ភាគ៣២

2.9K 210 0
                                    

រីករាយជាមួយការអាន....

      បន្ទាប់ពីនិយាយត្រូវរ៉ូវគ្នារួច ជុងហ្គុក និង ថេយ៉ុង ក៏បណ្ដើរគ្នាចុះមកខាងក្រោម ។ ដោយសារ លោក ចន ត្រូវសម្រាកនៅទីនេះ ទើបជុងហ្គុក បានឲ្យអ្នកបម្រើរៀបចំ បន្ទប់មួយទៀតឲ្យខ្លួន ចំណែកបន្ទប់ ធំគឺឲ្យ លោក ចន សម្រាក ។

" និយាយអញ្ចឹង ឯណាជីមីន " ឃើញថា មកដល់ដូចជាយូរណាស់ហើយ ប៉ុន្តែដូចជាមិនបានឃើញ ជីមីន ទាល់តែសោះ

" លោកតារកធ្វើអី ចេញចូលដូចអំពិលអំពែកនឹង " រាងក្រាស់ សើចដើម.ក បន្តិច នៅអាមេរិកកំពូលដើរលេង ដល់មកកូរ៉េហើយ លើសមុនទៅទៀត

" កំពូលដើរលេងតែម្តង "

" យួរស្រួលបួល ប្រយ័ត្នធ្លាក់បែក " សម្លេងចេកចាច ដែលកំពុងបន្លឺឡើង ហើយគ្មាននរណាក្រៅពី ជីមីន នោះឡើយ អាយុវែងណាស់ នឹកដើមដង្ហើមដល់តែម្ដង

" ប្រយ័ត្នយើងឲ្យយួរខ្លួនឯង " យ៉ុនហ្គី ជ្រួញចិញ្ចើម ទាំងមុខងាប់ នាយហត់សឹងស្លាប់ហើយ ជីមីន គិតតែពីប្រើនេះប្រើនោះ បើនិយាយពីរឿងទិញវិញ ធានាគ្មានអ្នកណាឈ្នះ ផាក ជីមីន នោះឡើយ

" ធ្វើបាបបងទៀតហើយហា៎ អាក្បាលខូច " សម្លេងដែលអាច សាំនឹងត្រចៀកបាន ជីមីន រហ័សងាករកប្រភព សម្លេងទើបឃើញលោកចន នាយតូចរត់ទៅអោបយ៉ាងលឿន

" នឹកលោកតាណាស់ "

" ជម្រាបសួរលោកតា " យ៉ុនហ្គី ដាក់ឥវ៉ាន់ចុះ នាយគួរសមដាក់លោកចន បន្តិច

" នៅអាមេរិកធ្វើបាប យ៉ុនហ្គី ណាស់ហើយ មកដល់នេះនៅតែធ្វើបាបបងទៀត " គាត់ក្រវីក្បាលបន្តិច ឆ្ងល់អើយសែនឆ្ងល់ នៅជាមួយគ្នាឈ្លោះគ្នា មិនឈប់ ប៉ុន្តែមិនដែលឃើញនៅឆ្ងាយគ្នាសោះ នេះបើអាចគេងជាមួយគ្នា ប្រហែលគេងទៀតទេដឹង

" ចៅអត់បានធ្វើបាបផង គេចង់ដោយខ្លួនឯង " ជីមីន និយាយហីៗ ព្រោះថាវាជាការពិត នាយមិនប្រើ ឬហៅឲ្យទៅឡើយ តែយ៉ុនហ្គី ជាអ្នកស្មាក់ចិត្តដោយខ្លួនឯង

" ខាំគ្នារហូត តែនៅជាមួយគ្នាស្អិត "

" ខាំៗមើលតែឆ្កែ "

" យើងមិនបានថាឯងឆ្កែឯណា " ជុងហ្គុក តវ៉ា នាយមិនបាននិយាយទេ ថានាយជាឆ្កែ យ៉ុនហ្គី ខ្លួនឯងជាអ្នកនិយាយទេតើ

💗ជម្រៅស្នេហ៍💗 ( ចប់✅ )Tahanan ng mga kuwento. Tumuklas ngayon