ភាគ១៥ : បងកំពុងក្បត់ខ្ញុំមែនទេ ជុងហ្គុក

3.7K 240 1
                                    

ព្រឹកថ្ងៃថ្មីបានឈានចូលមកដល់ មនុស្សគ្រប់រូបភ្ញាក់ពីដំណេកធ្វើកិច្ចការរាងៗខ្លួន ។ កម្លោះរូបសង្ហាពីនាក់ កំពុងតែ បណ្ដើរគ្នាចូលក្នុងសាលា រាងក្រាស់ ដើរក្រោយរាងតូច ជាប់ ទឹកមុខវិញគឺ ក្រញ៉ូវ ជាប់

" ធ្វើស្អីខ្ញុំដើរបាន "

" ពេលណាទើបដល់ មកពីឯងក្បាលរឹង ប្រាប់មិនឲ្យមកនៅតែរឹង " រាងក្រាស់ ស្ដីឲ្យទាំងកំពុងញាប់ជើងដើរទៅថ្នាក់
ប្រាប់ហើយប្រាប់ទៀត ថាឲ្យនៅខុនដូសម្រាកទៅ ប៉ុន្តែរាងតូចនៅតែចចេស

ក្រសែភ្នែកជាច្រើនកំពុងតែសម្លឹងមើល អ្នកទាំងពីរជាប់ មិនដឹងជាគិតអ្វីនោះទេ ។ ហើយក្នុងនោះក៏មាន ស៊ុង យ៉ុនអា សង្សាររបស់ជុងហ្គុក ផងដែរ ។

" លោកនេះមិនចេះខ្មាស់គេទេហេ៎ គេមើលគ្រប់គ្នា " នាយតូច វាយដើមដៃ ជុងហ្គុក បន្តិច នាយអៀនសឹងស្លាប់ទៅហើយ នៅពេលរាងក្រាស់ ស្រាប់តែលើកបីនាយនៅមុខមនុស្សជាច្រើនបែបនេះ

" យ៉ាងមិច? មានអីត្រូវខ្មាស់ យើងគ្រាន់តែបីប្រពន្ធខ្លួនឯង ខុសដែលហេ៎ " ប្រពន្ធ?? ប្រពន្ធពីពេលណា ព្រះអើយកោតតែប្រុសម្នាក់នេះហាមាត់និយាយរួច ពិតជាឆ្កួតមែន

" ឆ្កួត អ្នកណាប្រពន្ធលោកឯង " រាងតូច ក្រហមមុខព្រោះ
តែពាក្យសម្ដីអ្នកខាងនោះ មិនស្ទើរទេ នៅសុខៗមកហៅប្រពន្ធ បែបនេះអ្នកណាមិនអៀននោះ

" គឺម្នាក់ដែលនៅចំពោះមុខយើងនេះហើយ ជាប្រពន្ធយើង មិនបាននិយាយថាឯងជាប្រពន្ធយើងឯណា " និយាយរួច នាយកម្លោះក៏បែខ្លួនមកអង្គុយតុរបស់ខ្លួនវិញ ។ ថេយ៉ុង តាមសម្លក់នាយ ឥតឈប់ ត្រូវហើយនាយមិនបានបញ្ចេញឈ្មោះនោះទេ ប៉ុន្តែអ្នកដែលអង្គុយទល់មុខនាយ គឺជា ខ្លួននេះហើយមានអ្នកណាទៀត

កែវភ្នែកមួយគូដែលកំពុងតែ សម្លឹងមើលទៅមនុស្សពីរនាក់ ជជែកគ្នាតាំងពីដើមមកនោះ ក៏ចាប់ផ្តើមក្ដាប់ដៃទប់កំហឹង របស់ខ្លួន

" បងកំពុងក្បត់ខ្ញុំមែនទេ ជុងហ្គុក " យ៉ុនអា បន្លឺឡើងតិចៗ នាងឮអ្វីគ្រប់យ៉ាងដែលអ្នកទាំងពីរនិយាយច្បាស់ៗ រាងក្រាស់ប្រាប់ នាងថា ត្រូវជាមិត្តភក្តិ តើមិត្តភក្តិ មានទង្វើចំពោះគ្នា បែបនេះដាក់គ្នាហេ៎

💗ជម្រៅស្នេហ៍💗 ( ចប់✅ )Tahanan ng mga kuwento. Tumuklas ngayon