ដំណើរមិនសូវជាមានកម្លាំងកំពុងឆ្ពោះទៅកាន់បន្ទប់ទឹក ក្នុងប្រអប់ដៃអាយរីសក្តោបដោយឧបករណ៍ពិនិត្យទឹកនោម។ អាយរីសចាប់ផ្តើមធ្វើតាមការណែនាំដោយយកឧបករណ៍នោះទៅដាក់ជាមួយទឹកនោម ស្របពេលនោះនាងបានតែអង្គុយលើចានបង្គុយអោនមុខក្រោបក្បាល ចុះបើនាងពិតជាមានកូនមែនតើនាងយកអ្វីមកចិញ្ចឹមកូននេះបានទៅ ទាំងពេលក្រក៏ក្រ លុយក៏គ្មាន នៅជាសិស្សទៀត ស្រួលមិនស្រួលគ្រប់គ្នាលែងរាប់រកដោយសារតែរឿងមានទម្ងន់។
« សុំអង្វរកុំមានអី!! » អាយរីសយកដៃបិទភ្នែកមួយសន្ទុះ រួចក៏ព្រមដកដៃសន្សឹមៗ ភ្នែកទាំងគូរបើកព្រឹមៗ រំលេចនូវរូបភាពពណ៍ក្រហមពីរឆ្នូតរហូតមិនអាចទប់ភាពស្រឡាំងកាំងរបស់ខ្លួនបាន។
« អត់ទេ!! អ្ហឹក អ្ហឹក ខ្ញុំមិនអាចមានកូនបានទេ ដាច់ខាតខ្ញុំមិនអាចមានបានទេ អ្ហឹក » នាងតូចទួញយំខ្សឹបខ្សួលអួលណែនចុកឆ្អល់ពេលប្រអប់បេះដូង ម្រាមដៃលើមកអង្អែលពោះ តំណក់ទឹកភ្នែកស្រក់មកជាមួយភាពឈឺចាប់ដែលមានពាក្យពេជ្ញរាប់លានហូរមកជាមួយគ្នា ហូររហូតម្ចាស់ហត់នឿយ ដែលត្រូវមកប្រឈមមុខជាមួយបញ្ហារបន្តកន្ទុយមិនចេះចប់មិនចេះហើយ។
បន្ទាប់ពីបានសម្រួលអារម្មណ៍និងជូតទឹកភ្នែករួចរាល់ នាងបាននាំរាងកាយខ្លួនចេញពីបន្ទប់ទឹក ដើរទៅពិគ្រោះជាមួយគ្រូពេទ្យ ស្តាប់ការណែនាំនិងចាំទទួលថ្នាំ។ ត្បិតតែនាងកំពុងលំបាកតោកយ៉ាក តែនាងមិនអាចចិត្តខ្មៅយកកូនដែលជាឈាមរបស់ខ្លួនចេញពីដាច់ខាត ចាប់ពីពេលនេះទៅនាងក្លាយជាម្តាយគេហើយ នាងមិនអាចទន់ជ្រាយ មិនអាចយំ ព្យាយាមធ្វើឲ្យខ្លួនឯងរឹងមាំដើម្បីចិញ្ចើមកូនម្នាក់នេះដោយកម្លាំងញើសឈាមរបស់ខ្លួន មិនឲ្យអ្នកណាមកពាក់ព័ទ្ធនោះទេ។
...
សហរដ្ឋអាមេរិក
កន្លងទៅជាច្រើនម៉ោងស៊ុកជីននិងគ្រួសារបានមកដល់ភូមិគ្រឹះដ៏មហាសាលរបស់ខ្លួននៅឯសហរដ្ឋអាមេរិក គ្រប់យ៉ាងសុទ្ធតែជារបងថ្លៃៗតាំងពីរបងភូមិគ្រឹះ រហូតមកដល់ក្នុងបន្ទប់ស៊ុកជីនគ្របដណ្តប់ទៅដោយពណ៍ខ្មៅងងឹត គ្រែទំហំធំបំពាក់ដោយកម្រាលពូកពណ៍ខ្មៅរលោង លើក្បាលដំណែកភ្ជាប់ជាមួយគំរូដ៏ធំហើយក៏ថ្លៃដូចគ្នា។
« ចង្រៃយ៎ ចង្រៃយ៎ គួរតែឈប់គិតពីនាងទៅ » ស៊ុកជីនដោះអាវក្រៅនិងក្រវ៉ាត់កគប់ទៅលើពូកមួយទំហឹង ហាក់ខឹងក្រោធដែលខួរក្បាលនៅតែគិតដល់ស្រីដែលមិនគួរឲ្យគិតដល់ គេដើរទៅច្រតដៃលើតុ ខាំបបូរមាត់សឹងតែបែក ស្របពេលដែលក្រលេកឃើញដបស្រាក្រហមក៏យកមកអករហូតស្រវឹងជោគជាំ មើលអ្វីលែងដឹងជាអ្វី ត្រឹមតែពេលនេះគេឲ្យភាពស្រវឹកដឹកនាំអារម្មណ៍ឲ្យដើរទៅបើកវ៉ាលីយករូបមនុស្សស្រីដែលខ្លួនលួចយកមកទុក មុនពេលចេញដំណើរម្លេះ។
« ហាសហា » គេសើចសឹងតែដូចមនុស្សឆ្គួត កាយវិការច្រង៉េងច្រង៉ាងដៃម្ខាងកាន់ដបស្រាម្ខាងកាន់រូបថតឈរមើលដោយស្នាមញញឹម តែកែវភ្នែកបែរជាពោរពេញទៅដោយភាពឈឺចាប់ម្យ៉ាង។
« តាមពិតខ្ញុំស្អប់នាង ស្អប់នាងជាងស្អីទៅទៀត ផាក អាយរីន កុំឲ្យខ្ញុំជួបនាងម្តងទៀតឲ្យសោះ!!! » សំឡេងក្ងួរៗរបស់មនុស្សស្រវឹងនិយាយស្តាប់មិនចូល ពាក្យក៏មិនពិរោះស្តាប់ មិនត្រឹមតែនិយាយមិនដឹងអីហើយ អ្នកកំលោះនៅដើរទ្រេកទ្រតសំដៅរកទូរស័ព្ទលើតុ ចុចទៅលេខដែលខ្លួនស្គាល់ច្បាស់
« អាឡូ! ខ្ញុំអាយរីសកំពុងនិយាយ » សំឡេងនាងតូចក៏ក្ងួរព្រោះទើបតែយំមិនដឹងទឹកភ្នែកអស់ប៉ុន្មានពាងទៅហើយទេ ព្រោះរង្វង់ភ្នែកក្រហមហើមគួរឲ្យរន្ធត់ចិត្ត។
« ខ្ញុំដឹងថាជានាងហើយ មិនបាច់ប្រាប់ទេ » ស៊ុកជីនបិទភ្នែកនិយាយតែដៃនៅតែបំពេញតួនាទីលើកដបស្រាមកអកបណ្តើរនិយាយបណ្តើរ។
« លោក!! » នាងចង់តែចុចបិទតែមិនយល់ថាហេតុបេះដូងនាងមិនព្រមធ្វើតាម ហេតុអ្វីស្រាប់លោតញាប់គ្រាន់តែគេខលមកបែបនេះ។
« ខ្ញុំខលទៅព្រោះចង់ប្រាប់នាងថា... »