ភាគ៥ : លោកឆ្កួតមែនទែនហើយ ចន ជុងហ្គុក

3K 250 1
                                    

ជុងហ្គុក បីថេយ៉ុង ចូលផ្ទះមួយ វាមិនសូវជាធំប៉ុន្មាននោះទេ វាជាផ្ទះដែលជុងហ្គុក បានទិញ ។ ថេយ៉ុង ព្យាយាមរើបម្រះ តែមិនឈ្នះកម្លាំងមាំរបស់ ជុងហ្គុក ឡើយ ទើបស្ងៀមសិន បើរើទៀតនាំតែអស់កម្លាំងឥតប្រយោជន៍

~ផឹប~

រាងកាយតូច ត្រូវទម្លាក់លើពូកមិនថ្នមដៃ ថេយ៉ុង រហ័សស្ទុះ ងើបមកឈរទល់មុខ ជុងហ្គុក

" លេងឆ្កួតស្អីរបស់លោកនឹង "

" លេងអ្វី? ឯងគិតថាគួរលេងអី និយាយទៅមើល " ជុងហ្គុក បញ្ចេញទឹកមុខ ដែលពិបាកនឹងស្មានដល់ ទឹកមុខគួរឱ្យខ្លាចដែល មិនធ្លាប់ឃើញពីមុន

" ជៀសខ្ញុំទៅវិញ " ថេយ៉ុង រុញ ជុងហ្គុក ចេញតែនាយមិនចេញ នៅឃាំងមិនឲ្យរាងតូចចេញបានទៀត

" ប្រញាប់ទៅណា នៅចចារគ្មាសិនទៅមើល "

" ខ្ញុំគ្មានអីត្រូវនិយាយទេ "

" ហេតុអីគ្មាន? ក្រែងចង់ឲ្យលុយយើងវិញហេ៎ ឥឡូវនេះយើង កំពុងតែចរចាគ្នាមិនអញ្ចឹង " ជុងហ្គុក លើកដៃអង្អែល ថ្ពាល់ ថេយ៉ុង ទាំងញញឹមមិនឈប់ ធ្វើឲ្យរាងតូច អត់ខ្លាចមិនបាននោះទេ

" អញ្ចឹងនិយាយលឿនៗមក "

" ហុឹម យើងយល់ថាលុយដែលយើងផ្ដល់ឲ្យឯងនោះមិនចាំបាច់ប្រគល់វាឲ្យយើងវិញនោះទេ " សម្ដីរបស់នាយធ្វើ ឲ្យរាងតូច រាងឆ្ងល់បន្តិចតែមិនមាត់ រងចាំស្ដាប់នាយបន្ត

" លុយទាំងនោះយើងមិនចង់បានមកវិញនោះទេ ដូរជាមួយនឹងខ្លួនរបស់ឯងយ៉ាងមិចដែល? " ផាច់!! ចប់ប្រយោគ មិនទាន់ ផ្ទៃមុខសង្ហារបស់ ជុងហ្គុក ត្រូវងាកទៅម្ខាង ដោយដៃថេយ៉ុង ។ រាងតូច ញ័រដៃទទ្រើក ទឹកភ្នែកក៏ហូរ មិនដាច់ នាយមិនធ្លាប់គិត ពីមុននោះទេ ថានឹងអាចឮពាក្យ ទាំងនេះពីមាត់រាងក្រាស់

" លោកឆ្កួតមែនទែនហើយ ចន ជុងហ្គុក " រាងតូច រុញ ជុងហ្គុក ឲ្យចេញឆ្ងាយពីខ្លួនបន្តិច

" យ៉ាងមិច? មនុស្សដូចជាឯងសមតែជួបបែបនេះ ឬមួយព្រោះមូលហេតុនេះទើបឯងចូលមកជិតយើង ឃើញថាប្រឹងក្បែរយើងសម្បើមណាស់ យ៉ាងមិចចង់ចាប់យើងហេ " ថេយ៉ុង ប្រៀបដូចត្រូវគេយកកាំបិទ មកចាក់ដើមទ្រូង ក្រោយឮ ពាក្យរបស់នាយ ទទួលស្គាល់ថានាយតែងតែរញ៉េរញ្ញៃ៉ ជុងហ្គុក ប៉ុន្តែនាយគ្មានគំនិតចង់ចាប់អ្នកណាឡើយ

💗ជម្រៅស្នេហ៍💗 ( ចប់✅ )Donde viven las historias. Descúbrelo ahora