មកហើយៗ😘
#ព្យុះស្នេហ៍មួយរាត្រី ភាគ៧"ជួយ...ជួយផង"សំឡេងអាយរីសឮសូរដាច់ៗក៏ព្រោះតែត្រូវបាតដៃធំខ្ទប់មាត់ អូសរាងតូចល្អិតដែលស្ថិតក្នុងសភាពទទឹកជោគ រួចក៏រុញនាងឲ្យចូលទៅក្នុងឡានទំនើប។ រាងកាយអាយរីសដួលទៅលើភ្លៅបុរសក្នុងឡានមួយទំហឹង ដែលម្ចាស់ភ្លៅពេលនេះកំពុងអោបដៃសម្លឹងមើលសភាពដូចឆ្កែអនាថារបស់នាងយ៉ាងគួរឲ្យសង្វេកបំផុត
"មើលទៅនាងមិនបានខ្លាំងដូចជានៅក្នុងបន្ទប់តែពីរនាក់អីបន្តិចសោះ"សំឡេងប្រុសកំណាចលាន់ឮពេញសោទប្រសាទរបស់នាងតូច ទើបប្រញាប់នាំខ្លួនចេញពីភ្លៅ ត្បុលខ្លួនមកផ្អឹបនឹងទ្វារឡាន ខណៈពេលដែលឡានចេះតែបើកទៅមុខដោយគ្មានអ្នកណាប្រាប់ថាចង់នាំនាងទៅកន្លែងសូម្បីម្នាក់
"លោកទៀតហើយ!! ហេតុអ្វីចេះតែតាមមកឆាឆាវខ្ញុំរហូត ក្រែងចង់ឲ្យចប់មែនទេ?"ម្ចាស់បបូរមាត់ស្លេកស្លាំងស្រែកសួរភ្លាមៗ នេះមិនមែនជាលើកទីបី ឬលើកទីបួនទេដែលនាងនៅតទល់និងគេតែពីរនាក់ តែវាច្រើនលើកណាស់ តាំងពីពេលដែលគេមករកនាងដល់បន្ទប់ ក្រោយមកៗក៏ចេះតែតាមអុកលុកនាងរហូតមកដល់ពេលនេះទៀត
"ប្តូរចិត្តហើយ ខ្ញុំមានរឿងចង់ព្រមព្រៀង បើនាងធ្វើជាស្រីកំដររបស់ខ្ញុំនាងមានសង្ឃឹមអាចសម្រេចក្តីស្រមៃ តែបើនាងបដិសេធ ក្តីស្រមៃចង់ក្លាយជាពេទ្យរបស់នាង កុំសង្ឃឹមថាធ្វើបានឲ្យសោះ!!"សំឡេងផ្តាច់ការយកតែចិត្តឯង ទោះដឹងថាអ្វីដែលខ្លួនឯងធ្វើហួសហេតុ តែនៅតែប្រឹង មិនយល់ថាហេតុអ្វីបានជាចង់ឲ្យនាងនៅក្នុងកែវភ្នែកខ្លួនឯងគ្រប់ពេលគ្រប់វេលា បិទបើកភ្នែកចេះតែមានអារម្មណ៍ថាខុសនឹងនាង ក៏គិតថាការព្រមព្រៀងបែបនេះគេអាចជួយទំនុកបម្រុងនាងក្រោមរូបភាពផ្តាច់ការបន្តិច ដើម្បីមិនឲ្យនាងមើលដឹងពីជម្រៅចិត្តរបស់គេ
"ខ្ញុំសួរលោក ការដែលលោកបំផ្លាញខ្លួនប្រាណខ្ញុំ ខ្ញុំមិនប្តឹងលោកដាក់គុកក៏យល់ថាសំណាងធំហើយ លោកនៅតាមចង់កម្មពៀរជាមួយខ្ញុំដល់ទៀត ខ្ញុំធ្លាប់ជំពាក់ស្អីលោកខ្លះទៅ ប្រាប់មកខ្ញុំនឹងសង!!!"នាងតូចក្តាប់ដៃទាំងពីរខឹងសម្បារ គេចង់ធ្វើបែបណាក៏ធ្វើចុះ តែហេតុអ្វីចាំបាច់ត្រូវរាលដាលដល់ក្តីស្រមៃតែមួយគត់របស់នាង សង្ស័យតែនៅក្នុងបេះដូងខ្មៅរបស់គេមានតែពាក្យថាចង់ជាន់នាងឲ្យកប់ជ្រៅមិនអាចងើបក្បលរួចបាន
