នៅលើដងវិថីកក់ស្ទះដោយឡានជាច្រើនគ្រឿងហើយរំពេចដែលឡានស៊ុកជីនបើកនៅក្នុុងល្បឿនយ៉ាងលឿន មិនបានចាប់អារម្មណ៍ថានឹងប៉ះពាលឡានអ្នកណា ស្រាប់តែឡានទាំងនោះប្រញាប់ញែកខ្លួនចូលមកខាងៗទុកចន្លោះកណ្តាលឲ្យទូលាយ កាន់តែឲ្យរាងក្រាស់បានដៃជាន់បន្ថែមល្បឿនទាំងមុខក្រហមឆ្អិនឆ្អៅស្បថបានថាបើឃើញស្រីដែលធ្វើឲ្យគេទៅជាបែបនេះពេលណា នាងមិនរួចខ្លួនបានជាដាច់ខាត
«នាងហ៊ានណាស់» ប្រអប់ដៃស៊ុកជីនក្តាប់ចូលគ្នាអុកទៅលើចង្កូតដៃ មុននឹងលើកមកញីក្បាល ដឹងទេថាគេជិតឆ្គួតហើយ ព្រោះអ្នកណា?គឺព្រោះតែនាងហ្នឹងហើយ!!!
ទីបំផុតស៊ុកជីនបានមកដល់ក្លឹប ទោះមិនបានសួរនាំមីណា តែគ្រាន់តែឃើញទីតាំងក៏ដឹងភ្លាមថានៅទីណាបាត់ទៅហើយ
«បើគ្មានកាតចូលមិនបានទេ»
មនុស្សដែលកំពុងកម្រោលចូលស្ទុះទម្លុះទ្វារក្លឹបដោយមិនព្រមបង្ហាញកាត តែត្រូវសន្តិសុខស្ទុះទៅក្រៀកដៃជាប់ ដោយមិនបានចាប់អារម្មណ៍ថាជាអ្នកណា
«អាចង្រៃ លែងយើង!» ស៊ុកជីនកន្ត្រាក់ខ្លួនរហូតរបូតពីដៃសន្តិសុខពីរនាក់ រួចក៏លួចដៃចូលហោប៉ាវទាញយកនាមប័ណ្ឌជំនួសកាតគប់ចំកណ្តាលទ្រូងសន្តិសុខ ដែលយកមើលហើយដឹងថាជាអ្នកណា ទើបរហ័សអោនមុខសុំទោស
«សុំទោសបាទ!!» សន្តិសុខនិយាយទាំងញ័រមាត់ចំប្រក់ អ្នកណាទៅដឹងទៅបើតែងខ្លួនសាមញ្ញខុសពីរាល់ដង
ស៊ុកជីនមិនរវល់ស្តាប់សម្តីមិនបានការក៏ស្ទុះចូលទៅខាងក្នុង ក្នុងទ្រូងក្តៅឆាបឆេះក្តៅសឹងតែក្លាយជាអណ្តាតភ្លើងទៅហើយ នៅពេលចូលមកក៏ចង្អៀតដោយមនុស្សរកតែរកនាងមិនឃើញ ធ្វើឲ្យម៉ួម៉ៅលើសដើម
«យប់នេះទៅជាមួយបងទៅ ចង់បានប៉ុន្មាន?» សំឡេងធំៗពេលក្រលេកទៅមើលក៏ឃើញថាជាតាចាស់គ្មានសក់តែងខ្លួនដូចកម្លោះឥតព្រួយ ថែមទាំងដៃរវាមចាប់ទាញកដៃរាងតូចឲ្យចូលមកអង្គុយជាមួយខ្លួន
«អត់ទេ សុំទោសផង» អាយរីសប្រឹងទាញខ្លួនចេញសម្តីវិញក៏នៅតែព្យាយាមនិយាយឲ្យល្អតាមតែអាចធ្វើបាន ទាំងក្នុងចិត្តនាងចង់តែសំពោងក្បាលតាចាស់ល្មោមកាមឲ្យប្រេះលលាដ៏ក្បាល
«ថោកទាប»
