ភាគ៣១ : មានហេតុផល បន្តិចតើបានទេ

3.2K 233 4
                                    


សូមអានដោយរីករាយ........

ភាគ៣១

       ថេយ៉ុង អង្គុយស្ងៀមនៅលើសាឡុង ជាមួយនឹងបុរសចំណាស់ម្នាក់ នាយតូចគិតតែពីឈ្ងោកមុខចុះ ព្រោះត្រូវគាត់សម្លឹងមិនឈប់ តាំងពីចូលមក ។

" Appa " កម្លោះតូច ជុងយ៉ុង រត់មករកAppaរបស់ខ្លួន ក្រោយលេង យ៉ាងឆ្អែតឆ្អន់នៅសួនខាងក្រោយ នាយតូច រត់មកអង្គុយលើភ្លៅរបស់ ថេយ៉ុង

" កូនឯង?? " វ័យចំណាស់ ចោទសួរទាំង ចងចិញ្ចើម តាមមើល ជុងយ៉ុង មិនដាក់ភ្នែក ក្មេងអីមើលទៅគួរឲ្យស្រលាញ់យ៉ាងនេះ មើលមុខមាត់របស់គេ ចុះគួរឲ្យខ្នាញ់ ដូចជុងហ្គុក នៅតូចអញ្ចឹង

" ជា.....ជាកូនខ្ញុំ " ថេយ៉ុង តបទៅគាត់វិញទាំងភ័យៗ ក្នុងចិត្តពិតជាចង់ដឹងណាស់ថាគាត់ជានរណា

" មានកូនប៉ុននេះទៅហើយហេ៎? ឯងរៀបការពីពេលណា " លោកចន ចោទសួរដោយទឹកនឹងថ្កល់ កាន់តែធ្វើឲ្យអ្នកម្ខាងទៀត ធ្វើអ្វីលែងត្រូវ រៀបការហេ៎? ព្រះអើយ គួរឆ្លើយថាយ៉ាងមិចទៅនេះ

" ថេយ៌! មកទទួលប្ដីឲ្យលឿនឡើង " សម្លេងបន្លឺឡើង នៅមាត់ទ្វារ ច្បាស់ណាស់ ថាជាសម្លេងចៅប្រុស របស់គាត់

" លោកតា?? " រាងក្រាស់ ភ្ញាក់ផ្អើលជាខ្លាំងពេលឃើញ វត្តមានរបស់គាត់ នេះគាត់មកពីពេលណា? អ្នកណាទៅទទួលមក? មកគ្មានដំណឹងបែបនេះ មិនទាន់បានរៀបចំអ្វីទទួលឡើយ

" ចាំបាច់ភ្ញាក់ផ្អើល ដល់ថ្នាក់នេះដែល "

" លោកតា មកមិនឲ្យដំណឹងបែបនេះ ហេតុអីមិនប្រាប់ខ្ញុំ ស្រួលខ្ញុំទៅទទួលលោកតា ដោយផ្ទាល់ " នាយកម្លោះ ដាក់ខ្លួនអង្គុយជិតគាត់

" យើងមានរឿងនិយាយបន្តិច "

" មានអ្វីមែនទេលោកតា " មិនទាន់ ឆ្លើយតប គាត់ងាកទៅសម្លឹង ថេយ៉ុង និង ជុងយ៉ុង ដែលអង្គុយម្ខាង ស្ងាត់មាត់ច្រៀបនោះ

" បើគេមានគ្រួសារហើយ ហេតុអីគេនៅទីនេះ? " លោកចន សួរជុងហ្គុក ទាំងមិនយល់ បើសិនជា ថេយ៉ុង រៀបការមានកូនប៉ុននេះទៅហើយ ហេតុអី ជុងហ្គុក នឹង ថេយ៉ុង នៅតែទាក់ទងគ្នា

" បើលោកម្ចាស់ មិនពេញចិត្ត ខ្ញុំអាចចេញឥឡូវនេះបាន " ថេយ៉ុង រហ័សកាត់សម្ដី នៅពេលដែល ជុងហ្គុក រៀបនិងតប ។ ជុងហ្គុក ងាកមកសម្លឹងមុខ ថេយ៉ុង យ៉ាងលឿន តើក្នុងចិត្តនាយពិតជាចង់ចាកចេញ ពីនាយដល់ម្លឹងផងឬ

💗ជម្រៅស្នេហ៍💗 ( ចប់✅ )Where stories live. Discover now