ភាគ១ : ការជួបគ្នាលើកដំបូង

10.6K 416 1
                                    


ភាគ១

~ទីក្រុងសេអ៊ូលប្រទេសកូរ៉េខាងត្បូង

នៅក្នុងភូមិគ្រឹះដ៏ធំល្វឹងល្វើយ ដែលមានទីធ្លាធំទូលាយ ប្រៀបដូចជារាជវាំង មនុស្សប្រុសស្រីគ្រប់រូបតែងតែប៉ងប្រាថ្នា ចង់រស់នៅ ។ ទាយាទតែម្នាក់គត់របស់ ត្រកូលចន ដែលមនុស្សជាច្រើនបានស្គាល់ថា ជាចៅប្រុសតែម្នាក់គត់ដែលនឹងទទួលបានកេរ្តិ៍មរតក ដ៏ច្រើនមហាសាលពីជីតារបស់ខ្លួន នាយមានអាយុខ្ទង់18 ឆ្នាំ ដែលមានរូបរាង ខ្ពស់សង្ហា មុខមាត់មានមន្តស្នេហ៍ ស្នាមញញឹមឆក់យកបេះដូង ស្រីៗមិនតិចអ្នក ។ ហើយកម្លោះសង្ហារដែល ជាទាយាទពាន់លានរូបនេះមានឈ្មោះថា ចន ជុងហ្គុក

" ឃើញទេថាម្ហូបវាត្រជាក់អស់ហើយ អោយញាំយ៉ាងមិច " សម្លេងដែលពោលពេញទៅដោយភាពធុញទ្រាន់ របស់ ជុងហ្គុក បន្លឺឡើងធ្វើអោយអ្នកបម្រើគ្រប់គ្នា ភ័យស្លេកមុខ នរណាៗក៏ដឹងដែលថា ទាយាទស្នងមរតក ម្នាក់នេះគឺ កាចនឹងសោះកក្រោះកម្រិតណា

" សូមទោសផងលោកប្រុសតូច ពួកឯងទៅធ្វើថ្មីទៅអោយឆាប់ឡើង " ស្រ្តីម្នាក់ដែលមានវ័យចំណាស់ជាងគេ បន្លឺឡើង គាត់ជាអ្នកគ្រប់គ្រងកិច្ចការក្នុងភូមិគ្រឹះទាំងមូល

" មិនបាច់ទេ ខ្ញុំទៅសាលាហើយ " រាងក្រាស់ បន្ទន់សម្លេងបន្តិច ដាក់គាត់រួចក៏ងើបចេញទៅសាលា ដឹងក្ដីមកជាមួយនឹងភាពមានបានដូច្នេះហើយចរិករបស់នាយគឺឯករាជ្យបន្តិចហើយ

ឡានសេរីទំនើបចុងក្រោយបង្អស់បើកមកឈប់ នៅមុខសកលវិទ្យាល័យមួយ ដែលជាសាកលវិទ្យាល័យល្បីនឹងធំជាងគេនៅប្រទេសកូរ៉េខាងត្បូង ។ រាងក្រាស់ ចេញពីឡានដោយភាពជឿជាក់នឹងភាពស្រស់សង្ហាររបស់ខ្លួន នាយដើរចូលទៅធ្វើអោយស្រីៗជ្រួលច្របល់ ម្នាក់ៗស្រែកហោរ ព្រោះភាពស្រស់សង្ហាររបស់នាយ មិនថាសិស្សច្បងឬសិស្សប្អូនឡើយ

" អីយ៉ា អ្នកណាគេនេះ? ជា ចន ជុងហ្គុក ទេតើ " នាយកម្លោះសង្ហារ ថ្ពាល់ខួច និយាយឡើងទាំងឌឺដង នាយនឹង ជុងហ្គុក មិនដែលត្រូវធាតុគ្នាសោះឡើយ តាំងពីអនុវិទ្យាល័យមកម្លេះ ឥឡូវនេះចូលសាកលទៅហើយ នៅតែដដែល ហើយក៏មានប្រវត្តិវាយតប់គ្នាច្រើនលើកផងដែល

💗ជម្រៅស្នេហ៍💗 ( ចប់✅ )Where stories live. Discover now