មកហើយៗ😘
#ព្យុះស្នេហ៍មួយរាត្រី ភាគ៩"ជុងយ៉ុន!!"ព្រោះតែសំឡេងមមើលនេះហើយដែលអាចបញ្ឈប់ប្រអប់ដៃស៊ុកឲ្យនៅត្រង់ឈ្ងឹង។ ស៊ុកជីនរ៉េក្រសែរភ្នែកទៅមើលនាងតូចដែលមានភាពសោកសៅនៅលើផ្ទៃមុខ ធ្វើឲ្យអារម្មណ៍អ្នកកំលោះច្របូលច្របល់ចង់ដាស់នាងមករកពីដើមហេតុឲ្យបានច្បាស់
"ជុងយ៉ុនជាអ្នកណា?"អ្នកកំលោះសួរបង្ហើរៗទោះមិនបានចម្លើយក៏ដោយ រំពេចនោះរាងក្រាស់រហ័សស្លៀកពាក់ឲ្យអាយរីស បើទុកយូរគេប្រហែលមិនអាចហាមចិត្តខ្លួនឯងបានជាដាច់ខាត
ក្រោយពីស្លៀកពាក់ឲ្យរាងស្តើងរួចរាល់រៀបចំឲ្យនាងគេងឲ្យបានស្រួល រាងក្រាស់ក៏បោះជំហានឈានចេញពីបន្ទប់ទៅជាន់ខាងក្រោម។ ពេលចុះទៅដល់ក៏ឃើញលោកស្រីស៊ូកំពុងដើរទៅដើរមកដូចជាអន្ទះសាររហូតគ្រប់គ្រងអារម្មណ៍មិនបាន
"ធ្វើអីខ្លះម៉េចក៏យូរម្លេះ?"លោកស្រីស៊ូប្រញាប់សួរ តាមដោយការចាប់ទាញដើមដៃកូនប្រុសឲ្យមកអង្គុយលើសាឡុង ហើយខ្លួនក៏ដាក់បង្គុយក្បែរនោះរង់ចាំឲ្យស៊ុកជីនហើបមាត់ប្រាប់គ្រប់យ៉ាង
"នាងឈ្មោះ ផាក អាយរីស"
"ម៉ាក់មិនបានចង់ដឹងឈ្មោះនាងទេ តែម៉ាក់ចង់ដឹងរវាងនាងនិងកូន វាបែបណាទៅវិញ?"ព្រោះតែចិត្តអន្ទះសារទើបសម្តីអំបាញ់មិញដែលលោកស្រីពោលសង្កត់សំឡេងធ្ងន់ ធ្វើឲ្យរាងក្រាស់ចាប់ផ្តើមជ្រួញចិញ្ចើមមិនពេញចិត្ត
"គឺម៉ាក់ចង់ដឹងពិតមែន"លើកនេះលោកស្រីកែសម្តីខ្លួនឲ្យត្រជាក់ផ្អែមជាងមុន តែក្នុងចិត្តវិញបែរជានៅមិនសុខ
"នាងជារបស់ខ្ញុំហើយ"ស៊ុកជីនមិនយល់ថាការនិយាយបែបនេះគួរឲ្យអាម៉ាសឬខ្មាស់អៀន តែបែរជាពេលនិយាយដល់ពាក្យថា នាងជារបស់គេ ទាំងស្នាមញញឹមទាំងបេះដូងកំពុងតែរីកសុះសាយ ផ្ទយពីលោកស្រីក្រោយពីកាត់ន័យដឹងពីជម្រៅចិត្តកូនប្រុសភ្លាម អារម្មណ៍ខឹងមិនពេញចិត្តពេញថ្លើមក៏កើតឡើងភ្លាមៗ
"ជារបស់កូន? ជារបស់កូនមានន័យយ៉ាងម៉េច?"
"គឺខ្ញុំបានបំពានរាងកាយនាងដោយចេតនា ហើយខ្ញុំក៏ចង់..."ព្រោះតែដឹងពីគោលបំណងរបស់កូនប្រុសជាពិសេសចុងប្រយោគដែលស៊ុកជីនចង់និយាយសំដៅដល់អ្វី ទើបលោកស្រីប្រញាប់កាត់សម្តី មិនចង់ឲ្យរឿងទាំងនោះកើតឡើងបានជាដាច់ខាត
"ដោយចេតនាចឹងឬ? ក្រែងកូនថាសិស្សស្រីទាំងនោះចូលចិត្តតាមកូននោះអី ជូនកាលនេះគ្រាន់តែជាអន្ទាក់ កូនមិនគួរខ្វល់ខ្វាយទេ"មិនដឹងថាហេតុអ្វីមកជំរុញចិត្តលោកស្រីឲ្យនិយាយសម្តីបែបនេះទាំងពីមុនលោកស្រីតែងតែព្យាយាមប្រាប់កូនប្រុសមិនឲ្យលេងសើចអារម្មណ៍របស់មនុស្ស ត្រូវគោរពសិទ្ធស្ត្រី តែសម្តីលោកស្រីនៅពេលនេះហាក់មិនចង់ឲ្យកូនខ្លួនមានទំនួញខុសត្រូវទៅលើនាងតូច ឬក៏មកពីឋានៈនាងមិនសាកសមឲ្យទទួលសិទ្ធមួយនេះ?
