ភាគ២៩ : ឯងមែនទេ ជា គីម ថេយ៉ុង??

3.2K 221 0
                                    


រីករាយជាមួយការអាន.........

ភាគ៣០

      ថ្នាលនេះគឺម៉ោង១០ទៅហើយ ប៉ុន្តែថេយ៉ុង នៅតែមិនព្រមបើកទ្វារទៀត ដោយអស់ជម្រើស ជុងហ្គុក ក៏ចុះទៅគេងលើសាឡុងបាត់ទៅ ។

" ទៅណាហើយ? " ថេយ៉ុង ដែលនៅក្នុងបន្ទប់នេះវិញ ក្រោយស្ងាត់សម្លេងជុងហ្គុក នាយក៏បើកទ្វា អើត.ក មើលមកខាងក្រៅ ប៉ុន្តែមិនឃើញជុងហ្គុក នោះឡើយ ទើបនាយចុះទៅមើល

" ប្រុសចម្កួត " រាងតូច យកភួយមកដណ្ដប់ឲ្យ ជុងហ្គុក យ៉ាងត្រឹមត្រូវ នាយទាយដឹងមុនទៅហើយ ថាជុងហ្គុក នឹងមកគេងល់សាឡុង ទើបនាយកាន់ភួយមក

" សុបិនល្អណា " បន្ទាប់ពីនិយាយរួច ថេយ៉ុង ក៏ឡើងទៅខាងលើបាត់

" ក្មេងល្ងឺ " ជុងហ្គុក សើចបន្តិច តាមពិតនាយមិនទាន់គេងលក់ទេ គ្រាន់តែសម្ងំប៉ុណ្ណោះ តែអ្នកណាទៅដឹងថា ថេយ៉ុង នឹងមក មើលចុះមាត់រឹងណាស់ ដេញគេចេញ ប៉ុន្តែបែរជាបារម្ភ មកតាមមើល

~ ថ្ងៃថ្មី

   ព្រឹកប្រលឹម ហីយ៉ាអាចនិយាយថា ទាបភ្លឺក៏បាន ព្រោះថាម៉ោងទើបតែ 4 នោះទេ ។ ជុងហ្គុក ត្រូវភ្ញាក់ឡើង នាយព្យាយាមសម្ងំគេងវិញដែល តែមិនលក់ ទើបងើបទៅបន្ទប់ ។

~ ក្រាក

" មិនចាក់សោរផង " អញ្ចឹងបានន័យថា ក្រោយពីយកភួយដណ្ដប់ឲ្យនាយហើយ រាងតូច មិនបានចាក់សោទៀតទេ ហីយ៉ា បើដឹងថាបែបនេះ ចូលបន្ទប់តាំងពីរយប់មិញ

    រាងតូច ស្ថិតក្នុងស្ថានភាព ខ្នើយអោប សងខាង មិនប្រាប់ក៏ដឹង បើគ្មានអ្វីអោបច្បាស់ជាគេងមិនលក់ ។ ជុងហ្គុក ទាញខ្នើយអោបចេញពីដៃរាងតូច ជំនួសដោយ រាងកាយមាំមួនរបស់ខ្លួន

" ហុឹម......... " ថេយ៉ុង ក្រហឹមដើម.ក បន្តិចទើបស្រាក់ដៃ អោបជុងហ្គុក ជាប់ ។ អ្នកទាំងពីរក៏គេងអោបគ្នា លង់លក់រហូតដល់ភ្លឺតែម្តង

~ ម៉ោង6

       រាងកាយដែលគេងលក់ជាយូរ ក៏កម្រើកឡើង ជុងហ្គុក បើកភ្នែកធ្មេចពីរបីដង នាយសម្លឹងមើលរាងតូច ប៉ុន្តែមិនឃើញ ទើបងើបទៅងូតទឹករៀបចំខ្លួន ព្រោះថ្ងៃនេះមានប្រជុំសំខាន់

💗ជម្រៅស្នេហ៍💗 ( ចប់✅ )Opowieści tętniące życiem. Odkryj je teraz