ភាគ១+២

1.5K 71 0
                                    

#ព្យុះស្នេហ៍មួយរាត្រី ភាគ១+២

ដំណើរស្វាហាប់អមដោយទឹកមុខស្មើរថេងកំពុងបញ្ជូនជំហានបន្ទាប់សំដៅទៅបន្ទប់ធ្វើការផ្ទាល់ខ្លួនដោយមានផ្លាកសញ្ញា "លោកនាយក ស៊ុកជីន ឆេលឡាឌ្រិក" នៅលើទ្វារបន្ទប់ធ្វើឡើងពីឈើប្រណីត។ ប្រអប់ដៃធំក្រាស់លើកទៅបើកទ្វារបង្ហាញការិយាល័យដ៏ធំល្វឹងល្វើយ តុ កៅអីសុទ្ធតែជារបស់ល្អគុណភាពលេខមួយ មិនតែប៉ុណ្ណោះនៅលើតុពេញទៅដោយរបស់មានតម្លៃជាច្រើន បើក្រលេកទៅមើលម្ខាងទៀតនៃបន្ទប់ច្បាស់ជាឃើញប្រអប់កាដូជាច្រើន ដែលនិស្សិតស្រីៗផ្ញើរតាមកូនចៅមកឲ្យស៊ុកជីនជាប្រចាំ តែគួរឲ្យស្តាយដែលគេមិនធ្លាប់ចាប់អារម្មណ៍របស់ទាំងនោះ ទោះរបស់មួយចំនួនថ្លៃខ្លាំងទាំងមិនសមឲ្យនិស្សិតមកចំណាយលុយទិញឲ្យគេទាល់តែសោះ។
តុក!តុក
"អញ្ញើញ!"សំឡេងមានអំណាចប្រកាសឲ្យអ្នកខាងក្រៅទ្វារដឹងថាអ្នកខាងក្នុងអនុញ្ញាតឲ្យចូល ទើបដល់មួយនាទីផងទ្វារក៏ត្រូវរុញបើកបង្ហាញពីវត្តមានកូនចៅរបស់ស៊ុកជីន មករកគេជាមួយប្រអប់កាដូហូរហៀពេញដៃ
"យកមកធ្វើអីទៀត ឯងមិនឃើញថាវាច្រើនឡើងចង្អៀតបន្ទប់ទៅហើយ"ស៊ុកជីនស្តីបន្ទោសកូនចៅ មិនមែនថាគេមិនធ្លាប់ប្រាប់ពីមុនឲ្យឈប់ទទួលបញ្ញើរទាំងអស់នេះ តែមិនថាលើកណាក៏ដោយឲ្យតែមកទីនេះ កូនចៅខ្លួនតែងតែចិត្តទន់ព្រមទទួលយកមកជានិច្ច
"បាទចៅហ្វាយ តាមថាទៅខ្ញុំក៏មិនចង់យកមកប៉ុន្មានដែរ តែអាណិតអ្នកខ្លះក៏យំរហេមរហាម ខ្ញុំម៉េចនឹងចិត្តដាច់ដូចចៅហ្វាយទៅ ប៉ុន្មានឆ្នាំហើយមិនដែលឃើញចៅហ្វាយប៉ះសូម្បីម្តង"កូនចៅក្រោមបង្គាប់បង្អូសសំឡេងត្អូញត្អែរ តាមដោយការយករបស់ទាំងនោះទៅទុកកន្លែងសមគួរ និងលួចសម្លឹងមើលសុទ្ធតែរបស់ថ្លៃៗ ឆ្ងល់ថាកូនសិស្សអស់នេះបែរជាយកលុយជះលើរបស់ទាំងនេះ ទាំងសិស្សខ្លះគ្នាពិបាករកលុយរៀនស្ទើរស្លាប់
"លើកក្រោយរៀនចិត្តឲ្យដាច់ខ្លះទៅ ហើយសំបុត្រអញ្ញើញនេះមកតាំងពីពេលណា?"អ្នកកំលោះមុខកំណាចលើកស្រោមសំបុត្រពណ៍ខៀវងងឹតមាននាមត្រកូលរបស់គេថែមទៀត ពេលដែលកូនចៅឃើញហើយក៏ប្រញាប់ប្រាប់ ព្រោះគេទទួលបានសំបុត្រអញ្ញើញទៅទស្សនាការបង្ហាញម៉ូតតាំងពីបីថ្ងៃមុន តែដោយសារចៅហ្វាយមិនចូលការិយាល័យទើបមិនបាននឹកឃើញប្រាប់
"បីថ្ងៃមុនម្ចាស់កម្មវិធីយកមកអញ្ញើញ តែចៅហ្វាយមិននៅ ខ្ញុំក៏ភ្លេចប្រាប់ទៀត"
"ថ្ងៃនេះមែនទេ?"
"បាទ! ថ្ងៃនេះ ចៅហ្វាយអញ្ញើញទៅឬអត់ ខ្ញុំនឹងបានរៀបចំឡានឲ្យរួចរាល់ តែឮថាលើកនេះបង្ហាញម៉ូតជាខ្នាតធំស្រីស្អាតក៏ច្រើនដែរ"សំឡេងដែលរៀបរាប់នោះបន្លឺរឡើង ដោយបង្ហាញពីភាពត្រេកអរគ្រាន់តែស្រមៃទៅដល់ពេលរាត្រីស្រីស្អាតៗជាច្រើនដើរតម្រៀបគ្នាលើឆាក គ្រាន់តែគិតក៏មានក្តីសុខទៅហើយ
"ឯងចង់ឃើញស្រីស្អាត?"
"បាទ!!"
