ភាគ៣៤ : យើងស្រឡាញ់ឯង!!!

2.8K 198 1
                                    


ភាគ៣៤

ម៉ោង4យប់

     រាងកាយមនុស្សពីរនាក់កំពុងតែគេងអោបគ្នាស្អិតរមួត នឹង មានសភាពរញ៉េរញ៉ៃព្រោះថា....ទើបតែបញ្ចប់សង្គ្រាមស្នេហ៍អម្បិញមិញនេះឯង មិនដឹងថាប៉ុន្មានម៉ោងហើយទេ ។

" ទៅណា " សម្លេងងុលៗ របស់រាងតូចបន្លឺឡើងគ្រាន់តែ ជុងហ្គុក បម្រាស់ខ្លួនរកងើបសោះ ក៏ថេយ៉ុងចាប់អោបនាយជាប់ដែល

" ទៅបន្ទប់ទឹកសម្អាតខ្លួន "

" យកអូនទៅផង " ថេយ៉ុង ត្រដាងដៃបែបឲ្យជុងហ្គុក លើកបីខ្លួន ប៉ុន្តែត្រូវជុងហ្គុក វ៉ៃដៃទៅវិញ

" ងើបខ្លួនឯងមក បងមិនជួយទេ "

" អាមនុស្សឆ្កួត ធ្វើឱ្យខ្ញុំងើបមិនរួចហើយមិនទទួលខុសត្រូវទៀត " ថេយ៉ុង ស្រែកញ៉ែតៗដាក់ជុងហ្គុក ទាំងចិត្តខឹង ប្រុសម្នាក់នេះចិត្តខ្មៅណាស់ ធ្វើឲ្យគេងើបមិនរួចហើយគ្មានចិត្តជួយគេទៀត

" Aww ចុះអ្នកណាឲ្យដៃបង?? "

" យ៉ា!! ចន ជុងហ្គុក!!!!! "

" ខឹង??  បងមិនបានបង្ខំ សុខៗអូនក៏រំលោភបង " ជុងហ្គុក បញ្ចេញទឹកមុខកម្សត់ឡើងមក ធ្វើដូចជាខ្លួនឯងនឹងខូចខាតណាស់អញ្ចឹង ។ ចំណែកថេយ៉ុង វិញចង់តែហក់ធាក់ទេ អេ៎!! ប៉ុន្តែនាយនិយាយត្រូវ ខ្លួនជារំលោភរាងក្រាស់ពិតមែន(;´༎ຶٹ༎ຶ')

" បានហើយឈប់និយាយទៅ ហើយបីអូន " រាងតូច បញ្ចេញកាយវិការ ញិញ៉ក់ និងត្រដាងដៃ ដើម្បីឲ្យជុងហ្គុក លើកខ្លួន

" ហុឹស! ខ្ចិលធ្វើបាបក្មេង " រាងក្រាស់ លើកបីរាងតូច ចូលបន្ទប់ទឹកដើម្បីសម្អាតខ្លួនទាំងពីរនាក់ ។ គិតៗទៅ ហេងម៉្យាងដែល គ្រាន់តែនាយខឹងតុចតួចសោះ ក៏បាននេះនោះ ជាមួយរាងតូចយ៉ាងស្រួល ចឹងៗអី ខឹងឲ្យច្រើនដងបន្តិចហើយ 🥴🤣

Skip

   នាពេលប្រលឹមឈានចូលមកដល់ ជុងហ្គុក ពរកូនប្រុសចុះមកខាងក្រោម ដោយមានរាងតូចចុះមកតាមក្រោយ ។ លោកគីម និងភរិយាញញឹមបន្តិច ក្រោយឃើញស្នាមញញឹមរបស់កូនៗ សង្ឃឹមថាវានឹងមានរហូតទៅ

" អរុណសួស្តី លោកប៉ា អ្នកម៉ាក់ "

" អឹម ឆាប់ញុាំអាហារទៅកូន " រាងតូច ញញឹមបន្ដិចទើបដាក់ខ្លួនអង្គុយ រាងក្រាស់ ក៏ដូចគ្នា ។ បន្ទាប់ពីញុាំអាហាររួចរាល់ ទាំងអស់គ្នាក៏នាំគ្នាដើរលេងបន្តិច ព្រោះតែ ជុងហ្គុក មានកាងារសំខាន់ទើបត្រូវទៅវិញថ្ងែនេះ អញ្ចឹងហើយក៏ដើរលេងជុំគ្នាតែម្តង ។

💗ជម្រៅស្នេហ៍💗 ( ចប់✅ )Donde viven las historias. Descúbrelo ahora