ភាគ៣៣ : អារម្មណ៍បង វាក៏ចេះឈឺ

3K 208 1
                                    

ភាគ៣៣

     កន្លងទៅជាង2ម៉ោង ជុងហ្គុក និង ថេយ៉ុង ក៏បានមកដល់ Busan ។ តាំងពីចេញមក ថេយ៉ុង មិនបាននិយាយអ្វីនោះឡើយ នាយនៅស្ងៀមរហូត

    ឡានឈប់នៅមុខរបងផ្ទះ ថេយ៉ុង នាយតូចសម្លឹងមើលពីខាងក្រៅ វានៅតែដដែល កន្លែងដែលនាយបានចាប់កំណើត ពេលនេះនាយ បានត្រឡប់មកវិញហើយ

" បងស្គាល់ផ្ទះអូន?? " ថេយ៉ុង ងាកមកចោទសួរ ជុងហ្គុក រាងក្រាស់ មិនបានសួរនាំផ្លូវឬក៏អ្វីឡើយ ប៉ុន្តែនាយអាចរកផ្ទះខ្លួនឃើញ

" ជាប្ដីមិនស្គាល់ផ្ទះប្រពន្ធចប់ហើយ " ជុងហ្គុក ញាក់ចិញ្ចើមដាក់នាយតូចបន្តិច ។ នាយចុច សុីភ្លេឡានជាច្រើនដង រហូតដល់មានអ្នកបម្រើចេញមក ថេយ៉ុង ហួសចិត្តជាខ្លាំង លេងសុីភ្លេខ្លាំងៗបែបនេះតែម្តង

" រកអ្នកណាដែលចា៎ "

" ម្ចាស់ផ្ទះនៅទេ? ខ្ញុំមានការសំខាន់ចង់ជួប " មិនចាំយូរ អ្នកបម្រើអម្បាញ់មិញក៏បើកទ្វារឲ្យឡាន ជុងហ្គុក ចូល

" អ្នកណាមករកអី? " អ៊ំមេផ្ទះ សួរទាំងងើយឆ្ងល់ គាត់ឃើញជុងហ្គុក តាមកញ្ចក់ព្រាលៗ តែមិនបានចាប់អារម្មណ៍ពីអ្នកម្ខាងទៀតទេ

     ជុងហ្គុក បើកទ្វារចុះមកទើបទៅបើកទ្វារឲ្យ ថេយ៉ុង នាយទទួលយកកូនពីរាងតូច ចំណែក ថេយ៉ុង នៅមិនទាន់ចុះមកនៅឡើយទេ នាយគ្មានភាពក្លាហានបង្ហាញមុខទាល់តែសោះ

" លឿនឡើងមក " ជុងហ្គុក តឿន ថេយ៉ុង ទើបនាយចុះពីឡាន

" អ្នក....អ្នកប្រុស...ថេយ៌?? អ្នកស្រី! អ្នកស្រីនៅឯណា ឲ្យឆាប់ឡើង " អ៊ំមេផ្ទះ ស្រែកស្កុនស្លោពេញផ្ទះក្រោយឃើញវត្តមានរបស់ ថេយ៉ុង ។ សម្លេងឆោឡោរញ៉េរញ៉ៃ អ្នកស្រី គីម ដែលនៅសួនខាងក្រោយផ្ទះក៏ចេញមក

" មានរឿងអី បានជាស្រែកឮម្លេះ? " មកដល់ខាងមុខ គាត់ក៏សួរអ៊ំមេផ្ទះ ដោយមិនចាប់អារម្មណ៍នឹង វត្តមានរាងក្រាស់ និង ថេយ៉ុង ឡើយ

" ម៉....ម៉ាក់.... " សម្លេងតូចឆ្មារបន្លឺឡើង ខ្សាវៗ តែក៏អាចឮដល់អ្នកម្ខាងទៀត ទឹកភ្នែក ថេយ៉ុង ហូរប្រដេញគ្នាមិនឈប់ កែវភ្នែកដែលពោរពេញដោយទឹកភ្នែក សម្លឹងមើលម៉ាក់របស់ខ្លួន

💗ជម្រៅស្នេហ៍💗 ( ចប់✅ )Where stories live. Discover now