ភាគទី៤៧ : ជួយយកក្មេងនេះចេញពីខ្ញុំផង

3.3K 200 4
                                    


       ពីរឆ្នាំមុន ស្ថិតលើផ្លូវxxxx មានហេតុការណ៍ដ៏រន្ធត់មួយបានកើតឡើង រថយន្តមួយគ្រឿងផ្ទុះប្រមាណជាម៉ោង១០យប់ ដោយអ្នកនៅក្នុងឡាននោះសន្នណ្ឋានថាជា គីម ថេយ៉ុង ដែលជាគូស្នេហ៌របស់ចៅប្រុសត្រកូលចន គឺ ចន ជុងហ្គុក ។ ខាងប៉ូលីសបានលើកឡើងថា អ្នកដែលស្លាប់មើលសាកសពមិនយល់នោះគឺពិតជាគីម ថេយ៉ុងពិតមែន ។

     ព័ត៍មានកក្រើកប្រទេសកូរ៉េល្បីក្ដៅៗ មនុស្សជាច្រើនបានដឹងឮ
ព័ត៍មានចុះទំព័រមុខតែម្ដង ។ ប៉ុន្តែ! តើនរណាទៅដឹងទៅថា គីម ថេយ៉ុង មិនបានស្លាប់នោះ? នាយនៅមានជីវិតនាយត្រូវបានគេជួយ នាយសម្ងំលាក់ខ្លួនប្រៀបដូចជនល្មើស រស់នៅដោយភាពឈឺចាប់ ។ បន្ទាប់ពីលាក់ខ្លួនមួយរយៈខ្លី ថេយ៉ុង ក៏ទៅអាមេរិក មើលថែខ្លួននៅទីនោះរហូតដល់នាយបង្កើត ស៊ូជុន រួចថេយ៉ុង
ក៏ផ្លាស់ប្ដូរ នាយមានចិត្តគុំគួននាយខឹងមានពិតជាឈឺចាប់ នាយមិនធ្លាប់គិតថាឈូសុីនាងមានគំនិតអាក្រក់ឃោឃៅសូម្បីក្មេងមិនដឹងក៏នាងដាច់ចិត្តប៉ុនប៉ងសម្លាប់បាន ។

Back ~~~

        ល្ងាចរសៀលប្រហែលជាម៉ោង៦ នៅក្នុងសួនច្បារដែលពោលពេញទៅដោយផ្កានឹងរុក្ខជាតិជាច្រើន រាងតូចស្ដើង កំពុងអង្គុយជាមួយនឹងក្មេងតូចម្នាក់ ។ ស្ថិតក្នុងភាពឈឺចាប់អស់ពេលជាយូរ ពេលនេះម្នាក់ដែលកំពុងតែអង្គុយនៅកន្លែងនេះគឺជា គីម ថេយ៉ុង ថ្មីប៉ុណ្ណោះ ។

'' ថេយ៌! ល្ងាចហើយចូលក្នុងទៅប្រយត្ន័ផ្ដាសាយណា '' នាយកម្លោះមានមន្តស្នេហ៌ ចូលមកតឿននាយតូចម្ដងជាពីរដង ព្រោះរាងតូចមិនចូលក្នុងសោះ ម្នាក់ឯងក៏មិនជាបញ្ហាអីណាស់ណាដែល តែក្មេងតូចក៏នៅជាមួយដែល

'' អឹម! បងយកជុនចូលមុនទៅខ្ញុំចង់នៅបន្តិចទៀត '' ថេយ៉ុង តបទៅខ្យូមីន ទាំងញញឹមស្រាល

'' អូខេៗ បងយកជុនទៅមុនក៏បាន '' នាយខ្ចិលនិយាយច្រើនទើបយកក្មេងតូចចូលក្នុងបាត់ទៅ រាងតូចនិយាយទៅហើយទោះចង់តវ៉ា ក៏មិនឈ្នះដែល ។

'' នាងប្រហែលសប្បាយមកយូរហើយត្រូវទេ? បន្តិចទៀតនាងសើចលែងសមហើយ '' ថេយ៉ុង ក្ដាប់ដៃនឹងផ្ការហូតដល់ផ្កានោះខ្ទិចមើលមិនយល់ពីភាពស្រស់ស្អាត ។ កែវភ្នែកដែលធ្លាប់តែស្រទន់ក្នុងពេលនេះ ប្រៀតដូចជាមនុស្សពីរផ្សេងគ្នាពីគីម ថេយ៉ុង ពីមុន អូ៎! ប្រហែលគីម ថេយ៉ុង ពីមុនបានស្លាប់ទៅតាមភ្លើងដែលឆេះនោះទេដឹង?

💗ជម្រៅស្នេហ៍💗 ( ចប់✅ )Where stories live. Discover now