"មកនេះមកយើងប្រាប់"ស៊ុកជីនគង់អន្ទាក់ខ្លារបក់ដៃហៅកូនចៅ ពេលដែលមកជិតខ្លួនភ្លាមក៏យកសំណុំឯកសារវាយក្បាល តែគេគេមិនខឹងទេ ព្រោះទម្លាប់ជាមួយចៅហ្វាយដែលចូលចិត្តធ្វើបែបនេះទៅហើយ
"ចៅហ្វាយលើកលែងម្តងមិនបានទេ"កូនចៅធ្វើមុខខ្មូរ តែមិនបានធ្វើឲ្យស៊ុកជីនខ្វាយខ្វល់អីបន្តិច
"ឲ្យសោរឡានមក"និយាយចប់កូនចៅក៏ហុចសោរទៅឲ្យរាងក្រាស់ដែលបានហើយក៏ចាកចេញទៅដោយមិនប្រាប់ថាទៅណា តែបន្តិចក្រោយមកក៏បន្លឺរសំឡេងប្រាប់ឲ្យរៀបចំគ្រប់យ៉ាង ព្រោះគេនឹងទៅចូលរួមកម្មវិធីនៅរាត្រីនេះ
ស៊ុកជីនដើរមកដល់រថយន្តដែលរាល់ដងមានកូនចៅជាអ្នកបើក តែថ្ងៃនេះចម្លែកចង់បើកដោយខ្លួនឯងម្តង។ មិនយូរប៉ុន្មានរថយន្តចាប់ផ្តើមរំកិលទៅមុខ ក្នុងរថយន្តមានសំឡេងតន្ត្រីពិរោះៗ ដោយម្ចាស់ឡានពេលនេះកំពុងទាញយកវែនតាមមកពាក់ រួចក៏ចុចប៊ូតុងឲ្យតំបូលឡានបើកឡើង ល្បឿនឡានកាន់តែលឿនទៅៗ ហាក់បញ្ជាក់ឲ្យដឹងថាអ្នកបើកកំពុងមានអារម្មណ៍ពិសេសអ្វីមួយ។
ភូមិគ្រឹះស៊ុកជីន៚
"មកវិញលឿនម្លេះ?"លោកស្រីស៊ូដែលជាម្តាយរបស់កំលោះសង្ហារប្រញាប់សួរនាំ ព្រោះទើបតែទៅមិនប៉ុន្មានម៉ោងក៏ត្រឡប់មកវិញទៅហើយ
"គ្រាន់តែទៅមើលខុសត្រូវបន្តិច ណាមួយឯកសារគ្រប់យ៉ាងខ្ញុំក៏យកមកធ្វើនៅផ្ទះជាប្រចាំ"អ្នកជាកូនដើរមកជិតម្តាយព្រមទាំងអោនទៅថើបថ្ពាល់មួយខ្សឺតដោយក្តីស្រឡាញ់ ថ្នាក់គេមកកូរ៉េមើលខុសត្រូវសាលាប៉ុន្មានឆ្នាំក៏លោកស្រីស៊ូតាមជាមួយសុខចិត្តទុកលោកប៉ាឲ្យនៅអាមេរិកម្នាក់ឯង
"កូនសិស្សអុកឡុកធ្វើការមិនកើតឬយ៉ាងម៉េច?"
"មិនមែនទាំងស្រុងទេ"គេតបដោយការទាយក្រវ៉ាត់កចេញទាំងទឹកមុខនឿយណាយ
"មើលទៅកូននឿយហត់ណាស់ កាលទើបយកប្រពន្ធមកជួយមើលថែ ចាំម៉ាក់មិនដឹងមើលថែបានប៉ុន្មានឆ្នាំទៀតទេ កូនក៏ចាស់ហើយមិនមែនកូនក្មេងទៀតទេ"
"ខ្ញំមិនមែនកូនក្មេងទេម៉ាក់ រឿងប្រពន្ធពេលណាយកក៏បាន"អ្នកកំលោះធ្វើស្មើរភ្លាមរាល់លើកឲ្យតែនិយាយជាមួយម្តាយមិនបាត់ពាក្យទាំងនេះទាល់តែសោះ
"អាដែលមិនក្មេងរបស់កូននោះជាស្អីទៅ ឃើញទាក់ទងស្រី រាយស្នេហ៍ឲ្យតែពាស មិនដែលឃើញថាប្រាកដប្រជានឹងអ្នកណាបានម្នាក់ ម៉ាក់ប្រាប់ណាកើតជាប្រុសកុំព្រានពេក ស្រីគេឈឺចាប់!!"លោកស្រីចាប់ផ្តើមទូន្មានព្រោះឃើញច្បាស់តែកូនប្រុសចាស់អាយុ មុខមាត់ក៏មិនបានចាស់ដែរ ឯចិត្តគំនិតកាន់តែក្មេងទៀតគឺតែងតែចូលចិត្តលេងសើចជាមួយអារម្មណ៍មនុស្សស្រីទាំងដែលមិនគិតថាច្បាស់លាស់ជាមួយគេ
"ខ្ញុំទៅបន្ទប់ហើយ រឿងយកប្រពន្ធដប់ឆ្នាំទៀតក៏មិនទាន់ហួសពេលដែរ"អ្នកកំលោះពោលឌឺអ្នកជាម្តាយទាំងសើចកក្អឹក គេម៉េចនឹងអាចចោលភាពជាកំលោះចាស់ នៅលីវបែបនេះទោះចង់ធ្វើអីជាមួយអ្នកណាក៏បាន ចង់ធ្វើអ្វីក៏មិនបានខ្វាយខ្វល់ពីចិត្តអ្នកណា
"កូននេះ..."លោកស្រីអស់អ្វីត្រូវនិយាយក្រៅពីគ្រវីក្បាលហួសចិត្ត

ព្យុះស្នេហ៍មួយរាត្រីWhere stories live. Discover now