ភាគ១១ : រឿងយប់មិញបំភ្លេចចោល

3.3K 241 0
                                    


ព្រឹកថ្ងៃថ្មីឈានចូលមកដល់ ព្រះអាទិត្យរះជះចូលក្នុង បន្ទប់មួយ ដែលមានមនុស្សពីរនាក់ កំពុងតែគេងអោបគ្នា ស្អិតរមួត ។ រោមភ្នែកក្រាស់ខ្មឹក របស់រាងតូច ព្រេចចុះឡើង ព្រោះមិនទាន់សាំនឹងពន្លឺ ព្រះអាទិត្យ នាយសម្លឹង មើលអ្នក ចំពោះមុខបន្តិច ទើបបេះដៃអ្នកដែលអោបខ្លួនចេញ

" អួយ៎!! សុឺត... " ព្រះអើយ!! គ្រាន់តែបម្រាស់រកងើប ក៏ឈឺ ស្ពឹកគ្រប់កន្លែងទៅហើយ ។ ថេយ៉ុង ធ្វើមុខស្មួចៗ នេះវាវេទនាជាង ពេលនាយឈឺជើងទៅទៀត

មាត់ចង់ហៅ រាងក្រាស់ ឲ្យជួយប៉ុន្តែ.... ណ្ហើយ! ភ្លេចឲ្យឈឹង ថាម្សិលមិញមានរឿងអីកើតឡើង ដូច្នេះពេលនេះ ខ្លួនទីពឹងខ្លួន ។ ថេយ៉ុង រំកិលខ្លួនម្ដងបន្តិចៗ ទើបឈានជើង
ចុះ ប៉ុន្តែមិនទាន់នឹងឈរស្រួលបួលផង

~ ព្រួស! ~

" ថេយ៎!? " អ្នកដែលសម្ងំមើល រាងតូច ជាយូរក៏បង្ហើបសម្លេងខ្សាវៗ នាយខំចាំមើលថារាងតូច ហៅខ្លួនឬអត់ មើលចុះឈឺប៉ុននឹងហើយ មិនខ្ចីវាចា

" ឈឺម្លេះ? ហ្ហឹក...អាជើងឆ្កួតនេះ " នាយតូច ពេបមាត់រកយំបន្តិច ខឹងចិត្តនឹងជើងដែល ញ័រឈរមិនកើតនេះ

" ធ្វើអី ដាក់ខ្ញុំចុះ " រាងតូច ស្រវេស្រវា អោប.ក រាងក្រាស់ ចំណែកដៃម្ខាងទៀត ទាញអាវត្រឹមភ្លៅរបស់ខ្លួន ឲ្យខិតចុះក្រោម ព្រោះនាយមានត្រឹម អាវសឺមីប៉ុណ្ណោះ បើមិនទាញទេ ខើចឡើងលើឥឡូវហើយ ( ខ្លាចលិចបេប៊ីតូច🤧🔥)

" ឯងដើររួច? " មិនឆ្លើយនឹងនាយតូច ប៉ុន្តែក៏ចោទសួរវិញ ដឹងថាខ្លួនឯងឈឺខ្លួនហើយ នៅចចេសប្រឹងងើបទៀត សមតែទុកឲ្យ អង្គុយនឹងឥដ្ឋទេតើ

" ចុះមកពីអ្នកណា ទើបខ្ញុំបែបនេះ "

" មកពីឯងខ្លួនឯង " មើលសម្ដីគេចុះ រំលោភគេឡើងដើរលែងរួចហើយ នៅទម្លាក់កំហុសឲ្យគេទៀត ធ្វើដូចរាងតូច នឹងចាប់រំលោភនាយអញ្ចឹង

" ប្រុសចង្រៃ " ថេយ៉ុង ជេររាងក្រាស់ ក្នុងចិត្តទាំងក្រឺតខ្នាញ់ រំលោភនាយ ប៉ុន្តែមើលទឹកមុខគេចុះ ធ្វើដូចយប់មិញគ្មានរឿងអ្វីកើតឡើង

ជុងហ្គុក ដាក់ឲ្យ ថេយ៉ុង ឈរផ្អែកនឹងជញ្ជាំង ទើបនាយ បើកទឹកក្ដៅអន់ៗ ចូលក្នុងអាង ។ រាងតូច ឈរមើលសកម្មភាពភាពនាយដោយញញឹមតិចៗ ទោះបីម្សិលមិញ មានរឿងទាល់ទែងគ្នា ក៏ដោយ ប៉ុន្តែពេលនេះ ជុងហ្គុក កំពុងតែ យកចិត្តទុកដាក់នឹងនាយហើយ

💗ជម្រៅស្នេហ៍💗 ( ចប់✅ )Opowieści tętniące życiem. Odkryj je teraz