ភាគ៩ : គ្មានលើកទី2ឡើយ គីម ថេយ៉ុង

3K 240 0
                                    

ថេយ៉ុង បំម្រុងនឹងចូលទៅចិត្ត ជីមីន ប៉ុន្តែត្រូវអាក់វិញ ក្រោយត្រូវ ជុងហ្គុក ចាប់ដៃជាប់នឹងទាញថយក្រោយ ដោយមិនភ្លេចបោះប្រយោគ ចាក់ដោតបេះដូងរាងតូចផង

" កុំយកដៃដ៏ស្មោគគ្រោករបស់ឯងប៉ះប្អូនយើង " សម្លេងរឹងកំព្រឹស របស់រាងក្រាស់ ធ្វើឱ្យ ថេយ៉ុង មានអារម្មណ៍ថាល្ហិតល្ហៃជាខ្លាំង ។ មានរឿងអ្វីទៀតហើយ បានជានាយធ្វើដូចជាគុំគួនណាស់អញ្ចឹង

" លោកយ៉ាងមិចនឹង? ខឹងស្អីទៀតហើយ " ថេយ៉ុង លើកចិញ្ចឹមសួរទៅកាន់រាងក្រាស់ ល្អនឹងគ្នាសុខៗ ក៏មកក្ដៅក្រហាយដាក់គ្នាបែបនេះ

" ពូកែលាក់ពុត "

" លាក់ពុតស្អីលោកឯង ខ្ញុំមិន.....ឌឹប!! " ពាក្យគ្រប់ម៉ាត់ របស់ថេយ៉ុង ត្រូវបញ្ឈប់ដោយដៃរបស់រាងក្រាស់ ។ ទឹកភ្នែក របស់ថេយ៉ុង ហូរតក់ៗ ដោយឃាត់ពុំបាន នេះជាអ្វី? យល់សប្តិមែនទេ ជុងហ្គុក មិចនឹងអាចដាល់ នាយនោះ វាមិនមែនការពិតឡើយ នាយកំពុងយល់សប្តិហើយ ។

ជុងហ្គុក ឈរសម្លឹងមើលអ្នកដែលត្រូវមួយដៃរបស់នាយ អម្បាញ់មិញយ៉ាងស្ងប់ស្ងាត់ នាយពិតជាស្អប់ ស្អប់!! អ្នកដែល កំពុងនៅចំពោះមុខនេះខ្លាំងមែនទែន ។ ថេយ៉ុង ងើប មុខមើលជុងហ្គុក ដែលកំពុងសម្លឹងមកនាយដូចគ្នា កែវភ្នែក ពោលពេញដោយទឹកភ្នែក នៅគែមមាត់ខាងឆ្វេង ហូរឈាមមករឹមៗ ប៉ុន្តែវាមិនឈឺដល់ចិត្តដែលកំពុងតែចាប់ខ្ទោកៗ

" មកនេះ!! " រាងក្រាស់ ចាប់ទាញឲ្យ ថេយ៉ុង ងើបរួចអូសដើរ ចេញពីបន្ទប់ដោយមិនភ្លេចផ្ដែផ្ដាំអ្នកយាមនៅខាងមុខបន្ទប់

" មើលជីមីន ឲ្យបានល្អ បើគេដឹងខ្លួនត្រូវខលមកខ្ញុំ " និយាយចប់នាយក៏អូសដៃ ថេយ៉ុង ចូលឡានបើកចេញទៅបាត់ ។

ក្នុងពេលវេលានេះ តើអ្នកណាម្នាក់ដែលអាចយល់ពីអារម្មណ៍របស់ ថេយ៉ុង ទៅ? ថេយ៉ុង ស្ងប់ស្ងាត់បង្ហូរទឹកភ្នែកមកឥតឈប់ ទោះប្រឹងយកដៃជូតយ៉ាងណា ក៏វានៅតែហូរបន្ត បន្ទាប់ ។ ចំណែក ជុងហ្គុក ក៏ស្ងាត់ដូចគ្នា នាយមិននិយាយអ្វីឡើយ

កន្លែងដដែល កន្លែងដែលជុងហ្គុក ធ្លាប់នាំមកម្ដងហើយ ជុងហ្គុក បើកទ្វារឡានដើរចូលក្នុងផ្ទះយ៉ាង ស្ងៀមស្ងាត់ ទើប ថេយ៉ុង ចូលទៅតាម នាយនឹងសួរឲ្យដឹងហេតុផល មិនអាចបណ្ដោយឡើយ

💗ជម្រៅស្នេហ៍💗 ( ចប់✅ )Where stories live. Discover now