ភាគ២៧ : ចាំយប់ក៏បាន

3.7K 237 1
                                    


      ក្រោយពីជួយរៀបចំអាហាររួចរាល់ ថេយ៉ុង ក៏ឡើងមកបន្ទប់ដែល ជុងយ៉ុង សម្រាកព្យាបាល ។ ជុងហ្គុក មិនបានបញ្ចូន ជុងយ៉ុង ទៅមន្ទីរពេទ្យឡើយ នាយបានជួលពេទ្យ ពូកែមានជំនាញម្នាក់មកមើលថែកូននាយដោយផ្ទាល់តែម្តង ។

" កើតអីហា៎ "

" ទីនេះជាកន្លែងណាទៅAppa " ជុងយ៉ុង សួរទៅកាន់ Appa ខ្លួនទាំងចម្ងល់ នាយមិនដែលឃើញបន្ទប់ធំបែបនេះពីមុនមកឡើយ

" គឺជាផ្ទះរបស់ប៉ាៗរបស់កូននោះអី "

" Wow! ពិតមែនហេ៎Appa " កម្លោះតូចបើកភ្នែកធំៗ បង្ហាញពីការភ្ញាក់ផ្អើលរបស់ខ្លួន ។ ចំណែក ថេយ៉ុង បានត្រឹមតែសើច និងកាយវិការ ភ្ញាក់ៗរបស់កូន មើលទៅជុងយ៉ុង ស្រស់បស់លឿនណាស់

" ជាការពិតណា "

" យ៉េៗ កូនបាននៅជាមួយប៉ាៗហើយ "

" កុំលោតកូន កូនកុំលោត ប្រយ័ត្នឈឺរបួស " រាងតូច ចាប់កូនឲ្យគេងស្រួលបួលវិញ លេងលោតបែបនេះ របូតបង់រុំរបួសអស់ឥឡូវហើយ

      ថេយ៉ុង រៀបចំឲ្យជុងយ៉ុង និងបញ្ចុកបាយឲ្យកូនរួចរាល់ទើបនាយ ចេញមកខាងក្រៅវិញ ។

" អឹម!... បងពឹងលីនជួយមើលហាងឲ្យផងណា " ស្របនឹងការនិយាយដៃរបស់រាងតូច កំពុងតែចម្អិនអាហារ

" មិនដឹងថាពេលណាទៅវិញទេ ...... អឹមប៉ុននឹងសិនចុះ " បន្ទាប់ពីនិយាយជាមួយ ណាលីន រួចរាងតូច ក៏ធ្វើអាហាររបស់ខ្លួនបន្ត ។

" បាយផ្ទះខ្លួនឯងមាន មិនទៅញុាំ " សម្លេងចេកចាច របស់ជីមីន បន្លឺឡើង នៅមាត់ទ្វារ

" ផ្ទះអាជុងសោះ ឯងឈឺឆ្អាលម្ល៉េះ " មិនឲ្យចាញ់ចិត្ត យ៉ុនហ្គី ក៏តបទៅនាយវិញ គ្រាន់តែមកញុាំបាយផ្ទះមិត្តសោះ ត្រូវជីមីន ដេញឡើងស្ពឹកមុខ

" តែក៏ជាផ្ទះខ្ញុំ "

" យើងមិនខ្វល់ "

" លោកឯង!! "

" មានរឿងអីនឹង " ដោយចង្ងល់របស់ខ្លួន ថេយ៉ុង ក៏ចេញមកមើលតែម្ដង

" មានមនុស្ស ខ្ចាត់ព្រាត់ មកញុាំបាយផ្ទះយើង "

" ន៎ែ!? " យ៉ុនហ្គី ងាកមកសម្លក់ជីមីនថ្លែ លេងសុតតែ ខ្ចាត់ព្រាត់ ផងឬ សមតែវាយតើនេះ

💗ជម្រៅស្នេហ៍💗 ( ចប់✅ )Nơi câu chuyện tồn tại. Hãy khám phá bây giờ