ពាក្យពីម៉ាត់នេះទាញអារម្មណ៍អាយរីសឲ្យងាកទៅមើលម្ចាស់សំឡេង គ្រាន់តែបានឃើញថាជាស៊ុកជីន ជើងស្រាប់តែទន់ បេះដូងកន្ត្រាក់ខ្លាំងៗ ចង់រត់ក៏រត់មិនរួច ពរោះត្រូវគេទាញកញ្ឆក់ឲ្យដើរតាមមួយទំហឹងមិនប្រណីដៃអីបន្តិច
«ចង់នាំខ្ញុំទៅណា លែងភ្លាមទៅ» រាងតូចរមួលកដៃតែមិនបានសម្រេចហើយត្រូវគេច្របាច់ឲ្យកាន់តែឈឺហើយមានអារម្មណ៍ថាបាត់ដៃឡើងត្រជាក់ស្លេកគ្មានឈាមមួយគ្រាប់
«នៅជាមួយខ្ញុំធ្វើឬកពារដូចស្រីល្អគ្រប់ដប់ តែជាមួយកញ្ចាស់នោះចង់លក់ខ្លួនឲ្យវាអេស៎?» រាងក្រាស់ក្តៅពេញតួខ្លួនរហូតរបូតសម្រែកស្រែកគំហកដាក់នាងឲ្យញ័រខ្លួនមួយរំពេច គេមិនដឹងថាខ្លួនកំពុងឆ្គួតស្អីទេ តែគេខឹងខ្លាំងណាស់ដែលនាងទៅធ្វើការងារឆ្គួតឡប់បែបនេះ
«រឿងរបស់ខ្ញុំមិនទាក់ទងនឹងលោក» រាងតូចកន្ត្រាក់ដៃមកវិញទាល់តែបានសម្រេច រួចក៏ប្រុងនឹងរត់ឲ្យឆ្ងាយពីស៊ុកជីន តែមិនមែនជារឿងងាយស្រួល ឲ្យនាងរត់ទៅងាយៗនោះមិនមែនជាគេទេ
ស៊ុកជីនក្រសោបចង្កេះអូសនាងដល់បន្ទប់ក្លឹបដែលគេស្គាល់ច្បាស់ថានៅត្រង់ណា ពេលទៅដល់ក៏រុញនាងឲ្យផ្ទប់ខ្នងនឹងជញ្ជាំង នាំខ្លួនជ្រែកចូលប្រលោះឲ្យអាយរីសថប់ដង្ហើមលាយឡំអារម្មណ៍អាម៉ាស់ ដែលរងការធ្វើបាបពីប្រុសម្នាក់នេះម្តងហើយម្តងទៀតមិនចេះចប់មិនចេះហើយ
«មិនទាក់ទង ត្រង់ណាដែលថាមិនទាក់ទង នាងជាអ្នកណាឲ្យដឹងខ្លួនផង» ប្រអប់ដៃក្រាស់បង្អូសលើភ្លៅជារឿយៗមាត់ក៏ហើបនិយាយកាចៗដាក់ តែចម្លើយចេញពីបបូរមាត់អាយរីស ឲ្យគេខឹងក្រោធរហូតអូសដៃមកដល់ដើមទ្រូងលាក់ក្នុងឈុតទន្សាយ មុននឹងច្របាច់ខ្លាំងៗ ដល់ថ្នាក់សម្រែករបស់អាយរីសរបូតចេញមក នាងឈឺដឹងទេ? នាងមិនមែនតុក្កតាដែលចង់ធ្វើបែបណាក៏គ្មានអារម្មណ៍ឈឺចាប់បាននោះ!!
«ខ្ញុំជាអ្នកណាហ្អេស៎? ដឹងតែខ្ញុំមិនមែនជារបស់លោកទៅបានហើយ»
«ផាក អាយរីស!!!»
ស៊ុកជីនខឹងរហូតប៉ោងសរសៃរក តាមចិត្តខឹងសឹងតែចាប់សម្រាតសម្លៀកបំពាក់នាង នាំទៅធ្វើរឿងរោលរាលឲ្យនាងដឹងថាគេបែបណា បើធ្វើឲ្យខឹងហើយនាងនឹងឈឺចាប់ប៉ុណ្ណា??
