តាំងពីមកដល់ខុនដូវិញ ថេយ៉ុង សម្ងំនៅក្នុងបន្ទប់រហូត នេះម៉ោង10យប់ទៅហើយ ថេយ៉ុង មិនទាន់បានញុាំអ្វី នោះទេ ។" ឃ្លានណាស់ " រាងតូច អង្អែលពោះ ពេបមាត់ព្រោះតែនាយឃ្លានសឹងតែស្លាប់ទៅហើយ ។ ឯរបស់ញុាំដែលមានក្នុងទូទឹកកក នាយបានញុាំវាអស់ទៅហើយ
ដោយចិត្តដែលឃ្លានមិនអាចហាមឃាត់បាន ថេយ៉ុង ក៏រៀបចំខ្លួនដើម្បីទៅរកអ្វីញុាំនៅខាងក្រៅ ទោះពេលនេះវាយប់ ណាស់ក៏ដោយ ។ ដំណើរជើងញាប់ស្អេរបស់ រាងតូច កំពុងតែដើរទៅ ម៉ាត មួយកន្លែង
" ហុឹម?? កើតអី " កំពុងតែដើរសុខៗ នាយតូចក៏ចាប់ផ្ដើម ទន់ត្របកភ្នែក គ្មានកម្លាំងក្នុងខ្លួន មិនទាន់បានប៉ុន្មានផង កាយតូចត្រូវដួលលើដីដែលមិនអាចទប់ជំហររបស់ខ្លួនបាន
" ថេយ៉ុង កើតអីនឹង " នាងតូច ដែលរៀបនឹងចូលឡាន គ្រាន់តែក្រឡេកឃើញ រាងតូច ក៏ប្រញាប់រត់ចូលមកមើល ។
" ខ្ញុំវិលមុខ " សម្លេងខ្សាវៗ របស់រាងតូចបន្លឺឡើង បបូរមាត់របស់នាយ ចាប់ផ្តើមស្លេកស្លាំង ប៉ុន្តែមិនបានសន្លប់នោះឡើយ នាយគ្រាន់តែវិលងើបមិនរួចប៉ុណ្ណោះ
" ងើបមកទៅមន្ទីពេទ្យ "
" ខ្ញុំមិនអីទេ អរគុណអ្នកនាង យ៉ុនអា ហើយ " ថេយ៉ុង រហ័សក្រវីក្បាលបដិសេធ មិនមែននាយខឹងស្អប់នឹង យ៉ុនអា ឡើយនាយគ្រាន់តែមិនចង់រំខាននាងតែប៉ុណ្ណោះ
" មិនអីយ៉ាងមិច ឯងស្លេកស្លាំងណាស់ មកខ្ញុំជូនទៅពេទ្យ បើមិនអញ្ចឹងទេខ្ញុំនឹងខលហៅជុងហ្គុក មកហើយណា " ដោយ អស់វិធីឲ្យថេយ៉ុង ទៅមន្ទីរពេទ្យ នាងតូចក៏លើកយក ជុងហ្គុក មកនិយាយហើយវាក៏បានផលពិតមែន ថេយ៉ុង ងក់ក្បាលយល់ព្រម ទើបនាងប្រញាប់ជួយគ្រាថេយ៉ុង ចូល
ក្នុងឡានរួចបើកទៅមន្ទីពេទ្យ~មន្ទីពេទ្យ
កន្លងទៅជិតមួយម៉ោង បន្ទាប់ពីពិនិត្យរួចរាល់បានដឹងលទ្ធផល ថេយ៉ុង អង្គុយស្ងៀមមិននិយាយអ្វី ។ ចំណែកឯ យ៉ុនអា វិញចង់សួរនាំដែលប៉ុន្តែមិនហ៊ាន ព្រោះទឹកមុខរបស់រាងតូចមិនល្អសោះ ទើបនាងងាកមកសួរ គ្រូពេទ្យដែលទើបនឹងដើរចូលមកវិញ
YOU ARE READING
💗ជម្រៅស្នេហ៍💗 ( ចប់✅ )
Actionមិនថាកន្លងទៅយ៉ាងណា ប៉ុន្តែអារម្មណ៍ល្អៗចំពោះឯងមិន ប្រែប្រួលឡើយ គីម ថេយ៉ុង ។ យើងខុសដែលទុកឯងចោល ប៉ុន្តែយើងតែងតែនឹកនាដល់ឯងជានិច្ច ទោះឯងខឹង ឬ ស្អប់យើងកម្រិតណា យើងគ្រាន់តែចង់ប្រាប់ថា ជម្រៅស្នេហ៍ ដែលយើងមានឲ្យឯងវាច្រើនលើសលប់ ។ Date: 30/04/2021🍓 #Taekook #...