលជាមួយគ្នា ដើរលេងជាមួយគ្នាដូចគូរស្នេហ៍ដទៃ អាចមកពីនាងក៏ថាបាន ព្រោះនាងរៀនផ្នែកពេទ្យសេដ្ឋកិច្ចគ្រួសារក៏មិនអំណោយផង ទើបត្រូវធ្វើការងារផងរៀនផងរហូតគ្មានពេលសម្រាប់ខ្លួនឯងនិងមនុស្សដែលខ្លួនឯងស្រឡាញ់។
   "ធ្វើដូចមិនដឹងគឺលោកនាយកនោះអី គាត់កម្រមកទីនេះណាស់ យូរបានឃើញមុខម្តងអារម្មណ៍ប្រសើរជាងមុន"
   "គេនោះជាស្អី ថ្នាំឬយ៉ាងម៉េច?" អាយរីស ក្រវីក្បាលហួសចិត្តជាមួយសម្តីអ្នកជាមិត្ត នេះបានគេហៅថាឥទ្ធិពលប្រុសស្អាតឈ្នះអស់មារសត្រូវ
   "បើនិយាយថាថ្នាំក៏ត្រូវ គឺថ្នាំសណ្តំបេះដូងឲ្យមានតែលោកនាយកតែម្នាក់គត់"
   "ហើយឯងឮថាល្ងាចនេះត្រូវទៅតែងមុខឲ្យអ្នកបង្ហាញម៉ូតទៀតត្រូវទេ?" តែងមុខនេះហើយជាការងារក្រៅម៉ោងដែល អាយរីស ធ្វើ ព្រោះក្រៅពីការស្រឡាញ់ចូលចិត្តការរៀនពេទ្យ នាងក៏មានជំនាញខាងតុបតែងមុខ ហើយរាល់ថ្ងៃនេះក៏ពឹងផ្នែកលើលុយដែលបានពីការធ្វើការក្រៅម៉ោងដើម្បីមកបំពេញលុយរៀន ដោយសារគ្រួសារនាងមិនសូវធូរធារ ណាមួយពួកគាត់មិនបានរស់នៅទីក្រុងនោះទេ មានតែនាងប៉ុណ្ណោះដែលចាកចេញពីផ្ទះមករៀនដល់ទីក្រុង ទាំងនឹកគ្រួសាររងារឯការ តែក៏បានជុងយ៉ុនជាមិត្តជួលបន្ទប់នៅជាមួយគ្នា។
   "ច្បាស់ជាទៅហើយ លើកនេះជាការបង្ហាញម៉ូតខ្នាតធំ មានអ្នកទៅទស្សនាច្រើនណាស់ ហើយតម្លៃតុបតែងមុខក៏កើនឡើងតាមនឹងដែរ ហើយបើមិនទៅ ខែនេះមុខជាគ្មានលុយបង់សាលាមិនខាន" អាយរីសរំពឹងទៅដល់ល្ងាចនេះ លុយដែលបានមកពីការងារក្រៅម៉ោងអាចជួយដោះស្រាយបញ្ហារលុយកាក់ តែក៏ត្រូវហត់នឿយ ល្មមបានមកដល់ផ្ទះក៏យប់យូរ ពេលខ្លះហត់រហូតគ្មានកម្លាំងនឹងរៀន តែទោះយ៉ាងណានាងត្រូវតែស៊ូដើម្បីក្តីស្រមៃក្លាយជាគ្រូពេទ្យវះកាត់មួយរូប...

ព្យុះស្នេហ៍មួយរាត្រីWhere stories live. Discover now