ភាគ៣៥ : អ៊ុំកំពុងរៀបចំឲ្យ យ៉ុនហ្គី រៀបការហើយ

2.7K 192 3
                                    


       យ៉ុនហ្គី និង ជីមីន និយាយគ្នាមិនទាន់ដឹងរឿងនៅឡើយទេ ម្នាក់ៗមើលទៅនិយាយមិនចុះសម្រុងគ្នាទាល់តែសោះ ។ ក្រោយទទួលបានពាក្យស្រលាញ់ពី យ៉ុនហ្គី ភ្លាមជីមីន នៅស្ងៀមមិននិយាយអ្វីមួយម៉ាត់ ធ្វើឲ្យស្ថានភាពកាន់តែតានតឹងថែមទៀត

" យើងស្រឡាញ់ឯងពិតមែនណា ជីមីន " យ៉ុនហ្គី ចូលទៅចាប់ដៃសងខាងរបស់ ជីមីន ។ នាយលាក់វាយូរណាស់មកហើយ ទម្រាំតែដាច់ចិត្តនិយាយពាក្យនេះ នាយគិតមិនតិចនោះទេ

" ខ្ញុំមិនស្រឡាញ់លោកទេ "

" យើងមិនជឿ! ឯងក៏ស្រឡាញ់យើងដែលពិតទេ " រាងក្រាស់ អង្រួនស្មារាងតូច ទៅមក នាយមិនជឿឡើយថា ជីមីន មិនបានស្រឡាញ់ខ្លួន ព្រោះទង្វើកន្លងមកវា បញ្ជាក់ច្បាស់ណាស់ថា អ្នកទាំងពីរមានចិត្តស្រឡាញ់ដូចគ្នា

" ឈប់ឆ្កួតទៅ ខ្ញុំមិនបានស្រឡាញ់លោកនោះទេ " ជីមីន រុញ យ៉ុនហ្គី ចេញពីខ្លួនបន្តិច ធ្វើឲ្យយ៉ុនហ្គី ក្ដៅឆែវ តែម្តង

" ពួកយើងកុំជួបគ្នាទៀតអីយើងទាំងពីរ.........អ្ហឹម?? " មិនទាន់ចប់ប្រយោគស្រួលបួលផង យ៉ុនហ្គី ក៏ស្ទុះមកថើបបំបិទមាត់ ជីមីន យកតែម្ដង  ។ ជីមីន បើកភ្នែកធំៗ នាយភ្ញាក់ផ្អើលជាខ្លាំង មិននឹកស្មានថា យ៉ុនហ្គី ហ៊ានធ្វើបែបនេះ

~ផាច់!!

        ក្រោយបបូរមាត់មានសេរីភាព ជីមីន ក៏លើកដៃទះ យ៉ុនហ្គី នឹងជូតបបូរមាត់ខ្លួនឯងខ្លាំងៗ ថែមទៀត ។ យ៉ុនហ្គី សម្លឹងមើលអ្នកដែលកំពុងតែជូតបបូរមាត់ធ្វើដូចជា ខ្ពើមរអើមណាស់អញ្ចឹង

" ថោកទាបណាស់ " បញ្ចប់ប្រយោគ នាយតូច ក៏ដើរចេញយ៉ាងលំបាកលំបិន ព្រោះតែជើងឈឺ ប៉ុន្តែក៏មិនអាចទ្រាំនៅ ឈ្លោះប្រកែកនឹងយ៉ុនហ្គី បន្តឡើយ

" ពុទ្ធន្ធោ អើយ!! " រាងក្រាស់ ញីសក់ខ្លួនឯងទាំងធុញថប់ អ្វីដែលនាយខ្លាចបានកើតឡើងហើយ ទីបំផុតពេលនេះក៏បានមកដល់ ជាពេលដែល ជីមីន បែខ្នងដាក់នាយ អញ្ចឹងហើយទើបនាយទ្រាំ លាក់អារម្មណ៍ស្រឡាញ់ទៅកាន់ ជីមីន ដល់ទៅ3 ឆ្នាំ ព្រោះខ្លាចថា ជីមីន ដឹងហើយនិងស្អប់ខ្លួន

Skip

         កាយតូច ចុះពីតាក់សុី ទាំងស្លុងអារម្មណ៍ ជីមីន ដើរសម្ដៅទៅបន្ទប់យ៉ាងលឿន ទោះអ្នកបម្រើនិយាយអ្វីក៏នាយមិនតប.តនោះឡើយ នាយគិតតែពីបោះជំហានទៅមុខតែប៉ុណ្ណោះ

💗ជម្រៅស្នេហ៍💗 ( ចប់✅ )حيث تعيش القصص. اكتشف الآن