«ឆ្អែតឆ្អន់ចិត្តលោកហើយមែនទេ? ចឹងលែង ខ្ញុំទៅធ្វើការបន្តរ!!» និយាយចប់អាយរីសប្រឹងនាំខ្លួនចេញពីស៊ុកជីនដែលនៅស្ងៀម ព្រមឲ្យនាងចេញទៅបាន តែមួយនាទីក្រោយពីដឹងថាន័យនៃពាក្យថាធ្វើការបន្តរ គឺសំដៅថានាងចង់ទៅដេកជាមួយតាកញ្ចាស់ដែលគេឃើញអំបាញ់មិញ កំហឹងគេក៏ពុះកញ្ជោលហូហៀរក្លាយជាភ្លើងដែលអាចឆេះឆាបដុតគ្រប់យ៉ាងនៅក្បែរខ្លួនបាន
«ចង់បានលុយខ្លាំងណាស់មែនទេ?» អ្នកកំលោះចាប់ទាញកដៃនាងឲ្យទច់ដំណើរថែមទាំងបង្វិលមកផ្ទប់នឹងទ្រូងទូលាយ កែវភ្នែកបញ្ជារនាងឲ្យឆ្លើយជាមួយគេឥលូវនេះ
«មែន» អាយរីសស្រែកដាក់មុខស៊ុកជីនខ្លាំងៗ ដោយមិនគិតថាខម្លើយរបស់ខ្លួនប្រៀបបានទៅនឹងសាំងដែលចាក់ទៅលើភ្លើងឲ្យឆេះសន្ធោសន្ធៅ
«បាន! យើងឲ្យលុយនាងច្រើនជាងពួកវារាប់លានដង តែនាងត្រូវទៅបម្រើយើងរហូតដល់ដង្ហើមចុងក្រោយ» ស៊ុកជីនងក់ក្បាលតិចៗដោយទឹកមុខបង្កប់គំនិតអ្វីម្យ៉ាង ដែលធ្វើឲ្យនាងតូចខ្លាចរហូតញ័រខ្លួនចំប្រក់ ក្រោយមកក៏អូសនាងឲ្យដើរតាមដូចជាទាសករដាច់ថ្លៃតាមពិតនាងគឺជាមនុស្សបែបនេះ ជាមនុស្សស្រីស្រឡាញ់លុយ យកខ្លួនទៅដោះដូរដូចម្តាយខ្លួនថាមិនខុស តែហេតុអ្វីឲ្យតែដឹងថានាងចង់ដេកជាមួយអ្នកនេះ អ្នកនោះ គេចេះតែក្តៅក្រហាយ ឬក៏ព្រោះគេជ្រុលឲ្យបេះដូងឆ្លាក់ឈ្មោះនាងជាមនុស្សដំបូងដែលខ្លួនស្រឡាញ់ហួងហែង??
«អត់...អត់ទេ ជួយ អុប»
ប្រអប់ដៃស៊ុកជីនលើកមកខ្ទប់មាត់នាងមិនឲ្យឮសំឡេង ពេលចេញផុតពីក្លឹប ក៏អូសទាញនាងរហូតមកដល់ចំណតឡាន ប្រើដៃម្ខាងបើកទ្វារច្រានរាងតូចឲ្យដេកដួលទៅលើកៅអីឡានមួយទំហឹង ដោយគ្មានចិត្តថ្លើមថានឹងសន្តោសមេត្តាចំពោះនាងអីបន្តិចសោះ
«ហ៊ានចេញមកនាងស្លាប់មិនខាន» ស៊ុកជីនចង្អុលមុខនាងជាមួយទឹកមុខគួរឲ្យខ្លាចបំផុតដូចជាបិសាចមិនខុស ឯសម្តីរបស់គេក៏មិនដូចពាក្យគំរាមអីបន្តិច ទើបជាហេតុដែលអាយរីសត្រូវក្តាប់ដៃអង្គុយស្ងៀមៗ ប្រឹងបៀមទឹកភ្នែកមិនឲ្យស្រក់មកម្តងទៀត
ផាំង!!
ស៊ុកជីនទាញទ្វារបិទមួយទំហឹងហាក់ដូចជាចង់បញ្ចេញកំហឹងខ្លះទៅលើទ្វារនោះ រួចក៏បោះជំហានវែងៗមកកាន់កន្លែងអ្នកបើក ពេលឃើញអាយរីសចង់បើកទ្វារឡានចេញ គេប្រញាប់ចាក់គន្លឹះទ្វារលឿនជាងដៃរបស់នាងទៅទៀត
«ទៅណា?» ពីរម៉ាត់យ៉ាងខ្លីចេញពីមាត់អាយរីសក្រោយពីឃើញឡានបើកចេញទៅក្នុងល្បឿនលឿនរហូតប្រហោងពោះ ភ្នែកវិញបិទមិនហ៊ានបើកមើលផ្លូវដែលស៊ុកជីនកំពុងឆ្ពោះទៅ ប្រអប់ដៃនាងទាំងពីរស៊កចូលគ្នា ញើសក៏ហូរ ជើងក៏ញ័រ ចិត្តកាន់តែច្របូកច្របល់ដែលភ្លាមៗឡានស្រាប់តែឈប់ងក់
«ចង់...ចង់ធ្វើស្អី?» អាយរីសបង្ហើបខ្លួន មុននឹងអឹបខ្នងទៅនឹងទ្វារឡានឲ្យមានគម្លាតឆ្ងាយពីស៊ុកជីនដែលកំពុងដោះអាវគ្រវែងទៅក្បាំងខាងក្រោយ ថែមទាំងរំកិលខ្លួនមកជិតនាងទំលាក់ដៃទៅក្រោមកៅអី មិនប៉ុន្មានវិនាទីកៅអីស្រាប់តែផ្តេកចុះឲ្យរាងកាយនាងដួលទៅតាមចលនារបស់កៅអី