នៅក្នុងហាងកាហ្វេរបស់ថេយ៉ុង កំពុងតែមានសម្លេងយំ ត្រហឹងរបស់កម្លោះតូច ជុងយ៉ុង នាយតូចមិនព្រមញុាំអ្វីទាល់តែសោះ" ញុាំបន្តិចទៅណា ចាំAppa ទិញយន្តហោះឲ្យកូនឲ្យច្រើនៗណា " ក្មេងតូចក្រវីក្បាលបដិសេធ និងAppa របស់ខ្លួន
" ហេតុអីមិនស្ដាប់ Appa នេះពេលណាទើបកូនព្រមញុាំ បើកូននៅតែយំមិនបាត់ទៀត Appa ឈប់និយាយរកកូនទៀតហើយ "
" អ្ហឹកៗ កូនឈប់ហើយ " ជុងយ៉ុង យកដៃជូតទឹកភ្នែកយ៉ាងលឿន ទាំងដង្ហក់តិចៗ
" ស្ដាប់បង្គាប់ណាស់កូនឆ្លាត មកហាមាត់ញុាំបាយAppa បញ្ចុក " ជុងយ៉ុង ហាមាត់ទទួលអាហារដែលappa ខ្លួនបញ្ចុកទាល់តែអស់ ។
" Appa!! "
" ហុឹម?? មានការអីកូនសម្លាញ់ "
" មិចក៏ប៉ាអត់មកជាមួយពួកយើងចឹង? " ជុងយ៉ុង ចាប់ផ្តើមពេបមាត់រកយំម្ដងទៀត គេនឹកប៉ាណាស់ ហេតុអីបានជួបហើយ មិនអាចសូម្បីអោបដូចការស្រមៃ?
" ស្ដាប់Appaណា កូនជាកូនរបស់Appa ម្នាក់គត់គេមិនដែលត្រូវការពួកយើងទេ ស្ដាប់បង្គាប់Appa ឈប់រំលឹក ពីគេម្នាក់នោះទៀតទៅ " ទោះបីជាចិត្តនៅតែស្រឡាញ់ ប៉ុន្តែតើអាចទទួលយករាងក្រាស់វិញដោយរបៀបណា នាយទៅចោលខ្លួនអស់រយៈពេលបួនឆ្នាំ មិនឃើញសូម្បីស្រមោល កន្លងមកនាយឈឺចាប់ច្រើនពេកហើយ
" កូនដឹងហើយ "
" កូនអង្គុយទីនេះហើយណា Appa ទទួលភ្ញៀវសិន " ក្រោយឮសម្លេងបើកទ្វារចូលមក រាងតូចក៏ប្រាប់កូនឲ្យនៅស្ងៀម ទើបរហ័សចូលទៅរកភ្ញៀវ
" ត្រូវការអី??..... លោក?? "
" មកហាងកាហ្វេឬឲ្យផឹកស្រា? " រាងក្រាស់ លើកចិញ្ចឹមសួរទៅកាន់រាងតូច ដោយទឹកមុខឌឺៗ
" អញ្ចឹងក៏ចេញពីទីនេះទៅ កន្លែងនេះមិនទទួលស្វាគមន៍មនុស្សដូចលោកឡើយ " រាងតូច លើកដៃចង្អុរទៅទ្វារ បញ្ជាក់ប្រាប់ថាទីនោះគឺជាផ្លូវដែលត្រូវចេញ ហីយ៉ា លេងដេញតែម្ដងហើយនេះ
" ជាអ្នកលក់ដេញភ្ញៀវបែបនេះតិចរលាយទៅ "
" ភ្ញៀវរបស់ខ្ញុំទទួលទាំងអស់ អត់តែមនុស្សដូចជាលោកម្នាក់ប៉ុណ្ណោះ "
ESTÁS LEYENDO
💗ជម្រៅស្នេហ៍💗 ( ចប់✅ )
Acciónមិនថាកន្លងទៅយ៉ាងណា ប៉ុន្តែអារម្មណ៍ល្អៗចំពោះឯងមិន ប្រែប្រួលឡើយ គីម ថេយ៉ុង ។ យើងខុសដែលទុកឯងចោល ប៉ុន្តែយើងតែងតែនឹកនាដល់ឯងជានិច្ច ទោះឯងខឹង ឬ ស្អប់យើងកម្រិតណា យើងគ្រាន់តែចង់ប្រាប់ថា ជម្រៅស្នេហ៍ ដែលយើងមានឲ្យឯងវាច្រើនលើសលប់ ។ Date: 30/04/2021🍓 #Taekook #...