"សភាពដូចនាងមែនទេដែលថាសងរួច?"ស៊ុកជីនចាក់បណ្តោយទៅតាមសម្តីបញ្ឈឺរបស់នាង ទាំងដែលរវាងនាងនិងគេ នាងមិនធ្លាប់ជំពាក់គេ គេក៏មិនធ្លាប់ជំពាក់នាង តែប្រហែលមកពីវាសនាដែលបណ្តាលឲ្យនាងចូលមកក្នុងរង្វង់ដៃគេ ហើយក៏មិនគិតថាចង់ព្រលែង កាន់តែឃើញផ្ទៃមុខទុក្ខសោក រឹតតែក៏លួងលោម តែចង្រៃដែលគេមិនអាចលើកដៃហារមាត់ពោលពាក្យល្អៗដាក់នាងបាន
"លោកថោកទាបខ្លាំងណាស់! បានឈប់ឡានទៅ សាលាដែលមានលោកជានាយក ខ្ញុំមិនចង់រៀនស្រាប់ហើយ ឈប់ឡានទៅ!!"នៅចុងប្រយោគនាងស្រែកគំហកដាក់អ្នកបើកយ៉ាងខ្លាំងរហូតខ្លួននាងក៏ភ្ញាក់ព្រោះតាំងពីកើតមកនាងមិនដែលស្រែកគំហក ឬក៏ឈឺចាប់អីបែបនេះសូម្បីតែម្តង តែតាំងពីស្គាល់ប្រុសចំពោះមុខគេផ្តល់ឲ្យនាងគ្រប់អារម្មណ៍ឈឺចាប់ អារម្មណ៍បាត់បង់ និងរឿងអាក្រក់ៗជាច្រើន
"កុំឈប់!"ស៊ុកជីនចេញបញ្ជារ ឡានក៏បន្តរបើកទាំងអ្នកបើកនៅពេលនេះលួចលេបទឹកមុខព្រោះបញ្ជារអ្នកទាំងពីរសុទ្ធតែគួរឲ្យខ្លាចឡើងព្រឺរឆ្អឹងខ្នងហើយ
"បាន! ខ្ញុំសុខចិត្តស្លាប់ក៏មិននៅរួមដង្ហើមជាមួយមនុស្សដែលខ្ញុំស្អប់ ស្អប់ដល់ឆ្អឹងដូចជាលោក!!"រំពេចនោះនាងតូចក៏លើកដៃបម្រុងនឹងបើកទ្វារឡានទាំងដែលឡានមិនបានឈប់ តែដូចដែលថាទោះនាងស្លាប់ក៏មិនស្តាយ
"ស្រីល្ងង់ខ្លៅ!"ស៊ុកជីនសង្គ្រឺតធ្មេញដោយការចាប់ទាញនាងមកវិញមិនឲ្យបើកទ្វារឡានបាន ហើយមិនត្រឹមតែទាញរាងកាយទទឹកមកផ្អឹបជាប់ទ្រូង ថែមទាំងអោនទៅប្រថាប់បបូរមាត់នាងយ៉ាងយូរ យូររហូតធ្វើឲ្យមនុស្សទន់ខ្សោយ ស្រាប់តែសន្លប់លើទ្រូងទូលាយរបស់គេ
"នាងពិតជាស្អប់ខ្ញុំដល់ថ្នាក់នេះឬអាយរីស?"ក្រោយពីឃើញថានាងតូចសន្លប់លែងមានស្មារតី សម្តីស្រទន់ក៏ចេះរបូតចេញមកពីមាត់ដែលតែងតែពោលសម្តីគ្រោតគ្រាតដាក់នាងមិនលុះពេល