ភាគ៤១: អូនលាក់បាំងអីឬ?

2.3K 179 2
                                    

23ឆ្នាំមុន

     នៅក្នុងត្រកូល ចន កំពុងមានកម្មវិធី អបអសាទរដ៏ធំមួយ នោះគឺជាកម្មវិធី អបអរនៃការចាប់កំណើតរបស់ ទាយាទ ចន ។ ក្មេងតូចដែលស្ថិតក្នុង អង្រឹងដ៏ប្រណិតមួយ ហើយគ្មាននរណាក្រៅពី ចន ជុងហ្គុក ឡើយ វត្តមានរបស់នាយ បានធ្វើឲ្យ ត្រកូលចន មានភាពរអូអ៊រជាខ្លាំង

" អបអសាទរផងណាលោក ចន " លោកស៊ុង ចាងស៊ូ ដែលជា អ្នកជំនួញមានមុខមាត់ម្នាក់នៅក្នុងសង្គម ទំនាក់ទំនងគាត់ជាមួយនឹង លោកជុង ដែលត្រូវជាប៉ារបស់ជុងហ្គុក នេះឯង

    ទំនាក់ទំនងរវាងគ្រួសារទាំងពីរ អាចនិយាយថាស្និទ្ធស្នាលខ្លាំង 2 ឆ្នាំបន្ទាប់ គ្រួសារស៊ុង ក៏មានរឿងត្រេកអរ ដែរភរិយាលោក ចាងស៊ូ កំពុងតែពពោះកូនស្រីម្នាក់ ។ ដោយសារតែចង់ផ្សារសាច់ផ្សារឈាម លោកជុង ក៏បានស្នើសុំ ឲ្យកូនស្រីរបស់លោកស៊ុង ធ្វើជា
ចៅប្រសាររបស់ត្រកូលចន នាពេលអនាគត ។

     គ្រួសារទាំងពីរបានសន្យា ភ្ជាប់ពាក្យសម្ដីគ្នាយ៉ាងមួសមុត កន្លងផុតទៅរយៈពេល10 ឆ្នាំ កូនស្រីរបស់លោកស៊ុង ក៏បានដឹងរឿង មួយនេះ នាងគឺ ស៊ុង ស៊ូរីម ហៅក្រៅថា ឈូសុី ត្រូវជាគូរដណ្តឹងរបស់ជុងហ្គុក ។ នាងរីករាយណាស់ក្រោយបានដឹងរឿងមួយនេះ នាងចាប់អារម្មណ៍ជុងហ្គុក ជាយ៉ូមកហើយ ។ ស៊ូរីម មិនដូចក្មេងស្រីទូទៅឡើយ នាងកាចឆ្នាស់ របស់អ្វីដែលជារបស់នាង បើអ្នកផ្សេងប៉ះពាល់ នាងនឹងតាមដល់ទីបញ្ចប់ នាងតែងតែ
លើបថ្នាំ រម្ងាប់អារម្មណ៍ជារៀងរាល់ថ្ងៃ ។

       ការទន្ទឹងរង់ចាំរបស់នាងបានមកដល់ ប៉ុន្តែបែរជាត្រូវទទួល លទ្ធផលខកចិត្ត ព្រោះលោកចន មកសុំ ផ្ដាច់ពាក្យនេះវិញ  ប៉ារបស់នាង ក៏មិនបានខឹងឬប្រកែកអ្វីនោះឡើយ ដោយគាត់យល់ថាវាគ្រាន់តែជាពាក្យសន្យាមួយដែលចង់ ឲ្យមានទំនាក់ទំនងល្អ ណាមួយជុងហ្គុក នឹងឈូសុី ក៏មិនដែលស្គាល់គ្នាពីមុនមក ។ ជុងហ្គុក មិនដែលដឹងថាខ្លួនមានគួរដណ្ដឹងនោះទេ ព្រោះគ្មាននរណានិយាយពីវាឡើយ

      ឈូសុី ចាប់ផ្តើមឆែវឆាវ នាងខឹងខ្លាំងណាស់ នាងព្យាយាមតាមដានជុងហ្គុក ជាប់រហូត រហូតនាងបានដឹងពីទំនាក់ទំនងនាយជាមួយនឹង ថេយ៉ុង នាងក៏រៀបចំកម្រោងការ មួយនេះឡើងដើម្បីចូលមកជិតជុងហ្គុក នេះឯង ។

💗ជម្រៅស្នេហ៍💗 ( ចប់✅ )Nơi câu chuyện tồn tại. Hãy khám phá bây giờ