ភាគ២៦ : ពេលជុងយ៉ុងជាបងនឹងយកគេទៅអាមេរិក.....

3.5K 229 1
                                    

រីករាយជាមួយការអាន

    ក្រោយស្ដាប់គ្រូពេទ្យនិយាយចប់ ថេយ៉ុង បានត្រឹមតែដាក់ខ្លួនអង្គុយយំតែម្ដង ។ តើជុងហ្គុក ពិតជាយកកូនទៅពិតមែនហេ៎? ក្រែងនិយាយថានឹង ធ្វើឲ្យនាយនឹងខ្លួនត្រូវរ៉ូវគ្នាវិញ ចុះនេះស្អី

" អៅថេយ៌?? អូនភ្ញាក់ហើយហេ៎ " សម្លេងរាងក្រាស់ បន្លឺឡើងនៅពីក្រោយខ្នងរបស់រាងតូច ។ នាយថានឹងបម្រុងនិងចូលទៅមើល ថេយ៉ុង ថាភ្ញាក់ឬនៅ បែរជាឃើញមកអង្គុយឈ្ងោកទីនេះទៅវិញ

" កើតអីទើបអូនយំ? " ក្រោយឃើញអ្នកខាងនោះមិនតប ទើបនាយបង្វែរឲ្យថេយ៉ុង ងាកមករកខ្លួន បង្ហាញឲ្យឃើញទឹកភ្នែក ដែលដាបជាប់ថ្ពាល់សងខាង

" លោកយក ជុងយ៉ុង ទៅណា " រាងតូច ស្រែកសួរទាំងទឹកភ្នែករហាម ព្រោះតែភ័យខ្លាចថា ជុងហ្គុក នាំកូនចាកចេញពីខ្លួន

" បងត្រូវបំពេញការងារនៅ សេអ៊ូល ទើបបងយកកូនទៅព្យាបាល នៅទីនោះ "

" ចង់ទៅក៏ទៅតែខ្លួនឯងទៅ ចាំបាច់អីយកកូនខ្ញុំទៅដែល " រាងតូច ស្រែកកំហគ ទាំងហូរទឹកភ្នែក ចង់យកក៏យកទៅ មិននិយាយជាមួយនាយសូមបីតែមួយម៉ាត់ ដឹងទេថានាយភ័យស្ទើរតែ ផុតដង្ហើមទៅហើយ ។ ថេយ៉ុង រុញជុងហ្គុក ជៀសបន្តិចទើបដើរចេញ ពីមន្ទីរពេទ្យ

" បងសូមទោស វាបន្ទាន់ពេក " រាងក្រាស់ ចាប់ដៃថេយ៉ុងជាប់ មិនមែននាយមិនចង់និយាយរឿងនេះជាមួយនឹងថេយ៉ុងនោះទេ ប៉ុន្តែវាពិតជាបន្ទាន់ពិតមែន ណាមួយកាលពីព្រឹកមិញឃើញរាងតូច គេងលក់ស្រួលទើបមិនចង់រំខាន

" បញ្ចូនកូនខ្ញុំមកវិញ ហើយលោកចង់ទៅទីណាក៏ទៅៗ "

" បងមិនព្រមអូនត្រូវតែទៅជាមួយបង "

" អត់! ~ "

" ល្អ! " ជុងហ្គុក ងក់ក្បាលតិចៗ ទើបចាប់លីថេយ៉ុង ដាក់លើស្មាដើរសម្ដៅទៅរកឡាន ដែលចតនៅមុខមន្ទីរពេទ្យ ។ ថាមិនចង់ប្រើធម៌ក្តៅទេ ប៉ុន្តែមកពីរាងតូច ខ្លួនឯង រឹងមិនស្ដាប់នាយ

" បើកទ្វារខ្ញុំចេញ " ថេយ៉ុង ស្រែកប្រាប់អ្នកបើកឡានដែលនៅខាងមុខឲ្យបើកឡុកឲ្យខ្លួន

" ល្អ! បើអូនមិនទៅក៏បាន ពេលជុងយ៉ុងជាបងនឹងយកគេទៅអាមេរិក ហើយអូននៅទីនេះតាមសប្បាយ " ជុងហ្គុក ប្រាប់ឲ្យអ្នកបើកឡានបើកឡុក ហើយនាយបានបើកទ្វារ ឲ្យថេយ៉ុង រួចជាស្រេចទៀត ។ ពូកែរឹងយ៉ាងនេះ ចាំមើលនាយចង់ចេញទ់តឬអត់ និយាយស្រួលមិនតាមទេទាល់តែគម្រាម

💗ជម្រៅស្នេហ៍💗 ( ចប់✅ )Where stories live. Discover now