ភាគ៧ : ចង្រៃយ៌ ចេះធ្វើបែបនេះទៅកើត

3K 267 1
                                    

ក្រោយអាហារបានបញ្ចប់ ជុងហ្គុក នឹង ជីមីន ក៏ទៅសាលាបាត់ ចំណែក ថេយ៉ុង ត្រូវរាងក្រាស់ ហាមមិនឲ្យទៅ ត្រូវនៅសម្រាក ជាដាច់ខាត ។ ហើយពេលនេះ ថេយ៉ុង កំពុង តែអង្គុយលើសាឡុង ញុាំនំបណ្ដើរមើលទូរទស្សន៍បណ្ដើរ

~រីងៗ~

សម្លេងទូរស័ព្ទបន្លឺឡើង រាងតូច រហ័សលើកទូរស័ព្ទមកមើល

in call ~

< យ៉ាងមិចកូនកំហូច បើមិនខលទៅ ប្រហែលភ្លេចស្រីម្នាក់នេះហើយមើលទៅ >

" ភ្លេចមិចនឹងកើតទៅ ម៉ាក់មានតែមួយផង នេះនឹកម៉ាក់សឹងស្លាប់ទៅហើយនៀក " រាងតូចនិយាយទាំង ញញឹមក្បួច

< នឹកណាស់ សូម្បីតែខលក៏មិនខលមក >

" កូនសូមទោសណា មកពីកូនរវល់ " ចំណាយពេលមួយម៉ោង ជាងដែលថេយ៉ុង និយាយជាមួយម៉ាក់របស់ខ្លួន ។ បន្ទាប់ពីនិយាយជាមួយម៉ាក់ខ្លួនចប់ នាយក៏បន្តមើលទូរទស្សន៍ ក៏ជ្រុលគេងលក់លើសាឡុង បាត់ទៅ ហើយក៏គ្មានអ្នកណារំខាននាយនោះឡើយ

~ សកលវិទ្យាល័យ

" បងយ៉ាងមិចនឹង អារម្មណ៍មិននៅក្នុងខ្លួនសោះ " អ្នកដែល មាននាមជាសង្សារចាប់និយាយឡើង ។ នាងសង្កេតមើលយូរហើយ រាងក្រាស់ ដូចជាភ្លឹកៗ ធ្វើដូចជានាងគ្មានរូបរាងនៅទីនេះអញ្ចឹង នេះ ជុងហ្គុក បបួលនាងមកញុាំអីឬមកអង្គុយ សំកុកបែបនេះ

" ហុឹម?? អូននិយាយអីអម្បិញមិញ? "

" គ្មានអ្វីទេ " នាងក្រមុំអោនមុខចុះបន្តិច នេះនាងនិយាយជាមួយនាយ ប៉ុន្តែមើលចុះ នាយហាក់ដូចជាមិនដឹងអ្វីសោះ តើពាក្យសម្ដីរបស់នាង ជាខ្យល់សម្រាប់រាងក្រាស់ឬ

" បងមានការ បងទៅមុនហើយ ពេលក្រោយជួបគ្នា " និយាយចប់ជុងហ្គុក ក៏ងើបចេញមកតែម្ដង រកតែ យ៉ុនអា និយាយអ្វីមិនទាន់

Skip

នាយកម្លោះដើរចូលក្នុងភូមិគ្រឹះ ដោយដំណើរញាប់ស្អេរ វត្តមានរបស់នាយ ធ្វើឱ្យអ្នកនៅក្នុងភូមិគ្រឹះ រាងភ្ញាក់ផ្អើលបន្តិច ក្រែងនេះជាម៉ោងរៀនហេ៎? ចុះនាយមកធ្វើអ្វី

គ្រាន់តែឈានជើងមកដល់ភ្លាម កែវភ្នែកភ្លឺថ្លា ក៏សម្លឹង
ឃើញអ្នកដែល គេងនៅលើសាឡុង

💗ជម្រៅស្នេហ៍💗 ( ចប់✅ )Donde viven las historias. Descúbrelo ahora