មកហើយៗ បាត់ឡើងយូរអេតមីនរវល់ប្រឡង តោះមកតភាគវិញណ៎😘❤️
#ព្យុះស្នេហ៍មួយរាត្រី ភាគ៤រាងកាយតូចច្រឡឹងទំលាក់ទៅលើពូកដ៏ទន់ល្មើយ តាមដោយរាងក្រាស់កំពុងឈរជ្រែងហោប៉ាវសម្លឹងនាងតូចដែលខ្លួនគិតមករហូតថាកំពុងសម្តែងជាស្រវឹង ដើម្បីមានឪកាសចូលមកហុចខ្លួនហុចប្រាណឲ្យគេ។ ឃើញថានាងនៅតែបិទភ្នែកសង្ងំមិនក្រោក មិនកម្រើក ចុងបបូរមាត់ស៊ុកជីនក៏ញោចឡើងតិចៗ មុននឹងផ្តើមប្រយោគស្រាលៗតែព្រឺរសម្បុរ
"ឈប់សម្តែង ហើយក្រោកមកធ្វើការរបស់នាង"គេពោលឡើងជាមួយការដោះឡេវដៃអាវទាំងពីរ តាមរហូតមកដល់អាវសឺមី ពីរមួយគ្រាប់ទៅមួយគ្រាប់ រហូតល្វែងលើដែលមានសាច់សហាប់ណែន សាច់ដុំជាកង់ៗ បង្ហាញឲ្យឃើញដោយគ្មានអារម្មណ៍អៀនខ្មាស់។ ក្បាលខ្សែរក្រវ៉ាត់តម្លៃថ្លៃកំពុងត្រូវអ្នកកំលោះដកហូតចេញពីខោខ្មៅរលោងរបស់ខ្លួន តែព្រោះនាងតូចមុខក្រហមមិនខ្ចីក្រោកមកប្រតិបិត្ត ទើបស៊ុកជីនឈប់កាយវិការអំបាញ់មិញ រួចក៏ដើរទៅក្បែរគ្រែ ច្រត់ដៃទាំងពីរពីរលើអាយរីស អោនមុខទៅជិតថ្ពាល់ ក្លិនស្រាជះពេញច្រមុះតែក៏មិនអាចស្រាយអ្វីដែលគេបានគិតដដែល
"ក្រោកបានហើយ"សម្តីរបស់គេលាន់ក្នុងត្រចៀកអាយរីស រហូតនាងកម្រើកខ្លួនបែរមុខមកខាងឆ្វេង ធ្វើឲ្យបបូរមាត់ស៉ីជម្ពូរប៉ះនឹងថ្ពាល់ស៊ុកជីនដែលអោនទៅខ្សឹបដាក់ត្រចៀក
"ហ៊ឹស វិធីរបស់នាងប្លែកជាងគេមែន និយាយមកនាងត្រូវការអ្វី?"ស៊ុកជីកសម្លឹងមុខនាងបណ្តើរសួរបណ្តើរ ព្រមទាំងលើដៃទៅច្របាច់ថ្ពាល់នាងឲ្យមានស្នាមក្រហម
"ត្រូវការ...ត្រូវការអ្វី?"សំឡេងក្ងួរៗឮតិចៗ តែគេចមិនផុតពីត្រចៀកវៃរបស់អ្នកកំលោះ ដឹងទេថាក្នុងជម្រៅចិត្តរបស់គេពេលនេះកំពុងក្រឺតក្នាញ់នាងប៉ុណ្ណា មិនមែនទេគឺតាំងពីឃើញនាងនៅលើឆាកបង្ហាញម៉ូតម្លេះ នាងជាស្រីទីមួយដែលធ្វើឲ្យគេមើលរហូតភ្លឹក ថែមទាំងស្រមៃថាបើបាននាងនៅក្រោយរាងកាយនឹងថ្នាក់ថ្នមមួយរាត្រីមិនឲ្យស្គាល់អារម្មណ៍ឈឺចាប់ តែអ្នកណាទៅគិតថានាងបែរជាមករកគេដោយខ្លួនឯងទៅវិញ
"នាងស្រវឹងមែនឬអត់?"សំណួររបស់គេឮឡើង ហើយមិនដល់មួយនាទីផងបបូរមាត់អាយរីសស្រាប់តែត្រូវគេឆក់ទៅបឺតជញ្ជក់ពីតិចៗទៅខ្លាំងក្លា ហើយក៏បានដឹងពីក្លិនស្រានៅក្នុងមាត់របស់នាង តែគួរឲ្យស្តាយដែលគេមិនអាចបញ្ឈប់គ្រប់យ៉ាង ព្រោះតាំងពីវិនាទីដែលគេប៉ះពាល់បបូរមាត់នាងហើយ គេរឹតតែមិនចង់បញ្ឈប់ត្រង់នេះ
"ហឹម..."អាយរីសថ្ងូរនៅដើមកជាសំឡេងដែលអ្នកកំលោះត្រូវការឮ ស្របពេលដែលឮតម្រូវការទាំងអស់រឹតតែកើនឡើង កម្តៅរាងកាយវិញកាន់ពុះកញ្ជ្រោល ទើបបណ្តោយឲ្យខ្លួនសម្តែងឬកជាម្ចាស់របស់នាង ដោយការថើបមិនសល់កន្លែង រ៉ូបដ៏សិចស៉ីក៏ត្រូវគេដោះចេញទាល់តែអស់ អាចថាជាលើកទីមួយដែលគេមិនអាចបញ្ឈប់ខ្លួនឯងបាន ទាំងដឹងថាស្រីដែលខ្លួនឯងកំពុងប៉ះពាល់កំពុងតែស្រវឹងតម្រូវការនៃការតបស្នងរឹតតែមិនអាចមានច្រើនក៏ដោយ។ ខណៈពេលនោះសំឡេងខ្យល់នៅពីក្រៅបន្ទប់ដែលសឹងតែក្លាយជាអណ្តាតភ្លើង មួយសន្ទុះពន្លឺរព្រៀកសបាញ់ឲ្យឃើញតាមរយៈបង្អូចកញ្ចក់ ភ្លៀងក៏បង្អុះចុះមកជាមួយខ្យល់ខ្លាំងៗ ឲ្យរងារញ័រញាក់ ចម្លែកតែម្ចាស់បន្ទប់កំពុងសម្រុកក្រេបជញ្ជក់ក្តីសុខៗពីរាងកាយតូចបរិសុទ្ធយ៉ាងមានក្តីសុខ មិនខ្វល់ពីអ្វីជុំវិញខ្លួន គ្រាប់ញើសរំពេចពេញផែនខ្នង ដែលមានអាយរីសកំពុងថ្ងួចថ្ងូរទាំងមិនដឹងខ្យល់អីទាំងអស់...ព្រឹក៚
រង្វង់ដៃបុរសដែលលេបត្របាក់ភាពបរិសុទ្ធពីក្មេងស្រីមិនដឹងខ្យល់អីដែលពេលនេះកំពុងគេងលក់ទាំងខ្សត់កម្លាំង តែក៏ព្រោះនេះជាពេលព្រឹក ពន្លឺរព្រះអាទិត្យចាំងមកប៉ះផ្ទៃមុុខ ជាហេតុដែលនាងព្រមដឹងខ្លួនបើកភ្នែកមកទទួលយករឿងគ្រប់យ៉ាងដែលកើតឡើងពីយប់មិញ។
"លោក...លោកនាយក!!"អាយរីសឧទានហៅអ្នកដែលអោបខ្លួនរបស់នាង បេះដូងចាប់ផ្តើមលោតមិនស្រួលពេលដែលដឹងថាខ្លួនមិនបានយល់សប្តិ តែវាជាការពិតនាងកំពុងនៅលើគ្រែជាមួយបុរសដែលជានាយកសាលាទៅវិញ
"ហេតុអ្វីទៅ ហេតុអីក៏ទៅជាបែបនេះ?"អាយរីសសួរខ្លួនឯងបេះដូងជ្រុះពីទងពេលដែលដឹងថាខ្លះននាងកំពុងអាក្រាតគ្មានសម្លៀកបំពាក់ ហើយក៏មិនបាច់ស្មានច្រើន នាងនិងគេប្រាកដជាបានធ្វើអ្វីមិនខាន តែអ្វីដែលនាងគិតមិនចេញ គឺមូលហេតុដើមទងដែលនាងអាចមកដល់បន្ទប់នេះ នៅលើគ្រែមួយនេះ
"លោកបំផ្លាញខ្ញុំមែនទេ? អ្ហឹកៗ ហេតុអ្វីធ្វើបែបនេះដាក់ខ្ញុំ"នាងនិយាយតិចៗទឹកភ្នែកស្រក់លើខ្នងដៃរបស់ខ្លួន ភ្នែកសម្លឹងមើលស៊ុកជីនដែលបិទភ្នែកគេងមិនចាប់អារម្មណ៍អ្វីទាំងអស់ រឹតតែមិនបានឃើញថានាងកំពុងក្តាប់ដៃហាក់ដូចជាចង់ចងក្រងរឿងនៅថ្ងៃនេះដើម្បីដោះតឿនខ្លួនឯងថា បុរសដែលថោកទាបបំផុត គឺគេ!!!
មិននៅឲ្យខ្លួនឯងកាន់តែឈឺចាប់នាងក៏ប្រញាប់ប្រញាប់ចុះចេញពីគ្រែអោនរើសសម្លៀកបំពាក់មកពាក់លឿនៗដូចជាចង់នាំខ្លួនចេញពីនរកលើដីនេះឲ្យឆាប់ៗ តែព្រោះភាពប្រញាប់ប្រញាល់របស់នាង ទើបធ្វើឲ្យកាតនិស្សិតធ្លាក់ជ្រុះនៅលើឥដ្ឋអំឡុងពេលដែលនាងស្រវាកាបូបខ្លួនមកកាន់ ហើយមិនបានចាប់អារម្មណ៍ ព្រោះរវល់តែអោបកាបូបដើរចេញទាំងទឹកភ្នែកហូរមិនឈប់ តើនាងមានមុខអីទៅនិយាយជាមួយគ្រួសារ? តើនាងគួរប្រាប់យ៉ុនជុនយ៉ាងម៉េច ប្រាប់ថានាយកសាលាដែលនាងស្រឡាញ់បានរំលោទនាងចឹងឬ? តើមានអ្នកណាជឿនាងនៅខាងនាង ឬពេលនេះនាងមានតែម្នាក់ឯង?
ក្រោយពីវត្តមានអាយរីសចាកចេញទៅ ស៊ុកជីនក៏ដឹងខ្លួនភ្លាមបន្ទាប់ពីមិនឃើញមនុស្សស្រីនៅលើគ្រែក្បែរខ្លួនតទៅទៀត មិនថារកនៅបន្ទប់ទឹក បន្ទប់ខោអាវក៏មិនឃើញ បែជាមកឃើញកាតនិស្សិតដែលនាងធ្វើឲ្យជ្រុះទៅវិញ
"អាយរីស!!! និស្សិតពេទ្យនៅផាកម៉ូដុងចឹងឬ?"ស៊ុកជីនសឹងតែច្របាច់កាតឲ្យខូចទ្រង់ទ្រាយ ពេលដែលដឹងថាខ្លួនបានបំផ្លាញជីវិតនិស្សិតស្រីម្នាក់...