"នាងមិនដូចស្រីទាំងអស់នោះទេ!"
"ម៉ាក់ថាដូចតែគ្នានឹង គ្មានស្រីល្អឯណាព្រមឡើងគ្រែជាមួយប្រុសទាំងខ្លួននៅជាសិស្សនោះទេ!! ម៉ាក់សុំនិយាយត្រង់ៗ ម៉ាក់មិនពេញចិត្តបើកូនគិតចង់យកនាងជាអនាគត តែបើត្រឹមផ្តល់ប្រាក់សងជំងឺចិត្ត ម៉ាក់យល់ព្រម"នេះជាសម្តីឈាមត្រជាក់បំផុតដែលអ្នកកំលោះឮជាលើកដំបូងពីមាត់ម្តាយរបស់ខ្លួន មិនត្រឹមអ្នកកំលោះទេដែលស្តាប់ឮ តែរាងស្តើងកំពុងលាក់ខ្លួនក្រោយជញ្ជាំងក៏ស្តាប់ឮមិនបាត់សូម្បីមួយម៉ាត់ ហើយកាន់តែសង្វេគនឹងខ្លួនឯងដែលក្លាយទៅជាមនុស្សមិនល្អនៅក្នុងកែវភ្នែកអ្នកដទៃ ទាំងនាងគ្មានកំហុស សួរថានាងយល់ព្រមទេពេលដែលកូនប្រុសលោកស្រីធ្វើបែបនេះដាក់នាង? សួរថានាងបានអ្វីពីការបង់ខ្លួនឲ្យទៅគេ? គឺនាងគ្មានទេ គ្មានពិតមែន ហេតុអ្វីក៏គ្មានអ្នកណាយល់ពីនាងខ្លះ?
"កូនចង់ទៅណា ឆ្លើយនឹងម៉ាក់សិន"សំឡេងលោកស្រីស៊ូឮដល់ត្រចៀកអាយរីសដែលឈរបិទភ្នែកជល់ក្បាលនឹងជញ្ជាំងឲ្យដឹងភ្លាមថាអ្នកកំលោះប្រាកដជាឡើងទៅបន្ទប់វិញ នាងក៏ប្រញាប់ឡើងទៅមុន មិនចង់ឲ្យគេដឹងថានាងឮពាក្យទាំងអស់នោះ
"ខ្ញុំទៅគិត គិតថាគួរធ្វើបែបណាល្អដោយមិនបាច់ជះលុយ"សម្តីកូនប្រុសធ្វើឲ្យលោកស្រីចុកបន្តិច តែក៏មិនរាថយ៉ាងណានៅតែប្រកាន់ជំហរមិនពេញចិត្តដដែល
"នៅគិតធ្វើអីទៀត រាល់ដងក្រែងកូនជះលុយទៅលើរឿងបែបនេះមិនចឹង គ្រាន់តែជាក្មេងស្រីម្នាក់ឲ្យតែលុយ ក៏រួចទៅហើយ"
"ទេ!"មួយម៉ាត់យ៉ាងខ្លីដែលអ្នកកំលោះពោល រួចក៏បេះដៃម្តាយចេញមុននឹងនាំខ្លួនឡើងទៅបន្ទប់
"ម៉ាក់មិនព្រមឲ្យកូនទៅយកមនុស្សធនទាបបែបនេះទេ!!!"ប្រអប់ដៃលោកស្រីក្តាប់ចូលគ្នា ក្នុងខួរក្បាលចាប់ផ្តើមចេញគំនិតមួយ មុននឹងចុចទូរស័ព្ទទៅក្មួយស្រីសម្លាញ់
"មីងមានរឿងចង់ឲ្យមីណាជួយមីង រឿងកូនប្រុសរបស់មីង មីណាត្រូវតែជួយមីងដកបន្លារក្នុងទ្រូង"